សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី ៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហោះសារអបអរសាទរខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤)។ សម្តេចតេជោ បានលើកឡើងថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា […]

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ UN

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ UN។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យប​ន្តអនុវត្តអភិក្រម«ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាទីផ្សារ​ផលិតផ​លកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្រប ទាំងក្នុងស្រុក និងក្រៅប្រទេស ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ព្រមទាំងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ។ ការជំរុញនេះ បានធ្វើឡើងនៅក្នុង «ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ […]

ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដឹកនាំធុរកិច្ចមកពីបណ្ដាក្រុមហ៊ុនចំនួន៥០ ស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ […]

កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត

កម្ពុជា និងសហរដ្ឋអាមេរិក ប្ដេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងការបរទេស បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ខណៈទទួលជួបលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ […]

ឯកឧត្តម ស សុខា ណែនាំសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនដោយអនុលោមតាមច្បាប់ជាធរមាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទី១១ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី […]

ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹត ដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន […]

ក្រសួង​ព័ត៌មាន ​និងមន្ទីរឃោសនាការ​ខេត្តយូណាន ចាប់ដៃគ្នា​ពង្រី​ក​កិច្ច​សហប្រតិ​បត្តិការ​​ប្រព័ន្ធផ្សព្វ​ផ្សាយ

នៅអំឡុងពេលនៃពិធីបើកវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជឹង យៀន (Zeng Yan) សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន។ អនុស្សរណៈនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរព័ត៌មាន ការផលិតព័ត៌មានរួមគ្នា និងកម្មវិធីបណ្តុះបណ្តាល ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន […]

មួយខែ សេវាច្រកចេញចូលតែមួយ រកចំណូលជូនរដ្ឋបាន ៣លានដុល្លារ

រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត […]

ចូលបន្ទាត់ក្រហមហើយ! ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ល្មើសមួយបង្ក្រាបមួយ ចាប់ពីថ្ងៃទី១១ធ្នូនេះតទៅ

ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិតដោយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤។ ចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។ នេះជាការរំលឹកជាថ្មីពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ លោកបណ្ឌិត […]

5
Promotion