នៅចុងសប្តាហ៍នេះទៅណាមិនឆ្ងាយទេ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបជាមួយបងប្អូនអ្នកខេត្ត ត្បូងឃ្មុំ ជាបន្តទៀត ដើម្បីចែករំលែកភាពសប្បាយរីករាយទៅកាន់បងប្អូនអ៊ុំពូមីងទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់រយៈពេលពីរថ្ងៃជាប់គ្នាតែម្តង ។ ថាមិនត្រូវអ្នកអត់គូ អាចជួបគូនៅក្នុងថ្ងៃប្រគំតន្រ្តីនេះក៏ថាបាន ។

កំពូលតារាចម្រៀងដែលនឹងមកអង្រួនបេះដូងអ្នកគាំទ្រនៅលើទឹកដីខេត្ត ត្បូងឃ្មុំ ទីតាំងភូមិ ហួចកើត ឃុំក្រែក ស្រុកពញាក្រែក នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ,លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, កញ្ញា លីដា និងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀតប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះនៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៦ នឹងជួបជាមួយការសម្តែង ច្រៀងរបស់តារាចម្រៀង Tempo , Pross La ,កញ្ញា ខាត់ សួស្តី និងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀតដែលនឹងមកអង្រួនឆាកតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យកក្រើកមេឃរញ្ជួយដីម្តង ដូច្នេះកុំភ្លេចណាត់ជួបគ្នានៅក្នុងថ្ងៃពិសេសនោះទាំងអស់គ្នា ។
ដូចដែលមហាជនបានដឹងស្រាប់ហើយថា ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT តែងតែផ្តល់នូវអ្វីដែលថ្មី ប្លែក ជូនបងប្អូនទស្សនាកម្សាន្តអារម្មណ៍ និងដើម្បីចែរករំលែកភាពសប្បាយរីករាយទៅកាន់ពុកម៉ែបងប្អូនទូទាំងប្រទេស ។ រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅលើទឹកដីខេត្ត ត្បូងឃ្មុំ ទាំងអស់គ្នានៅចុងសប្តាហ៍នេះ ចូលរួមទស្សនាដោយសេរី មិនមានការទិញសំបុត្រឡើយ ។ ថាមិនត្រូវអ្នកអត់គូ អាចជួបគូនៅក្នុងថ្ងៃប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ក៏ថាបាន ៕









