ស្មៀនឃុំ-សង្កាត់ ជាមន្រ្តីស្ថិតក្នុងក្របខ័ណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ។ ស្មៀនឃុំ-សង្កាត់តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ដូចបានកំណត់ក្នុងប្រកាស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១។ នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់បានដឹងពីការងារស្មៀននៅឡើយទេ ទោះបីជារឿយៗពួកគាត់ស្គាល់ និងបានជួបដើម្បីសុំសេវាមួយចំនួនពីស្មៀនក៏ដោយ។ ផ្អែកតាមប្រកាសឆ្នាំ២០០១ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា ស្មៀនជាមន្រ្តីបម្រើការងារលើកិច្ចការរដ្ឋបាលមួយចំនួន រួមមាន ទទួល និងពិនិត្យលិខិត […]
Category: សង្គម
ឯកឧត្ដម ឆាយ សុផល ចេញផ្សាយសៀវភៅស្តីពីប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តី១កម្ពុជា
សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានចេញផ្សាយ នៅសប្តាហ៍នេះ ដើម្បីចូលរួមនៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នាថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ។ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប បានឲដឹងថា សៀវភៅដែលមានកម្រាស់ប្រមាណជា៤០០ទំព័រនេះ ត្រូវបានបោះពុម្ពចំនួនជាង៣ម៉ឺនច្បាប់ ដើម្បីទុកចែកជូនយុវជន ឱ្យបានយល់ដឹងពីការខិតខំប្រឹងប្រែង របស់ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា […]
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងឱកាសនៃជំនួប, លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) […]
អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់អំពីគុណតម្លៃ៨ចំនុច ពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាល បានប្រកាសសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។ ក្នុងពិធីប្រកាសសម្ពោធនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពន្យល់អំពីគុណតម្លៃ ៨ចំនុច ពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងនោះ៖ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានពន្យល់បន្ថែមអំពី […]
ប្រជានេសាទតំបន់មាត់ខ្លា៖ ទិន្នផលត្រីធម្មជាតិចាប់ផ្ដើមសម្បូរឡើងវិញ
ប្រជានេសាទស្ថិតនៅតំបន់មាត់ខ្លា ខេត្តសៀមរាប បានឲ្យដឹងថា ទិន្នផលត្រីធម្មជាតិចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា
ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ
ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ជាពិសេសការរួមចំណែកពង្រឹងគុណភាព និងពង្រីកសក្ដានុពលយុវជនកម្ពុជា។ ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ […]
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះបឋមសិលាកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងខេត្ដកំពង់ឆ្នាំង …!!
ក្នុងទិវាដ៏ឧត្ដុង្គឧត្ដមចម្រើនជន្មាយុ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេច បានអញ្ជើ្ជញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ដែលប្រសិទ្ធនាមថា «អគារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា […]
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ទាក់ទាញមនុស្សគ្រប់វ័យចូលទស្សនាយ៉ាងច្រើនកុះករ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា កំពុងចំហទ្វារទន្ទឹងរងចាំវត្តមានទស្សនិកជនចូលទស្សនាដោយសេរី។ ពិព័រណ៍ដ៏ធំ និងជាព្រឹត្តិការណ៍មានតែមួយនៅកម្ពុជាមួយនេះ បានបើកជាផ្លូវការកាលពីម៉ោង៨ ព្រឹក ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤ និងបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង៨យប់។ ទំព័រហ្វេសប៊ុក ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឲ្យដឹងថា ពិព័រណ៍នេះកាន់តែប្លែក និងពិសេសជាងឆ្នាំមុនៗ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ លោកតាលោកយាយ អ៉ំពូមីង បងប្អូន […]
