ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោងជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន ដោយប្រើរយៈពេលជាង៤ខែ បញ្ចប់ដោយជោគជ័យ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាប្រធានការដ្ឋាន ឱ្យដឹងថា គម្រោងជួសជុលដំណាក់កាលទី៣ នៅរួតទី៣នៃជ្រុងនិរតី របស់ប្រាសាទបាយ័ន បានធ្វើឱ្យបង្កាន់ដៃនាគ ធ្នឹម និងកម្រាលថ្ម ដែលខូចខាត ប្រសើរឡើងវិញហើយ។ កាលពីឆ្នាំ២០២១ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលផ្នែកខ្លះនៃជ្រុងនិរតី របស់ប្រាសាទបាយ័ន ជាដំណាក់កាលទី១ និងកាលពីឆ្នាំ២០២៣ បានជួសជុលដំណាក់កាលទី២ […]
Category: សង្គម
ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ អញ្ជើញអមថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង ជាច្រើនទៀតផងដែរ។ សូមជម្រាបថា […]
រដ្ឋបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ តបតាមសំណូមពររបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតសុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]
កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ក្រៅពីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា លោកមេបញ្ជាការ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ […]
សម្ដេចតេជោ ហ៊ុន សែន ណែនាំគណៈចលនាមហាជនគ្រប់ថ្នាក់ ត្រូវតាមដានឲ្យជាប់ចំពោះមតិមហាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈចលនាមហាជនគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់តាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។ ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព […]
ទូតចិន ចេញមុខច្រានចោលការផ្សាយលាបពណ៌ថា ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា លោក Wang Wenbin ចេញមុខច្រានចោលការផ្សាយលាបពណ៌ថា ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា។ លោកអះអាងថា ការផ្សាយលាបពណ៌នេះ គឺមិនអាចទៅរួចឡើយ ខណៈចិននៅតែបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក Wang Wenbin បានលើកឡើងថា៖ «ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន»។ ប្រមុខការទូតចិនប្រចាំកម្ពុជារូបនេះ បានអះអាងទៀតថា រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា […]
សម្តេចតេជោ ហ៊ុន សែន កំពុងនិពន្ធចម្រៀងបទ «ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព» ដែលបទនេះអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សម្តេចកំពុងនិពន្ធចម្រៀងបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព ដែលបទនេះអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព។ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជំងឺ កូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។ យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សិលមុិញផ្ការីកនៅវិមានព្រឹទ្ធសភា»។ […]
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការវិលត្រលប់របស់លោកដូណាល់ ត្រាំ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker […]
IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤,។ ក្នុងឱកាសនៃជំនួប លោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) […]
CEO ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ដឹកនាំកម្មករចៀរជ័រកៅស៊ូ ទៅប្រកួតនៅវៀតណាម ជាប់ក្នុងលំដាប់ពិន្ទុកំពូល ២រូប
ជាស្ត្រីជើងខ្លាំងម្នាក់ក្នុងវិស័យជំនួញ អគ្គនាយិកា ឡេង ដាវី ទើបបញ្ចប់ការងារនៅខ្មែរភ្លាម ក៏ត្រឡប់ទៅប្រទេសវៀតណាមម្ដងទៀត ដោយលើកនេះដឹកនាំផ្នែកដំណាំឧស្សាហកម្មចម្ការកៅស៊ូវិញ។ សេដ្ឋីនី ឡេង ដាវី បានដឹកនាំកម្មករជំនាញចៀរជ័រកៅស៊ូរបស់ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ចេញទៅកម្មវិធីប្រកួត «បាតដៃមាសប្រមូលទិន្នផលជ័រកៅស៊ូ» នៅខេត្តប៊ិញភឿក ប្រទេសវៀតណាមរយៈពេល ៣ថ្ងៃ ដោយទទួលបានលទ្ធផលល្អខ្លាំង ក្នុងឆ្នាំដំបូង។ ក្នុងនោះក្រុមហ៊ុនរបស់គ្រួសារ អគ្គនាយិកា ឡេង ដាវី បានបញ្ជូនទាំងបុរស និងស្ត្រី។ […]
