ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីការវិវត្តនៃតួនាទីរបស់កម្ពុជា ជាតួអង្គប្រកបដោយបុរេសកម្មនិងគោរពច្បាប់ នៅលើឆាកអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងការទូត ដោយរក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន ៤៦ នៅទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម និងតួនាទីបុរេសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់។ ការលើកឡើងរបស់ប្រមុខការទូតកម្ពុជាបែបនេះ ក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា […]
Tag: ក្រសួងការបរទេស
ឯកអគ្គរដ្ឋទូតដំបូងរបស់ប្រេស៊ីលប្រចាំកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ
ក្នុងជំនួបជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរ ចំពោះការតែងតាំង លោកជំទាវ ជាឯកអគ្គរដ្ឋទូតដំបូងរបស់ប្រទេសប្រេស៊ីលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងភ្នំពេញ។ ឯកឧត្តម ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូតថ្មីដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានីនៃប្រទេសទាំងពីរ […]
ប្រមុខការទូតកម្ពុជា ប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងយូណេស្កូថ្មីពីទង្វើយោធាថៃបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ
ក្នុងសង្គ្រាមរយៈពេល ២០ថ្ងៃជាមួយកម្ពុជា យោធាថៃបានបើកការវាយប្រហារមិនរើសមុខចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងនោះក៏រួមមានការវាយកម្ទេចប្រាសាទព្រះវិហារដែលជាប្រាសាទបុរាណខ្មែរខ្មែរ និងជាសម្បត្តិរបស់មនុស្សជាតិផងដែរ។ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា ពីទង្វើឈ្លានពាន បំផ្លិចបំផ្លាញប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងជំនួបជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវអំណរគុណដល់អង្គការយូណេស្កូ […]
អារ៉ាប៊ីសាអូឌីត ពេញចិត្តចំពោះទំនាក់ទំនងជាមួយកម្ពុជា និងបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតនៅភ្នំពេញ នាពេលអនាគត
ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ នាពេលអនាគត។ ក្នុងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Mohammed Ismaeil A. Dahlwy ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង […]
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ផ្តាំដល់និស្សិតចេញទៅសិក្សានៅបរទេស ជួយលាតត្រដាងពីចេតនាពិតប្រាកដរបស់ថៃក្នុងការឈ្លានពានកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦។ នៅក្នុងពិធីសំណេះសំណាល កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងការសិក្សា ការបង្រៀន និងការរស់នៅក្រៅប្រទេស ព្រមទាំងបានរម្លឹកនិស្សិតទាំងអស់អំពីតួនាទីជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃដែលកំពុងបន្តកើតមាន […]
កិច្ចប្រជុំបន្ទាន់! អង្គទូតបរទេស តំណាងUN និង AOT យល់កាន់តែច្បាស់ពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ”បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]
ប្រមុខការទូតកម្ពុជា ប្រាប់អង្គទូតបរទេសពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្ដេជ្ញាចិត្ត និងការធ្វើការជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្ដីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា […]
កម្ពុជា ប្រាប់ឱ្យភាគីថៃកុំបំផុសបញ្ហាចោទពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ ១៧ទីតាំង ប៉ុន្តែត្រូវលើកបញ្ហានេះមកដោះស្រាយលើតុ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញានេះ បានចេញសេចក្តីថ្លងការណ៍ ៥ចំណុច ដោយបានអំពាវនាវឱ្យភាគីថៃកុំបំផុសបញ្ហា ដែលហាក់មានចេតនាចោទប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ ១៧ទីតាំង ប៉ុន្តែត្រូវលើកបញ្ហានេះមកដោះស្រាយលើតុចចារ។ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការ ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹក និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រា ព្រមទាំងកាសែត The […]
ចំពោះមុខអង់គ្លេស! ប្រមុខការទូតកម្ពុជា ប្តេជ្ញាបង្រ្កាបការបោកប្រាសតាមប្រព័ន្ធអ៊ីនធើណេត និងឧក្រិដ្ឋកម្មឆ្លងដែន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការ- បរទេសអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និង អង់គ្លេស ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម […]
ឆ្លើយតប! កម្ពុជា ចាប់បញ្ជូនឧក្រិដ្ឋជនតៃវ៉ាន់ឲ្យទៅសមត្ថកិច្ចចិនជាការប្រកាន់គោលនយោបាយ «ចិនមួយ»
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺជុំវិញការចាប់បញ្ជូនចិនតៃវ៉ាន់ជាច្រើននាក់ ទៅប្រទេសចិន ក្រោយប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជា។ ការចេញសេចក្តីបំភ្លឺនេះ ក៏ជាការឆ្លើយតបទៅតៃវ៉ាន់ ដែលបានសំដែងក្តីបារម្ភ មិនសប្បាយចិត្ត ចំពោះការចាប់បញ្ជូននេះ។ ក្រសួងកាបរទេសបញ្ជាក់ថា វិធានការខាងលើនេះ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។ […]
