លើកនេះ DAZZ CHARITY CONCERT លេងឈុតធំមិនធ្លាប់មាន កំពួលតារាចម្រៀងល្បីៗនឹងទៅអង្រួនឆាកតន្រ្តីនៅទឹកដីបាត់ដំបង !

នៅបំណាច់ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERTសុំលេងឈុតធំហើយ ដើម្បីជាកាដូជូនអ្នកគាំទ្រមុនដាច់ខែ ដោយជួបសុទ្ធតែជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។  ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERTតែងតែរកអ្វីដែលថ្មីប្លែកដើម្បីចែករំលែកជូនបងប្អូនទស្សនានិងរាំកម្សាន្តសប្បាយរីករាយសម្រាប់ចុងសប្តាហ៍នេះកាន់តែពិសេសជាងសប្តាហ៍មុនៗទៅទៀត ដោយ DAZZ CHARITY CONCERT ត្រៀមលេងឈុតធំដើម្បីធ្វើឱ្យកក្រើកតន្រ្តីតែម្តង ជាក់ស្តែងនៅថ្ងទី២៨ ខែ […]

រាំលេងកម្សាន្តបានគ្រប់រដូវកាល ! MV ចម្រៀង « អ៊ុតហាងឆេងមាស » របស់ ធីតា ដាវីកា កំពុងផ្ទុះពេញបណ្តាញសង្គម 

ស្របពេលដែលហាងឆេងមាសកំពុងឡើងថ្លៃគួរឱ្យកត់សម្ពាល់ ស្រាប់តែតារាចម្រៀង ធីតា ដាវីកា បានចេញបទចម្រៀងថ្មីដ៏ទាក់ទាញដែលមានចំណងជើងថា « អ៊ុតហាងឆេងមាស » ដែលបទចម្រៀងនេះអាចរាំលេងកម្សាន្តបានគ្រប់រដូវកាល ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។  MV ចម្រៀង « អ៊ុតហាងឆេងមាស » របស់តារាចម្រៀង ធីតា ដាវីកា បានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីប៉ុន្មានថ្ងៃមុន ដោយបទចម្រៀងមួយបទនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងចង្វាក់ភ្លេង […]

នៅឆ្នាំ១៩៧៤ មានចម្រៀងខ្មែរ១បទ មានមេឡូឌីភ្លេងស្រដៀងបទ« អន្ទងស្នេហ៍ » របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត

ទន្ទឹមនឹងការចេញសម្តែងនិងច្រៀងនៅក្នុងផាប់ជាលើកដំបូងកាលពីពេលថ្មីៗនេះ ស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពេញបណ្តាញសង្គម និងផ្ទុះការវែកញែកចំពោះការលើកយកបទចម្រៀងដែលមានចំណងជើងថា « អន្ទងស្នេហ៍ » យកទៅបកស្រាយ គឺជាបទចម្រៀងរបស់ ថៃ ។  ដូចអ្វីដែលទស្សនិកជនបានឃើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញសម្តែងនៅក្នុងផាប់លើកនេះ គឺមានការគាំទ្រហួសពីការរំពឹងទុក រហូតមានអ្នកខ្លះបានសំណូមពរឱ្យលោកបកស្រាយនូវបទចម្រៀងមួយបទដែលមានចំណងជើងថា « អន្ទងស្នេហ៍ » ដែលជាបទចម្រៀងល្បីល្បាញរបស់លោក កាលពីជាង២០ឆ្នាំមុន ។  […]

គ្រូបង្វឹក ប្រុសឡា ផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យរងចាំមើល 4L ជាមួយរូបរាងថ្មី !

ជាមួយនិងការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជននៅលើឆាកចម្រៀងរ៉េប Cambo Rapperកាន់តែក្តៅគគុក បានធ្វើឱ្យជាគណកម្មការនៅក្នុងការប្រកួតនេះគឺលោកគ្រូ ប្រុសឡា កាន់តែរំភើបអរ ថែមទាំងបានផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យត្រៀមមើលរូបរាងថ្មីរបស់ 4L នៅថ្ងៃ សុក្រ នេះផងដែរ ។  ពីមួយវគ្គទៅមួយវគ្គការប្រលងចម្រៀងរ៉េប Cambo Rapper កាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនទាំងក្នុងនិងក្រៅប្រទេស ហើយបេក្ខជនដែលឈានមកដល់វគ្គនេះម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យគណកម្មការពិបាកនៅក្នុងការសម្រេចចិត្តជាក់ស្តែងសម្រាប់ថ្ងៃ សុក្រ ក្នុងសប្តាហ៍នេះក៏កាន់តែឈានដល់វគ្គស៊ីសាច់ហុចឈាមគ្នាផងដែរ តែមិនដឹងថា បេក្ខជនរូបណានឹងបានឡើងទៅវគ្គទៀតទេ ។  ជាមួយគ្នានេះផងដែរគណកម្មការ និងជាគ្រូបង្វឹកដែលមានឈ្មោះល្បីល្បាញគឺលោក ប្រុសឡា ក៏បានឆ្លៀតផ្តាំផ្ញើទៅអ្នកគ្រូបង្វឹក តន់ ចន្ទសីម៉ា ផងដែរថា « ចង់ប្រាប់អ្នកគ្រូមួយទៀតថា […]

កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា ត្រៀមនឹងយកបទចម្រៀងល្បីៗដំបូងមកច្រៀងក្នុងផាប់ជូនជាកាដូដល់អ្នកគាំទ្រ ! 

ទស្សនិកជនធ្លាប់តែឃើញកំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ឡើងឆាកប្រគំតន្រ្តីធំៗជុំវិញខេត្តក្រុង ដោយឡែកថ្មីនេះនាងត្រៀមនឹងមានវត្តមានច្រៀងនៅក្នុងផាប់ ដើម្បីផ្តល់នូវភាពរីករាយនិងជាកាដូសម្រាប់អ្នកគាំទ្រខ្លួននៅក្នុងឆ្នាំថ្មីនេះ ។  ជាច្រើនឆ្នាំនៅក្នុងសិល្បៈតារាចម្រៀង តន់ ចន្ទសីម៉ា មិនធ្លាប់ចេញច្រៀងឬសម្តែងនៅក្នុងផាប់ណាមួយឡើយ ភាគច្រើននាងទទួលតែការសម្តែងនៅក្នុងតាមការប្រគំតន្រ្តីធំៗ និងក្នុងកម្មវិធីធំៗប៉ុណ្ណោះ ។ ទន្ទឹមនិងកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយពេញក្នុងនិងក្រៅប្រទេស កញ្ញា តន់ ចន្ទសីម៉ា ក៏បានរិះរកអ្វីដែលថ្មីៗដើម្បីចែកជូនជាកាដូដល់អ្នកគាំទ្ររបស់ខ្លូនផផងដែរ ជាពិសេសនៅប៉ុន្មានថ្ងៃខាងមុខនេះ នាងត្រៀមនឹងមានវត្តមាននៅក្នុងការសម្តែងនៅក្នុងផាប់មួយនៅក្នុងទីក្រុងភ្នំពេញផងដែរ ។ បើតាមគម្រោងកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នឹងច្រៀងនៅក្នុងផាប់មួយដែលមានឈ្មោះថា The Bay នៅបឹងកក់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី […]

ខ្យល់ទន្លេត្រជាក់ប៉ះតន្រ្តីសប្បូរបែបរឿងអីមិនសប្បាយនោះ ! ជួបគ្នាបងប្អូនអ្នកស្រុក អរិយក្សត្រក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ! 

ខ្យល់ទន្លត្រជាក់ប៉ះតន្រ្តីសប្បូរបែបរឿងមិនសប្បាយនោះ ! កុំភ្លេចណាត់ជួបគ្នាបងប្អូនអ្នកអរិយក្សត្រនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅចុងសប្តាហ៍នេះ ។  ទៅណាមិនឆ្ងាយទេពេលនេះ  ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT សុំនៅក្បែរៗក្រុងយើងនេះឯង ដោយបានធ្វើដំណើរទៅដល់ទឹកដីអរិយក្សត្រហើយនៅចុងសប្តាហ៍នេះ ដោយប្រជុំទៅដោយកំពូលតារាចម្រៀងវ័យក្មេងសម្លេងពិរោះជាច្រើនរូប ដែលត្រៀមនឹងអង្រួនឆាកតន្រ្តី DAZZ CHARITY CONCERT នៅលើទឹកដី ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល […]

បេក្ខជន Cambo Rapper BoBo និង 4L រួមសុខរួមទុក្ខ បាយ១ចាន ពងទាចៀន១គ្រាប់ ហូបជុំគ្នាក្រោយចប់ការប្រកួត ធ្វើឱ្យអ្នកគាំទ្រស្ទើរទប់ទឹកភ្នែកពុំបាន ! 

