ផ្លូវ៦០ម៉ែត្រ នឹងដាក់កាមេរ៉ាចាប់ល្បឿន និងកំណត់ល្បឿនបើកបរក្រោម ៦០គីឡូម៉ែត្រក្នុងមួយម៉ោង

មហាវិថីសម្តេចតេជោ ឬ ផ្លូវ៦០ម៉ែត្រ លាតសន្ធឹង​ឆ្លងកាត់​សង្កាត់​ចំនួន​ ៣ គឺ​សង្កាត់​ចាក់អង្រែលើ​និងសង្កាត់​​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ និង ​សង្កាត់​ជើងឯក ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។ មួយរយៈចុងក្រោយនេះ ផ្លូវធំទំនើបមួយខ្សែនេះ តែងកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ និងកំពុងបង្កការព្រួយបារម្ភដល់អ្នកបើកបរ។ នារសៀលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត […]

ទីបំផុត! ករណីបុកស្លាប់ ៤នាក់ ជាប់ពន្ធនាគារ ៥ឆ្នាំ ត្រូវបានពិនិត្យ និងពិចារណាឡើងវិញ

អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានសម្រេចឲ្យសភាស៊ើបសួរព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេចឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់ ៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។ យោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ផ្សព្វផ្សាយរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសម្រេចឲ្យប្តឹងឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះ។ ការសម្រេចពិនិត្យឡើងវិញនេះ ក្រោយពីសម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ របួស៤នាក់ […]

គ្រោះថ្នាក់ចរាចរណ៍មិនថមថយនោះទេ លោក ស សុខា ផ្តាំផ្ញើឲ្យប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយទេ

នាយករដ្ឋមន្ត្រី ផ្តល់បណ្ណសរសើរ និងថវិកាដល់ ៦ខេត្ត ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា កោតសរសើរ ៦ ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យចូលឆ្នាំខ្មែរកន្លងមក រួមមានមានខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន មណ្ឌលគីរី និង ខេត្តត្បូងឃ្មុំ។ បើតាមសម្តេចធិបតី ខេត្តទាំង ៦ នឹងទទួលបានបណ្ណ​សរសើររបស់រាជរដ្ឋាភិបាល និងថវិកា ២០០លានរៀល រួមទាំងភេសជ្ជៈ១០០០កេស។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី […]

ចាប់ខ្លួនបានហើយ ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន!

ឃាតកលេីដងវិថី​ត្រូវចាប់ឃាត់ខ្លួនបានដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ។ បើតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើផេកហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា “ខ្ញុំបានប្រកាស់ហើយថាឱ្យចូលខ្លួនមកដោះស្រាយនៅតែរត់ពួន​(ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន)! សូម អរគុណ សមត្ថកិច្ចជំនាញ ស្នងការដ្ឋានរាជធានីស្រាវជ្រាវចាប់ខ្លួនបាន”។ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​សមត្ថកិច្ចបានរកឃេីញ រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែល​បេីក​បុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)​បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់​នៅផ្លូវ៦០ម៉ែត្រ​ខណ្ឌដង្កោ ហេីយយកទៅចតនៅចំណតមុខ​អគារ​ខុនដូរ R&F ផ្លូវ៦០ម៉ែត្រ​សង្កាត់ចាក់អង្រែលេី […]

ទីបំផុត! រកឃេីញរថយន្តបេីកបុកមនុស្សមួយគ្រួសារ ៣នាក់ ខណៈជនបង្កត្រូវបានកំណត់មុខសញ្ញាហើយ

រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 បេីកបុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)​បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់​នៅផ្លូវ៦០ម៉ែត្រ​ខណ្ឌដង្កោនោះ​ ត្រូវបានសមត្ថកិច្ចរកឃេីញហេីយ​នៅចំណតមុខ​អគារ​ខុនដូរ R&F ផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​។ នៅតែម្ចាស់រថយន្តមិនទាន់រកឃេីញទេ​ យ៉ាងណា សមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ។ គួរបញ្ជាក់ថា​បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វេីការនៅផ្សារទំនេីបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៍ស(មិនចាំស្លាកលេខ) បេីកលឿនដូចហោះ […]

ចូលឆ្នាំចិន ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស ២៣នាក់ របួស៤១នាក់

គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះទាំង២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៣៥ករណី នៅទូទាំងប្រទេស។ អ្នកនាំពាក្យរងរូបនេះ ថ្លែងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យចាប់ពិន័យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស ពិសេសភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរ។ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាដោយត្រង់ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ […]

ត្រឹមតែមួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស ៣៣នាក់ របួស៦៨នាក់!

គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៦១ករណី នៅទូទាំងប្រទេស។ បើតាមតាមលោក ទូច សុឃៈ (សុខៈ) ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញមួយសប្ដាហ៍មកនោះ មានជនរងគ្រោះ៦៨នាក់បានរួចផុតពីមច្ចុរាជ ប៉ុន្តែពួកគេបានរងបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ […]

5
Promotion