អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់ផលិតផលខ្មែរ !

ខណៈពេលដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខប្រកាសថាខ្លួន អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទ ថ្មីៗនេះលោកក៏បានបញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដែលបានសំងំធ្វើជាយូរមកហើយ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។ 

ការពិតអាជីវកម្មធ្វើគ្រាប់ស្វាយចន្ទីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺបានដំណើរការជាយូរមកហើយ គ្រាន់តែមិនសូវផុសផុល ទើបតែថ្មីៗនេះលោកបញ្ចេញការងារនេះខ្លាំងតែម្តង ។ តាមរយៈសាររបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានបង្ហោះការពីពេលថ្មីៗនេះលោកបានរៀបរាប់ថា « ដើម្បីលើកកម្ពស់ផលិតផលខ្មែរ គ្រាប់ស្វាយចន្ទី ខេមរៈសិរីមន្ត នឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេសឆាប់ៗនេះ » ។ 

ស្របពេលដែលបង្ហាញពីអាជីវកម្មរបស់ខ្លួនជាសាធារណៈ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បាននិយាយទៀតថា « សម្រាប់ខ្ញុំទំនិញគ្រប់មុខនិងអាហាររបស់ ថៃ គ្រប់ប្រភេទខ្ញុំលេបលែងចូលហើយ ព្រោះខ្ញុំអាលាក់ហ្សីខ្លាំងណាស់ »៕