ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មី ដោយឡែកសម្រាប់ឆ្នាំថ្មីនេះលោក ខេមរៈ សិរីមន្ត បានត្រៀមចំណងដៃថ្មី ប្លែក និងអស្ចារ្យ សម្រាប់បងប្អូនរាំលេងកម្សាន្តតាមខេត្តក្រុងនានា ជាពិសេសនោះក្នុង MV ចម្រៀង កន្រ្តឹមនេះ គឺលោកបានដឹកដៃអេដមីន ជីងចក់ មកចូលរួមថតជាមួយផងដែរ ។ តាមរយៈរូបភាព និង វិដេអូខ្លីៗ ដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថតបទចម្រៀងកន្រ្តឹមឆ្នាំថ្មី […]
Tag: តារាចម្រៀង
ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង តែឆ្នាំនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ សុំលេងឲ្យអស់ដៃរាំឲ្យហ៊ុយដីឆ្នាំថ្មីជាមួយបទ«ម៉េចហើយជីវិត»
ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra។ ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញជាផ្លូវការហើយ ជាមួយនិងការសម្តែងថ្មីប្លែក គួរឱ្យចាប់អារម្មណ៍ ត្រៀមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នាពេលឆាប់ៗខាងមុខ ។ គ្រាន់តែ MV ចម្រៀង […]
សុវត្ថិ មុនីវណ្ណ បញ្ចេញស្ទាយថ្មីក្នុងបទចម្រៀង«ក្រមុំឥឡូវៗ» អង្រួនចិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រ ក្នុងនោះតារាចម្រៀង សុវត្ថិ មុនីវណ្ណ ក៏បានផ្លាស់ប្តូរនូវរសជាតិថ្មីងាកមកច្រៀងចម្រៀងបែបរដឺន និងបានបញ្ចូលនូវឧបករណ៍ខ្លុយខ្មែររំលេចក្នុងបទចម្រៀង « ក្រមុំឥឡូវៗ» ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ។ MV ចម្រៀង « ក្រមុំឥឡូវៗ» របស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ បានចេញជាផ្លូវការកាលពីថ្ងៃទី២៧ខែ កុម្ភះ ដោយក្នុង MV ចម្រៀងនេះតារាចម្រៀង សុវត្ថិ មុនីវណ្ណ បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ទាំងស្ទាយនៃការច្រៀង ក៏ដូចជាការសម្តែងផងដែរ […]
ត្រៀមរាប់ថយក្រោយអ្នកកំរៀងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស 2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរដល់ស្រុកកំរៀង ខេត្តបាត់ដំបង ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ […]
ពិសេសសម្រាប់អ្នកភ្នំពេញក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗជាច្រើនរូប
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra នៅរាជធានីភ្នំពេញ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា៖ លោក ព្រាប សុវត្ថិ, លោក ខេម, លោក […]
មុនបើកឆាកការប្រគំតន្រ្តីធំក្នុងជីវិត ពេជ្រ សូលិកា បង្ហើបពីជីវិតតស៊ូយ៉ាងលំបាកតាំងពីក្មេង !
