សុទ្ធតែកំពូលតារាចម្រៀងល្បីៗ ច្រៀងជូនបងប្អូនចំនួន២ថ្ងៃពេញ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចុងសប្ដាហ៍នេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពង់ស្ពឺ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១១/ ១២ […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រំលឹកវិដេអូកំប្លែងដោះអាវបញ្ចេញសាច់ដុំទាំងកង់ៗនៅ អាមេរិក ជាមួយលោក ឌី សៅរ៍ ក្នុងគុនល្បុក្កតោ 

Ok ok jgថ្វីដ្បិតតែត្រឡប់មកពីសម្តែងនៅ សហរដ្ឋអាមេរិក វិញជាច្រើនថ្ងៃរួចក្តី កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅតែមានអារម្មណ៍នឹកនា អ្នកគាំត្រ និងទឹកដី អាមេរិក រហូតបានបង្ហោះវិដេអូកំប្លែងសើច សប្បាយ និងបានបញ្ចេញនូវសាច់ដុំទាំងកង់ៗ ជាមួយលោក ឌី សៅរ៍ អមដោយគុនល្បុក្កតោ ខ្មែរ ។  វិដេអូដែលលោក ខេមរៈ សិរីមន្ត បានបង្ហោះនេះពិតជាផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន […]

ដំណឹងល្អ អ្នកនាង​​ ខាត់ សុឃីម និងនាយ ពាក់មី ជិតក្លាយជាដន្លងនឹងគ្នា ក្រោយពីកូនៗស្គាល់គ្នាជាផ្លូវការ 

ដំណឹងល្អអ្នកនាង ខាត់ សុឃីម មិនហាមឃាត់កូនៗក្នុងការស្រឡាញ់ឬទាក់ទងគ្នាឡើយ ផ្ទុយទៅវិញមានតែជម្រុញបន្ថែមប្រសិនបើក្មេងៗស្រឡាញ់គ្នាមែន ក្នុងនាមជាអណាព្យាបាល នឹងរៀបចំទៅតាមប្រពៃណី ។  អ្នកនាង ខាត់ សុឃីម និងនាយ ពាក់មី កាន់តែស្និទ្ធស្នាលនិងគ្នាខ្លាំងឡើង ជាញឹកញាប់អ្នកទាំងពីរគឺច្រៀងកាត់សក់ការរួមគ្នា រហូតធ្វើឱ្យមានព័ត៌មានថា ទំនាក់ទំនងអ្នកនាង ខាត់ សុឃីម និងនាយ ពាក់មី កាន់តែល្អប្រសើរឡើង បន្ទាប់ពីកូនៗទាំងពីរនាក់បានស្គាល់គ្នា ។ សូម្បីតែមហាជនក៏បានសាទរចំពោះរឿងកូនៗរបស់អ្នកទាំងពីរផងដែរ ប្រសិនបើពួកគេពិតជាស្រឡាញ់ និងចង់រៀបការនិងគ្នាយ៉ាងពិតប្រាកដមែននោះ ។ […]

តារាចម្រៀង វ័យ ៤២ ឆ្នាំ យក់ ឋិតរដ្ឋា កែច្រមុះពង្រើកដើមទ្រូងបង្កើនរាសី

ដើម្បីទទួលបានឱកាសការងារកាន់តែច្រើនអ្នកម្តាយកូន ៣ យក់ ឋិតរដ្ឋា បានទៅហាងកែសម្ផស្ស ធ្វើខ្ទង់ច្រមុះថ្មី និងពង្រើកដើមទ្រូង បើទោះបីជាពេលនេះនាងមានវ័យ ៤២ ឆ្នាំក្តី នាងនៅតែស្រឡាញ់ខ្លួននិងប្រឹងប្រែងថែរក្សាសម្រស់ឱ្យកាន់តែស្រស់ស្អាត ។ តារាច​​ម្រៀង យក់ ឋិតរដ្ឋា បានឱ្យដឹងថា ឆ្នាំនេះនាងមានវ័យ​៤២ឆ្នាំហើយ ខ្លួនក៏ចាប់ផ្តើមមានអារម្មណ៍ថា ចាស់ជាងមុនច្រើន ប៉ុន្តែសម្រាប់រឿងសម្រស់ គឺនាងមិនអាចបណ្តោយទៅតាមវ័យរបស់ខ្លួនឡើយដូច្នេះហើយទើបនាងកែកុនខ្លះ ដើម្បីទទួលបានហុងស៊ុយល្អផង និង ហ៊ុងស៊ុយការងារផង ។ […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកពេលឃើញអ្នកចូលរួមទស្សនាការប្រគំតន្រ្តីរាប់ម៉ឺននាក់នៅទឹកដី អាមេរិក 