មហាជននិងអ្នកគាំទ្រស្ទើរទប់ទឹកភ្នែកពុំបានបន្ទាប់ពីឃើញបេក្ខជន Cambo Rapper ២រូប គឺ BoBo និង 4L បានញុំាបាយរួមគ្នា១ចាន២នាក់ជាមួយនិងពងទាចៀន ដែលបង្ហាញពីភាពស្ម័គ្រជាបងជាប្អូននិងគ្នា បន្ទាប់ពីចុះពីឆាកប្រកួត Cambo Rapper កាលពីប៉ុន្មានថ្ងៃនេះ ។  តាមរយៈវិដេអូខ្លីដែលបេក្ខជន Cambo Rapper BoBo បានបង្ហោះកាលពីថ្ងៃសុក្រកន្លងមកនេះ ពិតជាធ្វើឱ្យមហាជន និង អ្នកគាំទ្រ មានការស្លុតចិត្ត ហើយអាណិតអាសូរបេក្ខជន […]

មិនទាន់ដឹងដៃគ្នាចូលរោងការផង សុខ សីឡាលីន ស្រាប់តែត្អូញប្រាប់អ្នកគាំទ្រជួបមនុស្សត្រូវចិត្ត បែរជាខុសពេលវេលា !

ចំណងស្នេហ៍ច្រើនឆ្នាំរបស់តារាចម្រៀង សុខ សីឡាលីន មិនទាន់ដឹកដៃគ្នាចូលរោងការតាមប្រពៃណី ខ្មែរ ផងស្រាប់តែពេលនេះនាងបែរជាបង្ហើរនូវអារម្មណ៍សោកសៅឱ្យបានអ្នកគាំទ្របានដឹងទៅវិញ ។ តារាចម្រៀង សុខ សីឡាលីន បានរៀបរាប់ថា « ក្នុងមួយជីវិតយ៉ាងហោចក៏ធ្លាប់កុហកខ្លួនបានម្តងថា បានជួប និងមានក្តីសុខ ជាមួយមនុស្សដែលជា (ម្ចាស់បេះដូង)របស់យើង តែការពិត ជួបមនុស្សត្រូវចិត្ត បែរជាខុសពេលវេលា » ។ បន្ទាប់ពីឃើញតារាចម្រៀង សុខ សីឡាលីន […]

ថ្ងៃនៃក្តីស្រឡាញ់និងបុណ្យចូលឆ្នាំចិនមកទទួលកាដូទាំងអស់គ្នាពីព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក្នុងទឹកដីស្រុកជើងព្រៃ ! 

ថ្ងៃបុណ្យនៃក្តីស្រឡាញ់និងបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃនេះហើយ ហើយព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏មានកាដូពិសេសៗជាច្រើនដើម្បីចែករំលែកដល់អ្នកគាំទ្រនៅលើទឹកដីស្រុកជើងព្រៃ ខេត្ត កំពង់ចាម ។  ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការប្រគំតន្រ្តី EXPREZ CHARITY CONCERT កាន់តែផ្ទុះនិងមានការចាប់អារម្មណ៍ខ្លាំងពីមហាជនទាំងក្មេងទាំងចាស់ ជាក់ស្តែងរាល់ពេលដែលកម្មវិធីចាប់ផ្តើមម្តងៗម្នាក់បានចូលរួមដោយក្តីរីករាយ ថែមទាំងបានជួបជាមួយ Idol នៅក្នុងដូងចិត្តរបស់ពួកគេផ្ទាល់ផងដែរ ។  សម្រាប់ការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះនឹងរៀបចំឡើងនៅភូមិប៉ាណា […]

តស់!ណាត់ជួបគ្នា ! អ្នកអត់គូក៏អាចជួបគូក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ដែរដោយគ្រាន់តែចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERTនៅលើទឹកដីត្បូងឃ្មុំ 

នៅចុងសប្តាហ៍នេះទៅណាមិនឆ្ងាយទេ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបជាមួយបងប្អូនអ្នកខេត្ត ត្បូងឃ្មុំ ជាបន្តទៀត ដើម្បីចែករំលែកភាពសប្បាយរីករាយទៅកាន់បងប្អូនអ៊ុំពូមីងទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់រយៈពេលពីរថ្ងៃជាប់គ្នាតែម្តង ។ ថាមិនត្រូវអ្នកអត់គូ អាចជួបគូនៅក្នុងថ្ងៃប្រគំតន្រ្តីនេះក៏ថាបាន ។  កំពូលតារាចម្រៀងដែលនឹងមកអង្រួនបេះដូងអ្នកគាំទ្រនៅលើទឹកដីខេត្ត ត្បូងឃ្មុំ ទីតាំងភូមិ ហួចកើត ឃុំក្រែក ស្រុកពញាក្រែក នៅថ្ងៃទី ១៣ ខែ កុម្ភៈ […]

5
Promotion