មុននឹងបើកឆាកការប្រគំតន្រ្តីដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន តារាចម្រៀង ពេជ្រ សូលិកា បានបង្ហើបពីជីវិតដ៏លំបាក និងការតស៊ូរបស់ខ្លួននៅលើវិថីចម្រៀង ។ នៅថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលិកា នឹងលេចមុខជាមួយការប្រគំតន្រ្តីដ៏ធំបំផុតជាលើកដំបូងរបស់ខ្លួនហើយ ដោយការប្រគំតន្រ្តីនេះគឺជាក្តីស្រមៃធំរបស់នាងចាប់តាំងពីប្រលូកក្នុងវិស័យចម្រៀង ។ តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលិកា បានរៀបរាប់ថា « ពុះពារជំនះគ្រប់បែបយ៉ាងនៅលើវិថីមួយនេះ ពីក្មេងស្រីធម្មតាម្នាក់ដែលគ្មានអ្នកណាស្គាល់តស៊ូប្រឹងប្រែងតែម្នាក់ឯង […]
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បេះដូងមនុស្សធម៌ សិល្បៈ កីឡា និងអ្នកបង្កើតមាតិកា ចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើការងារសប្បុរសធម៌ដ៏គួរឱ្យសរសើរ កាលពីម្សិលមិញ ដោយបានដឹកនាំមិត្តសិល្បករ កីឡាករ និងអ្នកបង្កើតមាតិកា ជាច្រើននាក់ទៅចែកអំណោយនៅកុមារកំព្រាក្នុងមណ្ឌលមែកឈើ ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « បេះដូងមនុស្សធម៌ សិល្បៈ កីឡា និង Influencerបានជួបក្មួយៗកុមារកំព្រាដោយផ្ទាល់រឹតតែអាណិតនិងស្រឡាញ់ពួកគាត់ណាស់ ថ្ងៃម្សិលមិញនេះខ្ញុំបាទនិងសិល្បករ កីឡាករ influencer ល្បីៗ បាននាំគ្នានាំយកគ្រឿងឧបភោគបរិភោគនឹងអង្ករចំនួន3តោន ជូនដល់ក្មួយៗកុមារកំព្រាក្នុងមណ្ឌលមែកឈើ រួមគ្នាចែករំលែកក្តីស្រឡាញ់ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នាឲ្យបានច្រើន » ។ បន្ទាប់ពីឃើញសកម្មភាពរបស់កំពូលតារាចម្រៀង […]
តោះមករាំលេងជាមួយតារាចម្រៀង រាជ ប្រាថ្នា ក្នុងបទចម្រៀងថ្មី « បើអូនយកប្តី » មុនចូលឆ្នាំថ្មី !
« បើអូនយកប្តី » គឺបទចម្រៀងថ្មីរបស់តារាចម្រៀងរួបសង្ហា រាជ ប្រាថ្នា នៅក្នុងផលិតកម្ម Galaxy Navatra ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ មុននឹងចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាចំណងដៃដល់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ក្នុងនោះដែរតារាចម្រៀងរូបសង្ហា រាជ ប្រាថ្នា ក៏ទើបនឹងចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « បើអូនយកប្តី » ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយអត្ថន័យ បែបសប្បាយៗ រំសាយអស់ទុក្ខកង្វល់ ។ ក្នុង MV ចម្រៀង […]
ដល់ម៉ោងសប្បាយទៀតហើយអ្នកបាត់ដំបងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស 2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ទីរួមខេត្តបាត់ដំបង ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ លោក […]
តារាចម្រៀង សុខ ស្រីនាង នៅតែមិនហ៊ានចូលសិល្បៈវិញ !
អ្នកគាំទ្រជាច្រើននៅតែចង់ឃើញតារាចម្រៀង សុខ ស្រីនាង ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញដូចកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុខ ស្រីនាង នៅតែជ្រើសរើសផ្លូវស្ងប់ស្ងាត់ និងមិនហ៊ានវិលត្រឡប់មកកាន់វិស័យចាស់វិញ ។ ទោះបីជាតារាចម្រៀង សុខ ស្រីនាង បានបោះបង់អាជីពចម្រៀងអស់ពេលជាច្រើនឆ្នាំមកហើយក្តី ជាញឹកញាប់នាងតែងតែបង្ហោះរូបភាពស្អាតៗទៅចូលរួមកម្មវិធីនានា ដើម្បីកុំឱ្យទស្សនិកជនភ្លេចមុខ ជាក់ស្តែងថ្មីៗនេះនាងបានទៅចូលរួមមង្គលការមិត្តភក្តិ ថែមទាំងបានបង្ហោះរូបថតយ៉ាងស្រស់ស្អាត ឱ្យអ្នកគាំទ្របានឃើញទៀតផង ។ អ្នកគាំទ្រជាច្រើនៅពេលឃើញរូប សុខ ស្រីនាង បែបនេះបានសរសើរនាងមិនដាច់ពីមាត់ ។ […]
