សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចេញរូបមួយសន្លឹកដែលបង្ហាញពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ។ នៅលើបណ្តាញសង្គម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេររៀបរាប់ថា៖ «អតីតឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នជាមួយ អតីតប្រធានាធិបតីអាមេរិក […]
Category: សង្គម
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យCDRI បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ ធដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព ។ […]
លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?
លិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាលិខិតដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធ្វើជាអំណះអំណាងបញ្ជាក់ថាដីនោះជារបស់បុគ្គល ឬមានម្ចាស់ពិតប្រាកដ សម្រាប់ការស្នើសុំធ្វើបណ្ណកម្មសិទ្ធិស្របតាមផ្លូវច្បាប់ និងក៏មានសារៈសំខាន់សម្រាប់ការទិញលក់ដីធ្លី ឬធ្វើកិច្ចសន្យាផ្សេងៗផងដែរ។ នេះបើតាមការផ្ដល់និយមន័យជាទូទៅ។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។ លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក […]
អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង
នៅកំឡុងខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលបណ្ណាល័យខាងជើងនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាគង។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅខឿន មានដីចាក់បង្គរ មានផ្នែកខ្លះឥដ្ឋបានពុកផុយ។ ជាពិសេសនៅផ្នែកដំបូល ឥដ្ឋមានសភាពពុកផុយខ្លាំង។ នៅតាមជ្រុងនីមួយៗនៃជញ្ជាំងបណ្ណាល័យបានប្រេះហែក ដែលបណ្តាលមកពីសំណង់មានអាយុកាលជាង១ពាន់ឆ្នាំ បញ្ហាទឹក និងរុក្ខជាតិ ទាមទារការជួសជុលពង្រឹង ទប់ស្កាត់ការខូចខាតជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា នេះជាដំណាក់កាលទី៣ នៃការជួសជុលបញ្ចប់តួបណ្ណាល័យនៅជ្រុងអាគ្នេយ៍ […]
ឯកឧត្តម ឌិត ទីណា ចាត់ទុកការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ជារឿងចាំបាច់
ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីកសិកម្មឃុំ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ ប្រមូលទិន្នន័យ និងផ្សព្វផ្សាយបច្ចេកទេស។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ពាក់ព័ន្ធនឹងការងារនេះ […]
ឥណ្ឌា រំពឹងថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នឹងឈានឡើងដល់កម្រិតខ្ពស់
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកជំទាវបណ្ឌិត Devyani Khobragade បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន […]
ជប៉ុន សម្រេចផ្តល់ជំនួយរថយន្តប្រមូលសំរាម ១០គ្រឿងបន្ថែម ដល់កម្ពុជា
ប្រទេសជប៉ុន បានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា» បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា […]
ក្រុមយុវជនខេត្តសៀមរាប រំពឹងថា ខ្លែងឯកខ្មែរនឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខ
លោក ហូ សម័យ ប្រធានក្រុមការងារយុវជនខេត្តចុះមូលដ្ឋានស្រុកសូទ្រនិគម បានលើកឡើងថា ក្នុងនាមជាយុវជនម្នាក់ លោកពិតជាមានការព្រួយបារម្ភពីការបាត់បង់ ខ្លែងឯកខ្មែរ ដែលជាមរតកសិល្បៈដ៏ផូរផង់របស់ខ្មែរយើង ។ ដូច្នេះទើបលោក រួមជាមួយក្រុមការងារយុវជនមកពីបណ្តាក្រុង ស្រុកផ្សេងៗនាំគ្នាមករៀនសូត្រអំពីរបៀបធ្វើខ្លែង របៀបធ្វើឯក ពីសំណាក់ព្រឹទ្ធាចារ្យដែលលោកនៅចេះចាំ ។ លោក ហូ សម័យ បន្តថា “ថ្ងៃនេះយើងបាននាំយុវជនជាង ៣០នាក់មករៀនជាមួយលោកតា ស៊ន់ ដែលរស់នៅភូមិព្រំកុដ្ឋ សង្កាត់បល័ង្គ […]
សម្តេចនាយករដ្ឋមន្ត្រី៖ ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស«ភាសាខ្មែរ»នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋាភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការយកភាសា ណាមកជំនួសភាសាខ្មែរនោះទេ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសAក្នុងការប្រឡងបាក់ឌុប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរនៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាល ដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទាំងអស់បញ្ចូលការបង្រៀនភាសាខ្មែរជាគោល។ […]
សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ទទួលបានការគាំទ្រលើសពីការរំពឹងទុកនៅក្នុងពិព័រណ៍សៀវភៅ
ក្នុងរយៈពេល ៤ថ្ងៃនៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» សៀវភៅ «ពេជ ចន្ទមុ ថ្មី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ត្រូវបានចែកជូនមហាជនអស់ចំនួនរហូតដល់ជិត ២ម៉ឺនក្បាល ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ឯកឧត្តម ឆាយ សុផល បានអោយដឹងថា ចាប់តាំងពីថ្ងៃចាប់ផ្តើមនៃពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ […]
