រដ្ឋមន្ត្រី ៤រូប រួមមាន៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
Tag: ក្រសួងបរិស្ថាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីដែលត្រូវដាំស្តារព្រៃឈើឡើងវិញ
ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។ យោងតាមសេចក្តីជូនដំណាងរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និងផ្ទៃដីដែលបានបង្ក្រាបយកមកវិញ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិក្នុ ងខេត្តសាមី […]
ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មី សម្រាប់កម្ពុជា និងសកលលោក នៅភ្នំថ្មកំបោរ ខេត្តបាត់ដំបង
ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនានេះថា ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ […]
ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ប្រកាសកម្មវិធីសម្អាតទន្លេនៅកម្ពុជារយៈពេល ៥ឆ្នាំ
បេសកកម្មសំអាតទន្លេរយៈពេល៥ ឆ្នាំ របស់ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) ចូលរួមចំណែកអនុវត្តយុទ្ធនាការភាពស្អាតលើផ្ទៃទឹករបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បែបនេះក្នុងពិធីសម្ពោធ កម្មវិធីសម្អាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២០ […]
ក្រុមហ៊ុនផ្កាយរណបចិន ចង់ផ្តល់សេវាទិន្នន័យដល់កម្ពុជា ដើម្បីការពារតំបន់ធម្មជាតិ និងព្រៃឈើ
ការការពារព្រៃឈើ និងធនធានធម្មជាតិ គឺការងារអាទិភាពបំផុត ដែលក្រសួងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារដើម្បីទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD នារសៀលថ្ងៃទី១៨ ខែមីនា […]
ចេញដំណើរ! ក្រោយបញ្ជានាយករដ្ឋមន្ត្រី ក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានដំបូងចំនួន ៤(បួន)គម្រោង នៅតំបន់ភ្នំ១៥០០ តាមបណ្តោយផ្លូវជាតិលេខ ៥៥ (ផ្លូវបុប្ផាលាក់ខ្លួន)។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីការជំរុញក្រុមការងារត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់គម្រោង និង […]
កម្លាំងចម្រុះ បន្តប្រតិបត្តិការចុះឃ្លុំដីទុកបានជាង ២ពាន់ហិកតា ពីការទន្ទ្រានយកដីព្រៃរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្តីពី លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០។ ក្នុងនោះ ការប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន […]
ផ្តើមប្រតិបត្តិការក្តៅ! ឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១៥០ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ តាមរយៈរបាយការណ៍ដដែល […]
កម្ពុជា ប្តេជ្ញាជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់សារជាថ្មី បន្ទាប់ពីសន្និសីទ COP28 ថា កម្ពុជាប្តេជ្ញាបង្កើនការរួមចំណែកជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០ តាមរយៈគំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគតរបស់អាស៊ាន បៃតង ធន់ និងមាននិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានប្តេជ្ញាបង្កើនភាពបៃតង […]
ត្រឹមតែ១សប្តាហ៍ រដ្ឋមន្ត្រីបរិស្ថាន កែប្រែពីដីទន្លេស្ងួតហួតហែង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌
ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ទេវតាបានជប់ទន្លេស្ងួតពីទន្លេដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី នាព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំមក តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេងកម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួតហែងនារដូវប្រាំងទៀតហើយ ឆាប់ៗ ខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី […]