អាចនិយាយបានថានេះជាលើកដំបូងហើយសម្រាប់ការប្រគំតន្រ្តីនៅ សហរដ្ឋអាមេរិក ដែលមានអ្នកចូលរួមទស្សនារហូតដល់ទៅរាប់ម៉ឺននាក់ រហូតធ្វើឱ្យកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកជាមួយការប្រគំតន្រ្តីនេះ ។ ការប្រគំតន្រ្តីដ៏ធំដែលរៀបចំឡើង កាលពីថ្ងៃទីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងកម្មវិធី The Inaugural Cambodia Day ដែលមានតារាចម្រៀង ខ្មែរ ជាច្រើនចូលរួមនោះ ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាជន ខ្មែរ […]

បទ«រំលស់ប្រពន្ធ»របស់តន់ចន្ទសីម៉ា កំពុងផ្ទុះViral ខ្លាំងជាប់ Treding លេខ1

ពិតដូចជាការរំពឹងទុកមែន បទ«រំលស់ប្រពន្ធ» របស់តន់ចន្ទសីម៉ា កំពុងផ្ទុះViral ខ្លាំង នៅលើបណ្ដាញសង្គម រហូតជាប់ Treding លេខ1 ដែលជាបទចម្រៀង ពេញនិយមជាងគេប៉ុន្មានសប្តាហ៍នេះ។ នោះបើផ្អែក តាម YouTube បង្ហាញឱ្យដឹងថ្ងៃនេះ។ ផ្ដើមដោយឃ្លា “រំលស់ប្រពន្ធ បងបង់មុនហាសិបភាគរយ” អមដោយចង្វាក់ភ្លេងបុកបាស់យ៉ាងពីរោះ តន់ ចន្ទសីម៉ា ក៏បញ្ចេញក្បាច់រាំបានយ៉ាងល្អដែរ នៅក្នុងបទ “រំលស់ប្រពន្ធ”។ បទ […]

ឃើញសមិទ្ធផលកូនស្រីផ្ទុះ MM Views តារាចម្រៀង ខាន់ ជេមស៌ចេញសារថ្លែងអំណរគុណដល់អ្នកគាំទ្រ !  

មួយរយៈពេលចុងក្រោយនេះបទចម្រៀងរបស់តារាចម្រៀងវ័យក្មេងកញ្ញា  Amie ដែលកូនស្រីរបស់តារាចម្រៀងលោក ខាន់ ជេមស៌ ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន ជាក់ស្តែងវិដេអូដែលនាងបង្ហោះគឺមានចំនួន MM Views តែម្តង ដែលនេះជាសមិទ្ធផលធំមួយដែលធ្វើឱ្យលោក ខាន់ ជេមស៌ ជាឪពុក សប្បាយចិត្ត និងបានផ្ញើសារថ្លែងអំណរគុណដល់អ្នកគាំទ្រ ។  តារាចម្រៀងលោក ខាន់ ជេមស៌ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​នេះ អមដោយក្តីរំភើបចិត្តថា « Wow! វីដេអូមួយៗ Views 1M ៗ តែម្ដង កូនពិតជាធ្វើបានល្អណាស់ ប៉ា ពិតជាសប្បាយចិត្តនិងមានមោទនភាពបំផុតដែលកូនស្រីចេះស្ដាប់តាមគន្លងធម៌និងដំបូន្មានរបស់ ប៉ាម៉ាក់ »។ […]

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដឹកដៃភរិយាចេញទៅសម្តែងក្នុងកម្មវិធីធំនៅ អាមេរិក តាមគម្រោងដែលបានគ្រោងទុក ! 

