ប្រធានសភាកាតា ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម លើកឡើងថា កាតានឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។ ការលើកឡើងនេះ ក្នុងជំនួបជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីដូហា។ ឯកឧត្តម ប្រធានសភាបានបន្តថា សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេ។ ឯកឧត្តម […]
Category: សង្គម
សម្ដេចតេជោ ហ៊ុន សែន ស្នើនាយករដ្ឋមន្ត្រីកាតា បញ្ជូនវិនិយោគិនទៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ […]
រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងតំណាងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ប្រមាណ៣០០នាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ នៅក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលស្វយ័តស៊ីសន់ប៉ាណា ខេត្តយូណាន ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការសហការលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជានិងប្រទេសចិន រួមមានគំនិតផ្តួចផ្តើម […]
ការទទួលទាន,លក់ និងការផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ត្រូវហាមឃាត់ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សា
ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ការណែនាំនេះ ធ្វើឡើងក្នុងគោលដៅយកចិត្តទុកដាក់បន្ថែមលើសុខភាព របស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។ […]
អ្នកឧកញ៉ា ឡេង ប្រុស តំណាង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានដឹកនាំ គណៈប្រតិភូ នៃក្រុមហ៊ុន ហ្គាឡាក់សុីណាវ៉ាត្រា គ្រុប ចូលរួម រំលែកទុក្ខចំពោះមរណភាព នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌
នារសៀលថ្ងៃអង្គារទី10 ខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា ឡេង ប្រុស តំណាង អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានដឹកនាំ គណៈប្រតិភូ នៃក្រុមហ៊ុនហ្គាឡាក់សុីណាវ៉ាត្រា គ្រុប ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពវេលាម៉ោង១២៖២៦នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។ […]
ឯកអគ្គរដ្ឋទូតវៀតណាម ចប់អាណត្តិ ពេញចិត្តចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងវៀតណាម
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តម បញ្ចប់បេសកកម្មការទូត នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម […]
ជប៉ុន នឹងផ្តល់ជំនួយប្រមាណ ៧,២លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ […]
រាជរដ្ឋាភិបាល កំពុងគិតគូរគ្រោងបង្កើតបណ្ណបេឡាជាតិរបបសន្ដិសុខសង្គមជាកញ្ចប់គ្រួសារ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាល បានកំពុងគិតគូរឲ្យបង្កើតបណ្ណបេឡាជាតិរបបសន្ដិសុខសង្គម ជាកញ្ចប់គ្រួសារតែម្ដង បន្ថែមលើអ្វីដែលមាននៅពេលបច្ចុប្បន្នសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ការបង្ហើបដំណឹងនេះ របស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សមាជិក ប.ស.ស […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ ដូចនេះ បានជារាជរដ្ឋាភិបាលវិនិយោគលើសុខភាពរបស់មនុស្ស តាយរយៈការពង្រឹងវិស័យសុខាភិបាលឲ្យរឹងមាំ មានភាពម្ចាស់ការក្នុងព្យាបាលប្រជាពលរដ្ឋ និងពង្រីកវិសាលភាពគ្របដណ្តប់ប្រព័ន្ធសុខាភិបាល។ ការគូសបញ្ជាក់របស់សម្តេចដូចនេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលក៏បានបង្កើតរបបសន្ដិសុខសង្គម ហៅកាត់ថា […]
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានសភាអារ៉ាប៊ីសាអូឌីតថា កម្ពុជា គឺជាប្រទេសគំរូនៃការអនុវត្តគោលនយោបាយសុខុដុមនីយកម្មសាសនា នៅអាស៊ីអាគ្នេយ៍
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។ សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែយើងខ្ញុំមិនព្រងើយកន្តើយនឹងសហគមមូស្លីមឡើយ […]
