ឆ្នាំមុន Sad ខ្លាំង ! តែឆ្នាំនេះតារាចម្រៀង ខេម « ចងការម៉ែក្មេក » ដើម្បីរៀបការមានគូនឹងគេហើ់យ !

ឆ្នាំនេះតារាចម្រៀង ខេម សុំមិន Sad ដូចឆ្នាំមុនទេ ដោយលោកបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចងការម៉ែក្មេក » ដែលជាចង្វាក់ថ្មី រាំលេង សប្បាយៗ Fit ជាមួយលោក Vin Trapz ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដែលជិតឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ 

«Call me papa» កំពុងផ្ទុះខ្លាំងនៅថៃទាំងតារាល្បីៗនឹងក្លឹប ហាងល្បីៗនៅថៃចាក់ស្តាប់នឹងរាំលេងយ៉ាងសប្បាយ

មិនទាន់ចប់ទេ ទោះបីជាពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដើម្បីស្វាគមន៍ និងជាកាដូសម្រាប់អ្នកគាំទ្រក្តី តែក្រឡេកមកមើលបទចម្រៀង « Call Me Papa » របស់លោក នៅតែល្បី និង ផ្ទុះ មិនចាញ់ពេលមុនៗឡើយ ជាក់ស្តែងថ្មីៗនេះ បទចម្រៀង « Call Me Papa » ត្រូវបាន យុវជន និង តារាចម្រៀងនៅប្រទេស ថៃ យកទៅច្រៀង និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅក្នុងកម្មវិធីជួបជុំ

កំពុងផ្ទុះខ្លាំងបទ «នាងអើយ» ពេញបណ្ដាញសង្គម

បើកទំព័រដើមខែ មីនា នេះ សុវត្ថិ មុនីវណ្ណ បានអង្រួញបេះដូងអ្នកគាំទ្ររបស់ខ្លួនជាថ្មីម្តងទៀត ឱ្យស្លុងអារម្មណ៍តាមរយៈបទចម្រៀងថ្មីដែលមានចំណើងថា « នាងអើយ » ដោយក្រុមការងារបានជ្រើសរើសលោក និងតារាស្រីវ័យក្មេង កញ្ញា ល្អហួស ចូលរួមសម្តែងរួមគ្នាជាលើកដំបូង មើលទៅពិតជាប្លែកនិងទាក់ទាញខ្លាំងណាស់ ជាពិសេសបទចម្រៀងមួយបទនេះកំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គម TikTok

ដឹងតែកក្រើកហើយលើកនេះ យ៉ាងតិចទឹកប្រាក់ជាង ៧០ លានរៀលនៃក្រុមបាត់ទាត់ Cambodia Football Super Star របស់ ខេម ត្រៀម ប៉ះ ក្រុមបាល់ទាត់ថ្នាក់ដឹកនាំ ខេត្ដកំពង់ស្ពឺ  ដើម្បីសកម្មភាពសម្បុរសធម៌រួមគ្នា

ទើបតែប្រកាសពីការប្រកួតរវាង ក្រុមបាត់ទាត់ Cambodia Football Super Star របស់លោក ខេម ត្រៀម ប៉ះគ្នាជាមួយក្រុមបាល់ទាត់ថ្នាក់ដឹកនាំ ខេត្ដកំពង់ស្ពឺ  មិនបានប៉ុន្មានផង ស្រាប់តែធ្វើឱ្យក្រុមលោក ខេម ញញឹមបិទមាត់មិនជិតឡើយ ពីព្រោះតែមានសប្បុរជនជាច្រើបានចូលរួមជួយជាទឹកប្រាក់បានប្រមាណជាង ៧០ លានរៀលហើយ ដើម្បីសកម្មភាពសម្បុរសធម៌រួមគ្នា

បំណងបានសម្រេចហើយ អ្នកឧត្តរមានជ័យ កំពូលតារាចម្រៀងជាច្រើនដួង នឹងមកអង្រួនឆាក អង្រួនបេះដូង

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តឧត្តរមានជ័យ ហើយនៅសប្ដាហ៍នេះ  ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានចាប់ដៃផ្ទាល់ៗ ជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសផងដែរ

ស្ទើរមិនជឿកៀកថ្ងៃសម្រាលកូនហើយ ឱក សុគន្ធកញ្ញា នៅព្យាយាមលាក់ភេទកូនទី ២ ដើម្បី Surprise អ្នកគាំទ្រ និង អ្នកជុំវិញខ្លួន ! 

ភាគច្រើនមហាជនគិតថា កូនទី ២ ក្នុងផ្ទៃតារាចម្រៀង ឱក សុគន្ធកញ្ញាគឺជាកូនស្រី ប៉ុន្តែមកទល់ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែពុំទាន់បង្ហាញការពិតថា កូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី ឬ កូនប្រុសនៅឡើយទេ

កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy ចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ទន្ទឹមនិងការអំពាវនាវរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញថាមានមន្រ្តីណាម្នាក់ មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះ បានធ្វើឱ្យកំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់នេះ

តារាចម្រៀង ជុំ លីណូ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

(ភ្នំពេញ)៖ លោក ជុំ លីណូ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra បានប្រកាសសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង

តារាចម្រៀង ខាន់ ជេមស៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

(ភ្នំពេញ)៖ លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra បានប្រកាសសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង

កំពូល តារាចម្រៀង ខេម ផ្តាំផ្ញើទៅដល់ពលរដ្ឋគ្រប់រូបត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន 

លោក ខេម តារាចម្រៀងដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្ម Galaxy Navatra បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋគ្រប់រូបឱ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ

5
Promotion