នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ប្រកាសច្រានចោលចំពោះអ្នកយកឈ្មោះជាជំនួយការ និងជាកូនធម៌របស់លោក ដើរធ្វើអំពើល្មើសច្បាប់

ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានប្រកាសច្រានចោល ចំពោះអ្នកយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរប្រព្រឹត្តអំពើល្មើសច្បាប់។ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា «កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធ៌មរបស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ […]

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំដល់កងកម្លាំងនគរបាល ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាង៧០០នាក់ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ ដោយបានលើកឡើងណែនាំដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសន្តិភាព ស្ថិរភាព និងនាំប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើន។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវគេមើលឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ […]

នគរបាលជាតិ ដាក់ភារកិច្ចប្រចាំការប្តូរវេនវិលជុំដល់ក្រុមប្រចាំបញ្ជា ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ចប់បេសកកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគ.ស.អ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមទី២ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]

នាយឧត្តមសេនីយ៍ នេត សាវឿន៖ ការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្តិ៍រដ្ឋបាល កំពុងទទួលបានជំនឿទុកចិត្ត និងកោតសរសើរពីប្រជាពលរដ្ឋនៅតាមសហគមន៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៣)។ ក្នុងសារលិខិតឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិបានអនុវត្តភារកិច្ច ប្រកបដោយភាពម្ចាស់ការ ដោយបានការពារ […]

សម្តេចក្រឡាហោម ស ខេង សំណូមពរឲ្យកងកម្លាំងនគរបាលជាតិបន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ចេញសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ។ ក្រោមស្នាព្រហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរកត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អង្គប្រតិបត្តិច្បាប់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានបង្កើតឡើងដោយប្រសិទ្ធនាមថា “ នគរបាលជាតិ ” ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ […]

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានក្តីសង្ឃឹមចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៏លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមាន រយៈពេល ៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឹតត្បិតការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា ក្រសួងមហាផ្ទៃបានរៀបចំវិធានការរឹតត្បិតចំពោះការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ បើមិនដូច្នោះទេ បណ្ឌិត្យសភានគរបាលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលប៉ុន្មានដងទៀត ក៏មិនចប់ឡើយ ព្រោះមានអ្នកផ្ទេរចូលពីស៊ីវិល មកនគរបាលជាតិ ហើយក៏ជាផ្នែកមួយ ធ្វើកងកម្លាំងនគរបាលជាតិមានភាពខ្សោយផងដែរ។ សម្ដេច ស្នើដល់នាយកដ្ឋានបុគ្គលិក ត្រូវតែទទួលខុសត្រូវចំពោះ អ្នកផ្ទេរចូលមកនគរបាលជាតិ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល […]