ក្រសួងពីរ កំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ លើការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ធម្មជាតិ

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ បច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ […]

ក្រសួងបរិស្ថាន ដាក់អោយដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង»

«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង គឺជាឧបករណ៍ដ៏ពិសិដ្ឋ ជំនួយដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ និងរៀបចំគោលនយោបាយ ប្រកបដោយភាពជាក់ស្តែង ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សម្បត្តិធម្មជាតិ និង ការរស់នៅដោយចីរភាព» នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់អោយដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពី លោកស្រី Allisar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូត នានាប្រចាំព្រះរាណាចក្រកម្ពុជា ដៃគូរអភិវឌ្ឍន៍ មន្ទីរបរិស្ថាន២៥រាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនកុះករ។

5
Promotion