បើកទំព័រដើមខែថ្មី ព្រឹតិ្តការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងទៅជួបបងប្អូនទស្សនិកជននៅខេត្ត ព្រៃវែង ដើម្បីបង្កើតបរិយាកាសថ្មីដែលមិនធ្លាប់មានពីមុនមក ដោយជួបជាមួយកំពូលតារាចម្រៀង និង Idol នៅក្នុងដួងចិត្តរបស់យើងគ្នាគ្រប់ ។

បរិយាកាសថ្មីដែលព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ត្រៀមនឹងបង្ហាញទស្សនិកជននៅចុងសប្តាហ៍នេះ គឺជួបជាមួយកំពូលតារាចម្រៀងក្នុងដួងចិត្តហើយ ថែមទាំងបានរាំលេងកម្សាន្ត ជាមួយបទចម្រៀងថ្មីៗ និងបានថតរូបជុំគ្នាបែបសប្បាយៗ រសាយអស់ទុក្ខកង្វល់ ដោយគ្រាន់តែចូលរួមទស្សនាការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យបានច្រើនកុះករ បើមិនបានមកចូលរួមទេ ប្រយ័ត្នស្តាយក្រោយណា ។
ត្រៀមត្រៀម ! ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងទៅជួបបងប្អូនអ្នកស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង នៅថ្ងៃទី ០៦ និងថ្ងៃទី៧ ខែ មីនា ជាប់គ្នារយៈពេល២ថ្ងៃ ជាក់ស្តែងនៅថ្ងៃទី ០៦ ខែ មីន ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , លោក សុវត្ថិ មុនីវណ្ណ , លោក សុវត្ថិ សិរីវុឌ្ឍ និងតារាចម្រៀងជាច្រើនរូបទៀត ។ ដោយឡែកនៅថ្ងៃទី០៧ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយលោក គូម៉ា , លោក Tempo , រួមជាមួយតារាចម្រៀងវ័យក្មេងសម្លេងពីរោះជាច្រើនរូបដែលត្រៀមនឹងមកអង្រួនឆាតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យកក្រើកបងប្អូនអ្នកខេត្ត ព្រៃវែង ។
បើកទំព័រដើមខែថ្មីនេះព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ត្រៀមកាដូចជាច្រើនដើម្បីចែកជូនជាចំណងដៃសម្រាប់អ្នកគាំទ្រខ្លួន មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ ទាំងការសម្តែង ទាំងបទចម្រៀង ព្រមទាំងបានជួបជាមួយ Idol របស់បងប្អូនដោយផ្ទាល់ ។ កុំភ្លេចចូលរួមការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យបានច្រើនកុះករ និងបានថតរូបជាមួយ Idol របស់បងប្អូនផ្ទាល់តែម្តង ឱកាសល្អបែបនេះកម្រមានណាស់ ជាពិសេសចូលរួមទស្សនាដោយសេរី មិនមានការទិញសំបុត្រអ្វីទាំងអស់ ។ កំពូលតារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយបងប្អូនអ្នកខេត្ត ព្រៃវែង ៕