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានដឹកដៃភរិយាចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក តាមគម្រោងដែលបានគ្រោងទុក ដើម្បីចូលរួមក្នុងការប្រគំតន្រ្តី និង ផ្សព្វផ្សាយពីវប្បធម៌ និង អរិយធម៌ ខ្មែរ ទៅកាន់ពិភពលោក ។   កំពូលតារាម្រៀងលោក ខេមរៈ សិរីមន្ត និងភរិយាព្រមទាំងក្រុមការងាររបស់ខ្លួនបានចេទៅនៅ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៥ ខែ កញ្ញា នេះ ដើម្បីត្រៀមខ្លួនចូលរួមសម្តែងនៅក្នុងការប្រគំតន្រ្តីដ៏ធំដែលរៀបចំឡើង នៅថ្ងៃទីថ្ងៃទី ២៨ […]

ខ្លាំងមិនធម្មតា«យើងត្រូវគ្នាវិញបានទេ? » Version Remix របស់តារាចម្រៀង ធីតា ដាវីកា មានអ្នកលេងតាមនៅលើTikTok ចំនួន100K

បទចម្រៀង« យើងត្រូវគ្នាវិញបានទេ? » Version Remix របស់តារាចម្រៀងពន្លកថ្មីផលិតកម្ម Galaxy Navatra គឺកញ្ញា ធីតា ដាវីកា ពិតជាខ្លាំងមិនធម្មតាមែនចេញផ្សាយត្រឹមជាងមួយខែមកនេះមានអ្នកគាំទ្រនិងលេងតាមនៅលើបណ្តាញសង្គមTikTok ចំនួន100K គួរឱ្យភ្ញាក់ផ្អើល។ ការពិតបទចម្រៀងខាងលើជាប្រភេទបទមនោសញ្ចេតនាស្នេហាយុវវ័យដែលនិពន្ធដោយកញ្ញា យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយលោក ប្រុសម៉ៅ សុទ្ធសឹងតែជាធនធានមនុស្សខ្លាំងនៅក្នុងផលិតកម្មយក្ស Galaxy Navatra ទើបធ្វើឱ្យចម្រៀងមួយបទនេះមានភាពលេចធ្លោ បូករួមជាមួយសំឡេងបែប Unique […]

បិណ្ឌ ១ សុវត្ថិឌី ធារិកា ឆ្លៀតនាំស្វាមីទៅវត្តមុនថត MV ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

រដូវបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ តារាចម្រៀងស្រី សុវត្ថិឌី ធារិកា ក៏មិនបង្អង់យូរ ដោយក្នុងថ្ងៃបិណ្ឌ ១ នេះ នាងបានបានរូតរះធ្វើចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃនឹងឧទ្ទិលកុសលដល់ឪពុកម្តាយខ្លួនដែលបានលាចាកលោក ។ រៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌ សុវត្ថិឌី ធារិកា តែងតែទៅវត្តពុំដែលខាន បើទោះបីជានាងមមាញឹកនៅក្នុងការងារក្តី ។ សម្រាប់បិណ្ឌ១នេះនាងបានបណ្តើរគ្នាជាមួយស្វាមីទៅវត្ត មុនថត MV ចម្រៀងសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនៅក្នុងផលិតកម្មថោន ។  តារាចម្រៀង សុវត្ថិឌី ធារិកា បានប្រាប់ថា សម្រាប់រដូវភ្ជុំឆ្នាំនេះនាងនឹងឆ្លៀតទៅវត្តឱ្យបានច្រើនបំផុតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន ។ នៅពេលដល់រដូវបុណ្យភ្ជុំបិណ្ឌនាងពិតជាមានអារម្មណ៍នឹកស្រណោះអ្នកមានគុណទាំងពីរខ្លាំងណាស់ […]

5
Promotion