នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកអន្តោប្រវេសន៍ ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់ (ស្រី៨នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ តាមការឲ្យដឹងពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១នាក់នាពេលនេះគឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស ដែលបានអនុវត្តទោសចប់។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ […]
Category: សង្គម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើនក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើនក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលគ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។ តាមរយៈបណ្តាញសង្គមផ្លូវការសម្តេចបវរធិបតី បានលើកឡើងថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ […]
គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN ប្រកាសបដិសេធនិងទាត់ចោល ការចុះផ្សាយរបស់គណនីហ្វេសប៊ុកCambodia Daily Khmer
គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បានប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer កាលពីយប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលនិយាយប៉ះពាល់ដល់ស្ថានីយទូរទស្សន៍ PNN ។ គួររម្លឹកថា កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer បានផ្សព្វផ្សាយថា […]
នាយករដ្ឋមន្រ្តី លើកទឹកចិត្តឲ្យបន្តផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងប្រពៃណីជាតិខ្មែរ កាន់តែផុលផុសថែមទៀត
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ […]
ស្ពានអាកាសមរតកតេជោ ជាន់ទី១ បានបើកឲ្យពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ន
ស្ពានអាកាសមរតកតេជោ ជាន់ទី១ ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន បានបើកឲ្យដំណើរការបណ្តោះអាសន្នហើយ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ។ បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្ន នាពេលនេះ ដើម្បីកាត់បន្ថយការកកស្ទះនៅជាន់ផ្ទាល់ដី និងងាយស្រួលដល់ក្រុមសាងសង់បំពេញការងាររបស់ខ្លួនបានលឿន និងអាចបញ្ចប់គម្រោងសាងសង់បានទាន់ពេលវេលា។ គួរបញ្ជាក់ថា […]
រាជរដ្ឋាភិបាល ដាក់ទិសដៅប្រែក្លាយនិងអភិវឌ្ឍតំបន់ព្រំដែន ទៅជាតំបន់ព្រំដែនសក្ដានុពលសេដ្ឋកិច្ច
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិ វឌ្ឍន៍លំនៅដ្ឋានកម្ពុជាចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, ។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច […]
ចិន នឹងជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាងថា ចិន នឹងជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស។ ការអះអាងនេះ បន្ទាប់ពីឯកឧត្តមបានជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ […]
ទស្សនកិច្ចទិសឦសានបានបិទបញ្ចប់ដោយជោគជ័យ និងបានក្លាយជាសក្ខីកម្មរស់លើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ដំណើរទស្សនកិច្ចទិសឦសានត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាធារណជន ២ ៤០០ នាក់ ជាសាក្សីរស់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបាននូវបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា សាធារណជនពីគ្រប់មជ្ឈដ្ឋាន រួមមានព្រះសង្ឃ មន្ត្រីរាជការ និស្សិត បញ្ញវន្ត និងពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា បានអស់មន្ទិលសង្ស័យ និងអស់នូវការព្រួយបារម្ភលើបញ្ហាបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក្រោយបានចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន រៀបចំដោយរាជរដ្ឋ ភិបាលកម្ពុជា ដោយបងប្អូនទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ជាពិសេសគឺបានមើលឃើញដោយ ផ្ទាល់នូវខណ្ឌសីមាបង្គោលព្រំដែនដែលត្រូវបានបោះយ៉ាងត្រឹមត្រូវ […]
គួរអោយអនិច្ចា! ខូចឈ្មោះកាសែត ដែលមានអាយុកាលចាប់តាំងពីឆ្នាំ១៩៩៣ របស់លោកតា បើននី អស់ហើយ
បងប្អូនជាអតីតអ្នកកាសែត ជាភាសាអង់គ្លេស-ខ្មែរ The Cambodia Daily ក៏ត្រូវខូចឈ្មោះ ដោយសារតែមនុស្ស ២នាក់ ដែលសព្វថ្ងៃរស់នៅអាមេរិក និងមិនដែលធ្វើការនៅកាសែត The Cambodia Daily សោះ ស្រាប់តែលួចយកឈ្មោះកាសែតដ៏ល្បីល្បាញនេះ ទៅបង្កើតហ្វេសប៊ុក ហើយអង្គុយប្រឌិតរឿង ដើម្បីបង្កើតនូវព័ត៌មានក្លែងក្លាយ បន្លំមហាជនទៅវិញ។ បង ពិន ស៊ីសុវណ្ណ អតីតអ្នកកាសែត នៅកាសែត The […]
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២៤ ខែធ្នូនេះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា «ថ្ងៃនេះ, តាមរយៈឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន […]
