ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ […]
Tag: ដំរី
ឯកឧត្តម ឌិត ទីណា នឹងជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ។ ជំនួបនេះ ធ្វើឡើងបន្ទាប់ពីលោក ទ្រី ស៊ីថេង ជាបុគ្គលិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសម្រេចចិត្តលាឈប់ពីការងារជាហ្មថែទាំដំរី ឡាក់គី បន្ទាប់ពីបានបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អស់រយៈពេលជិត ៣ទសវត្សកន្លងមក។ ក្រសួងកសិកម្ម បានបញ្ជាក់ថា ការលាឈប់របស់លោក […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវសប្បុរសជន បន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការអំពាវនាវបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលលោកដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។ នាឱកាសនោះដែរ […]
យុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” ស្វែងរកការឧបត្ថម្ភពីសប្បុរសជនសម្រាប់ទិញចំណី និងព្យាបាលដំរី នៅខេត្តរតនគិរី
ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា ចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” គឺជាយុទ្ធនាការមួយដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងកៀងគរការបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តាដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។ ក្រសួងបញ្ជាក់ថា ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព៕
