មកទល់ពេលនេះតារាចម្រៀង ចំរើន សុភ័ក្រ្ត មានផ្ទៃពោះ ៨ ខែ ហើយ ប៉ុន្តែនាងមិនទាន់ឈប់សម្រាក ដើម្បីត្រៀមខ្លួនសម្រាលកូននៅឡើយទេ ផ្ទុយទៅវិញនាងនៅតែបន្តការងារនៅលើឆាតន្រ្តីដូចមុនដដែល មើលទៅនាងពិតជារឹងមាំណាស់
Tag: តារាចម្រៀង
ស្ងាត់រឿងអាស្រូវ តារាសិចស៊ី ហ្វីយ៉ាតា ប្រកាសថតរឿងថ្មីជូនតាមសំណូមពរអ្នកគាំទ្រ !
ស្ងាត់រឿងអាស្រូវស្រាប់តែ តារាសិចស៊ី ហ្វីយ៉ាតា ប្រកាសថតរឿងថ្មី ជូនតាមសំណូមពរអ្នកគាំទ្រ ខណៈពេលដែលនាងទើបតែចេញបទចម្រៀងថ្មីបង្កើនប្រជាប្រិយភាព
វ័យ ៧៩ ឆ្នាំតារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី នៅតែមានសម្លេងល្អ តែគ្មានសំណាងនឹងផលិតចម្រៀងថ្មីដែលខ្លួនពេញចិត្ត ទុកពេលមុនចូលនិវត្តន៍ !
ថ្វីដ្បិតតែមានវ័យ ៧៩ ឆ្នាំ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី នៅតែដើរច្រៀងតាមរោងការដូចកាលពីមុនដដែល លោកថែមទាំងបានអះអាងថា លោក មានកម្លាំងកំហែង និង ថាមពលខ្លាំងក្នុងការច្រៀងបទចម្រៀងមិនចាញ់កាលពីលោកនៅវ័យក្មេងឡើយ តែអ្វីដែលលោកសោកស្តាយនោះគឺលោកពុំទាន់មានឱកាសបានផលិតបទចម្រៀងថ្មីដើម្បីទុកជាស្នាដៃ មុននឹងលោកចូលនិវត្តន៍នៅថ្ងៃខាងមុខនៅឡើយទេ
រឹងដៃរឹងជើងភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមចេញកើបលុយ
គ្រាន់តែរឹងដៃរឹងជើងភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញបំពេញការងារភ្លាម ដោយនាងបានចាប់ផ្តើមទទួលការងារទាំងអស់ ជាពិសេសការងារថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនជាច្រើន ។
វិដេអូឈ្លោះប្រកែកគ្នារបស់តារាចម្រៀង គូម៉ា និង នារីម្នាក់ កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង !
ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីមហាជនបន្ទាប់ពីឃើញតារាចម្រៀងលោក គូម៉ា បានបោះពាក្យសម្តីធ្ងន់ៗទៅលើនារីម្នាក់នៅក្នុងវិដេអូខ្លីមួយកាលពីប៉ុន្មានថ្ងៃមុន រហូតធ្វើឱ្យមហាជននិយាយថា លោក គូម៉ា កាចមិនធម្មតាទេ
សេត ក្នុងក្លឹប ជាមួយ កំពូល តារាចម្រៀង តន់ ចន្ទសីម៉ា បទ« Unlucky Day » ក្នុងអាប៊ុម Black-Red
បន្ទាប់ពីបានចេញបទចម្រៀង « KOV » និងបទ « Alright » នៅក្នុងអាល់ប៊ុមចម្រៀង Black-Red រួច កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងលើស្នាដៃថ្មីរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា នៅក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា
ចេញមកម្ដងណា ក៏មិនដែលឲ្យហ្វេនៗខកចិត្ដដែរ គ្រលែងស្ទើរដាច់ចង្កេះជាមួយ តន់ ចន្ទសីម៉ា បទ«KOV»
Black-Red Album ចេញមកម្ដងនេះ តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ធ្វើឱ្យមហាជនចាប់អារម្មណ៍ទាំងព្រមតែម្ដង ជាពិសេសលើស្ទីលសម្ដែង និងសំឡេងច្រៀងយ៉ាងពីរោះស្ទើរគ្រប់បទ
បែកធ្លាយ យក់ ថិតរដ្ឋា ដឹកដៃ ឃុំ ប៉ុណ្ណាដែត ចូលច្រៀងរួមទ្រនំគ្នា ក្នុងផលិតកម្ម ថ្មីមួយ
តារាចម្រៀងចាស់វស្សា យក់ ថិតរដ្ឋា និង ស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ត្រូវបានប្រភពមួយទម្លាយឱ្យដឹងថា ថ្មីៗនេះធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគូរស្នេហ៍លលកញីឈ្មោលមួយគូនេះសម្រេចចិត្តដឹកដៃគ្នាចូលច្រៀងរួមទ្រនំក្នុងផលិតកម្ម ថ្មីមួយ
គ្មានដៃគូបណ្តើរនិងគេ ពេជ្រ សូលីកា បណ្តើរកូនប្រុសចូលរួមសម្ពោធ MV ចម្រៀងរបស់ ទេព បូព្រឹក្ស យ៉ាងកំសត់ !
តារាល្បីៗជាច្រើនដែលបានចូលរួមសម្ពោធ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបណ្តើរគ្នាជាគូជាមួយដៃគូទៅចូលរួមគ្រប់ៗគ្នា ដោយឡែកក្រឡេកមកមើលតារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលីកា វិញ បានបណ្តើរកូនប្រុសជាទីស្រឡាញ់ចូលរួមតែពីរនាក់យ៉ាងកំសត់បំផុត
កូនប្រុសតារាចម្រៀង ខាន់ ជេមស៌ ពិតជាមានសំណាងណាស់ ត្រូវកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ជួយបង្ហាត់ពីរបៀបច្រៀង
កូនប្រុសតារាចម្រៀង ខាន់ ជេមស៌ ពិតជាមានសំណាងណាស់ ត្រូវបានកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលជារៀមច្បងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ជួយបង្ហាត់បង្រៀនពីរបៀបច្រៀងបន្ទាប់ពីចូលច្រៀងនៅក្នុងផលិតកម្មតែមួយ រហូតផ្ទុះការសរសើរខ្លាំងពីមហាជន
