ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេនៅចិន មានបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជាផ្អាកការនាំចូលពីថៃ

ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន បង្ហាញពីបំណងវិនិយោគនៅកម្ពុជា ស្របពេលកម្ពុជា ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី លី ជៀ (Li Jie) […]

កម្ពុជា ជាទីតាំងដែលក្រុមហ៊ុន AI Mansour Asia ចាប់ផ្តើមការវិនិយោគមុនគេនៅអាស៊ីអាគ្នេយ៍

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកក្កដា […]

នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ក្រុមហ៊ុនអាកាសចរណ៍បារាំង VINCI ពីគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជាទៅកាន់សកលលោក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញផ្លូវដល់ក្រុមហ៊ុននានារបស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្នុងឱកាសចូលជួប និងសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា លោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ស្នើសុំសម្ដេចតេជោ បង្ហាញផ្លូវក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះចំណាប់អារម្មណ៍ […]

កម្ពុជា ប្រាប់ IMF ពីកំណើនវិនិយោគផ្ទាល់ពីបរទេស ដោយសារយន្តការ «គោះទ្វារវិនិយោគិន»

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី កាលពីពេលថ្មីៗនេះ ទទួលជួបពិភាក្សាជាមួយទីភ្នាក់ងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Kenichiro Kashiwase ជាប្រធានបេសកកម្មមកកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត និងទីភ្នាក់ការ IMF បានពិភាក្សាយ៉ាងពិស្តារ ស្តីពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្រ្តក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តផ្នែកពន្ធ ការលើកទឹកចិត្តមិនមែនពន្ធ គោលនយោបាយឧស្សាហកម្ម, ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការកែទម្រង់ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិនិយោគិនជាតិ​ និងអន្តរជាតិ​បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និង​និរន្តរភាពនៃធុរកិច្ច នៅកម្ពុជា។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៥។ សម្ដេចបវរធិបតី មានប្រសាសន៍ថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) […]

ប្រតិភូវិនិយោគិន ៥០ក្រុមហ៊ុន ស្វែងយល់ពីមុខសញ្ញាវិនិយោគជាអាទិភាពនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នារសៀលថ្ងៃ៥ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគនៅកម្ពុជា ជាការវិនិយោគនាពេលអនាគតដែលរីកចម្រើនឥតឈប់ឈរ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញការស្វាគមន៍មកកម្ពុជា​និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា ដែលជាការវិនិយោគនាពេលអនាគតដែលរីកចម្រើនឥតឈប់ឈរ។ តាមរយៈបណ្តាញសង្គមផ្លូវការនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះឃ្លីបវីដេអូផលិតដោយសភាពាណិជ្ជកម្មកម្ពុជា និងបានសរសេររៀបរាប់ថា៖ កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នាបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបន្តសហការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញ​វិនិយោគ​មកខេត្តកំពង់ស្ពឺ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានបន្ថែមការផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យរួមចិត្ត​ រួមគំនិតរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការសហការគ្នាឱ្យកាន់តែប្រសើរ […]

ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដឹកនាំធុរកិច្ចមកពីបណ្ដាក្រុមហ៊ុនចំនួន៥០ ស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ […]

5
Promotion