រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមបច្ចេកទេសបរទេសបង្ហោះដ្រូនខ្នាតធំ ចំនួន ៥០០ដ្រូនក្នុងរយៈកម្ពស់ អតិបរមា ២០០ម៉ែត្រ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីបង្ហាញចេញ ជារូបរាងប្លែកៗជាច្រើន បង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងអំឡុងពេលព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៤នេះ ដែលមានរយៈពេល ០២ថ្ងៃ៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រុមបច្ចេកទេសដ្រូននឹងបង្ហោះដ្រូនចេញពីវិទ្យាល័យ១០ មករា នៅវេលាម៉ោង ៩:០០នាទីយប់ ដោយមហាជនអាចមើលនូវទិដ្ឋភាពនេះច្បាស់ពីតំបន់ Pub Street រឺ […]
Category: សង្គម
ថ្ងៃចូលឆ្នាំ! យុទ្ធនាការគិតពីសំរាម ផ្តើមពីរមណីយដ្ឋានវត្តភ្នំ និងបន្តតាមទីវត្តអារាមនានា
មន្ទីរបរិស្ថាន រាជធានី-ខេត្ត បានសហការជាមួយដៃគូ បានធ្វើការអប់រំណែនាំប្រជាពលរដ្ឋទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងចូលរូមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាក់ស្តែង សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ធ្វើយុទ្ធនាការស្តីពី «ការចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន» នៅភូមិព្រៃអណ្តូង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមបញ្ជាក់ថា យុទ្ធនាការនេះបានចាប់ផ្តើម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ […]
កំឡុងថ្ងៃចូលឆ្នាំ! កម្ពុជា អាចមានភ្លៀងធ្លាក់ និងសីតុណ្ហភាពកើនត្រឹម ៣៩°C
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៖ តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ […]
រយៈពេល១១ថ្ងៃ មានពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៣៣ម៉ឺននាក់ មកចូលឆ្នាំថ្មីនៅស្រុកកំណើត
រយៈពេល១១ថ្ងៃ មានពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៣៣ម៉ឺននាក់ បានវិលចូលប្រទេសវិញ ដើម្បីមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថាដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ […]
រំលឹកឆ្នាំថ្មី! ប្រយ័ត្នផ្តាសាយបក្សី ពុលអាហារ ពុលស្រា ឬបញ្ហាសុខភាពផ្សេងៗ
ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ក្រើនរំលឹកដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្តនូវវិធានការបង្ការនានា។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូម ប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥។ ទន្ទឹមនេះ ក្រសួងណែនាំដល់អាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងតំបន់ ជាពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព […]
សារឆ្នាំថ្មី! ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញារក្សាការពារកម្ពុជា មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងមកឱ្យ បានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញ់ទៅវិញបានឡើយ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក […]
មណ្ឌលគិរី ប្រកាសបញ្ឈប់ និងប្រមូលរណារយន្តកាត់-អារឈើគ្រប់ប្រភេទ ទូទាំងខេត្ត
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសបញ្ឈប់ និងប្រមូលរណារយន្តកាត់-អារឈើ ទូទាំងខេត្ត ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យពីការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទ។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងគោលបំណង ថែរក្សាការពារ និងពង្រឹងនូវការគ្រប់គ្រងដីព្រៃឈើគ្រប់ប្រភេទពីការកាប់បំផ្លាញ ហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តមណ្ឌលគិរី និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពអនាធិបតេយ្យពីការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងយោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការទប់ស្កាត់ធនធាន ធម្មជាតិ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តមណ្ឌលគិរី […]
ស្ងាត់ៗ! រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន រៀនចប់ភាសាចិនកម្រិតខ្ពស់នៅសាលាភូមិន្ទភ្នំពេញ
មិនសរសើរមិនបានមែន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ស្ងាត់ៗសម្ងំរៀនភាសាចិនបញ្ចប់ដោយជោគជ័យកម្រិតខ្ពស់
សម្តេចធិបតីណែនាំឲ្យគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គមពិសេសបញ្ហាចរាចរណ៍
នៅក្នុងបណ្តាញសង្គមនាព្រឹកសុក្រទី១២ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់
អនុវត្តតាមប្រសាសន៍នាយករដ្ឋមន្រ្តីសាលាក្រុងភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតឥតគិតថ្លៃ
នៅព្រឹកព្រលឹមនាថ្ងៃទី១២ ខែមេសានេះ សាលាក្រុងភ្នំពេញបានរៀចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទៅលេងស្រុកកំណើត
