កែវ សុបញ្ញា គឺជាតារាស្រីដំបូងដែលប្រកាសត្រៀមនឹងចូលរោងការនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីបានភ្ជាប់ពាក្យនិងគូដណ្តឹងអស់ពេលជាង ២ ឆ្នាំ ក្នុងអំឡុងផ្ទុះ កូវីដ ១៩
Tag: តារាចម្រៀង
ជប៉ុន កំពុងរងគ្រោះរញ្ជួយដី ស្រាប់តែតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនប្រុសទៅដើរកម្សាន្តនៅទីនោះធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ
គ្រាន់តែតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះរូបភាពមួយសន្លឹកជាមួយនិងកូនប្រុសបណ្តូលចិត្តរបស់ខ្លួននៅទឹកដីប្រទេស ជប៉ុន ស្រាប់តែធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ ពីព្រោះនៅទីនោះកំពុងជួបគ្រោះរញ្ជួយដី
ម្តងនេះតារាចម្រៀង អេដា ដាក់ផែនការរស់នៅក្រៅប្រទេសហើយ សង់ផ្ទះ ចិញ្ចឹមមាន់ និងដាំប៉េងប៉ោះរស់នៅជាមួយស្វាមីដល់ចាស់កោងខ្នង
ទើបតែចំណាយពេលវេលាផ្អែមល្ហែមជាមួយស្វាមីនៅក្រៅប្រទេសជាមួយកូនតូចរបស់ខ្លួនមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងរ៉េប អេដា ដាក់ផែនការចង់រស់នៅក្រៅប្រទេសបាត់
ខនសឺត របស់ Khmer Beverages ជាមួយ Galaxy Navatra ចេញដំណើរប្រជុំដោយកំពូលតារាចម្រៀងល្បីៗ ថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ
ផលិតកម្ម Galaxy Navatra បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចុះកុងត្រាពេលកន្លងទៅ ឥឡូវប្រកាសបើកយុទ្ធនាការប្រគុំតន្ត្រីខ្នាតយក្សទូទាំង ២៥ រាជធានី- ខេត្ត ក្រុងហើយ ក្នុងផែនការប្រម៉ូតទីផ្សារប្រចាំឆ្នាំ២០២៤ នឹងចេញដំណើរនៅថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ នៅបរិវេណខាងមុខផ្សារទំនើប ជីប ម៉ុង 271 Mega Mall ប្រជុំទៅដោយកំពូល តារាចម្រៀងល្បីៗជាច្រើន
បទ«CALL ME PAPA» ផ្ទុះខ្លាំងលើTikTok មានអ្នកVeiw 1.1B(1100លាន)ដងជុំវិញពិភពលោកនិងមានអ្នកធ្វើត្រាប់តាមជាង1.2លានVideos
ផ្ទុះខ្លាំងមែនទែនទប់មិនជាប់ឡើយ បទចម្រៀង «CALL ME PAPA» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ វូរូវូ ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ប្រទេស
មិនទាន់ដាច់ឆ្នាំផងតារាចម្រៀង ព្រាប សុវត្ថិ ចេញ MV ចម្រៀង « PAPA PSV » ប្លែកទាំងចំណងជើង ប្លែកទាំងការសម្តែង !
MV ចម្រៀង « PAPA PSV » របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra បានចេញជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ដោយ MV ចម្រៀងថ្មីៗនេះប្លែកទាំងចំណងជើង ប្លែកទាំងការសម្តែង ដែលធ្វើឱ្យមានការទាក់ទាញខ្លាំងពីទស្សនិកជន ជាពិសេសម្នាក់ៗឆ្ងល់ថា បទ ចម្រៀងមួយបទនេះ តើ ព្រាប សុវត្ថិ ចង់និយាយពីអ្វី ?
អបអរសាទរ! សម្តេច ម៉ែន សំអន បំពាក់គ្រឿងឥស្សរិយយសឲ្យតារាចម្រៀង ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែលប្រទានដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា
តារាសិចស៊ី ហ្វាហ្វា និង នាយ ចឺម បែកគ្នាយូរហើយ តែមានចិត្តដូចគ្នា ត្រៀមសង់ផ្ទះជូនម្តាយមុននឹងសម្រេចចិត្តរៀបការ
ថ្វីដ្បិតតែនាយ ចឺម និង កញ្ញា ហ្វាហ្វា បានបែកបាក់គ្នាយូឆ្នាំមកហើយក្តី ប៉ុន្តែ នាយ ចឺម និង ហ្វាហ្វា មានចិត្តដូចគ្នាណាស់ ជាក់ស្តែងថ្មីៗនេះ ហ្វាហ្វា បានប្រកាសថា ដរាបណានាងមិនទាន់សាងសង់ផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនបាន នោះនាងមិនព្រមរៀបការឡើយ
បើកទំព័រដើមខែថ្មី កញ្ញា NaNa បញ្ចេញ MV ចម្រៀង « ដើមឈើចាំស្នេហ៍ » យ៉ាងត្រជាក់ភ្នែក !
កញ្ញា NaNa ទើបតែបញ្ចេញ MV ចម្រៀងថ្មីដ៏ត្រជាក់ភ្នែកក្នុងផលិតកម្ម Galaxy Navatra កាលពីព្រឹកមិញនេះដែលមានចំណងជើងថា « ដើមឈើចាំស្នេហ៍ »
កូនប្រុសស្រីតារាចម្រៀង ខាត់ សុឃីម និងលោក ខាន់ ជេមស៌ ប្រលងជាប់បាក់ឌុបភ្លាម អ្នកទាំងពីរត្រៀមនឹងធ្វើរឿងនេះសម្រាប់កូនៗ !
សម្រាប់គ្រួសារអ្នកសិល្បៈដែលមានកូនប្រលងបាក់ឌុបក្នុងឆ្នាំនេះមានតិចតួចណាស់ ក្នុងនោះកូនប្រុសស្រីរបស់តារាចម្រៀង អ្នកនាង ខាត់ សុឃីម និង លោក ខាន់ ជេមស៌ បានប្រលងជាប់បាក់ឌុប ហើយដែលធ្វើឱ្យឪពុកម្តាយកាន់តែសប្បាយចិត្ត និងមានមោទនភាព ជាពិសេសអ្នកទាំងពីរត្រៀមនឹងជូនកាដូពិសេសសម្រាប់កូនៗពួកគេផងដែរ
