ក្នុងនាមជាគ្រូបង្វឹកនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper មិនបានកាន់ជើងខាងកូនក្រុមណាមួយឡើយ ផ្ទុយទៅវិញមានតែកម្លាំងជម្រុញ និងលើកទឹកចិត្តដើម្បីឱ្យបេក្ខជនទាំង៨រូបដែលត្រៀមនឹងបញ្ចេញសមត្ថភាពឱ្យអស់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៦នេះ ។ ពីមួយវគ្គទៅមួយវគ្គការប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះ កាន់តែក្តៅគគុក និងអាចនិយាយបានថា អ្នកខ្លាំង អាចឡើងទៅវគ្គបន្ត ។ គ្រូបង្វឹកនៅក្នុងការប្រឡងចម្រៀងរ៉េប […]
Tag: CAMBO RAPPER
កក្រើក ! ជាមួយវត្តមានតារាកិត្តិយសល្បីៗនៅលើឆាកប្រឡងចម្រៀង Cambo Rapper វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅល្ងាចនេះ
កាន់តែកក្រើកជាមួយនិងវត្តមានតារាកិត្តិយសល្បីៗជាច្រើនរូបដែលនឹងមកអង្រួញឆាកចម្រៀងរ៉េប Cambo Rapper នៅល្ងាចនេះ ។ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ការប្រឡងចម្រៀង Cambo Rapper កាន់តែកៅដូចបាយពុះ ពីព្រោះជួបសុទ្ធតែបេក្ខជនខ្លាំងៗ និងមានសមត្ថភាពខ្ពស់ក្នុងការធ្វើបទចម្រៀងរ៉េប ជាពិសេសក្រោយពីទទួលបានការបណ្តុះបណ្តាលពីគ្រូបង្វឹកល្បីឈ្មោះទាំង៤រូប កាន់តែដុសខាត់សមត្ថភាពពួកគេឱ្យឈានឡើងមួយកម្រិតទៀត ។ តារាកិត្តិយសដែលនឹងមានវត្តមាននៅក្នុងនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper នៅល្ងាចថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៦នេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ាមខេមរៈ […]
ឈានដល់វគ្គ Semi Final បេក្ខជនខ្លាំងទាំង ៨ រូបបេ្តជ្ញាចិត្តដណ្តើមពាន Cambo Rapper!
នៅក្នុងថ្ងៃនេះការប្រឡងចម្រៀងរ៉េប Cambo Rapper បានឈានដល់វគ្គ Semi Final ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនខ្លាំងៗទាំង៨រូបបានប្តេជ្ញាចិត្តធ្វើឱ្យបានល្អជាមួយនិងការនិពន្ធបទចម្រៀងក៏ដូចជាការច្រៀងជាដើម…។ តើបេក្ខជនរូបណានឹងអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ? Cambo Rapper គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ល្បីមួយរបស់កូនខ្មែរ ដែលមានអ្នកគាំទ្រច្រើនមិនធម្មតា បើទោះបីជាយើងទើបតែបង្កើតកម្មវិធីនេះឡើងនៅក្នុងរដូវកាលទី១ក្តី តែសន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេ រហូតមានបេក្ខជនជាច្រើនមកពីបណ្តាលខេត្តក្រុងចូលរួមដាក់ពាក្យប្រឡងដើម្បីដណ្តើមពាន ។ នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៦ នេះ […]
គ្រូបង្វឹក ប្រុសឡា ផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យរងចាំមើល 4L ជាមួយរូបរាងថ្មី !
ជាមួយនិងការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជននៅលើឆាកចម្រៀងរ៉េប Cambo Rapperកាន់តែក្តៅគគុក បានធ្វើឱ្យជាគណកម្មការនៅក្នុងការប្រកួតនេះគឺលោកគ្រូ ប្រុសឡា កាន់តែរំភើបអរ ថែមទាំងបានផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យត្រៀមមើលរូបរាងថ្មីរបស់ 4L នៅថ្ងៃ សុក្រ នេះផងដែរ ។ ពីមួយវគ្គទៅមួយវគ្គការប្រលងចម្រៀងរ៉េប Cambo Rapper កាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនទាំងក្នុងនិងក្រៅប្រទេស ហើយបេក្ខជនដែលឈានមកដល់វគ្គនេះម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យគណកម្មការពិបាកនៅក្នុងការសម្រេចចិត្តជាក់ស្តែងសម្រាប់ថ្ងៃ សុក្រ ក្នុងសប្តាហ៍នេះក៏កាន់តែឈានដល់វគ្គស៊ីសាច់ហុចឈាមគ្នាផងដែរ តែមិនដឹងថា បេក្ខជនរូបណានឹងបានឡើងទៅវគ្គទៀតទេ ។ ជាមួយគ្នានេះផងដែរគណកម្មការ និងជាគ្រូបង្វឹកដែលមានឈ្មោះល្បីល្បាញគឺលោក ប្រុសឡា ក៏បានឆ្លៀតផ្តាំផ្ញើទៅអ្នកគ្រូបង្វឹក តន់ ចន្ទសីម៉ា ផងដែរថា « ចង់ប្រាប់អ្នកគ្រូមួយទៀតថា […]
កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper រើសបានបេក្ខជនចំនួន៤០នាក់ ឆ្លងទៅវគ្គ United ដើម្បីប្រកួតប្រជែងរកជើងខ្លាំងបន្ត
កម្មវិធីប្រឡងរ៉េប Cambo Rapper បានឈានមកដល់សប្តាហ៍ទី៨ ឬវគ្គ United ហើយ ដោយវគ្គនេះបង្ហាញពីការសាមគ្គី ការអត់ធ្មត់ និងធ្វើការងារជាក្រុមរបស់បេក្ខជន។ ពីមួយវគ្គទៅមួយវគ្គការប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែអស្ចារ្យ និងរន្ធត់អារម្មណ៍ពីព្រោះបេក្ខភាពម្នាក់ៗសុទ្ធតែខ្លាំងៗ និងមានទេពកោលស្យ ដែលធ្វើឱ្យគ្រូបង្វឹកពិបាកនៅក្នុងការសម្រេចចិត្តថា តើនរណានឹងត្រូវទៅ នរណាត្រូវនៅបន្ត? សម្រាប់ក្នុងវគ្គ United គឺមានចំនួន ៣សប្តាហ៍ ដោយមានបេក្ខជន ៤០នាក់ចូលរួមប្រកួតប្រជែង […]
ដឹងតែកក្រើកទៀតហើយ! ផលិតកម្ម Galaxy និង ខ្មែរ ប៊ែវើរីជីស សហការបង្កើតព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សពីរ គ្រប់ខេត្តក្រុង ៣៨ទីតាំង
ផលិតកម្ម Galaxy Navatra បានសហការគ្នាជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគំន្រ្តីខ្នាតយក្សចំនួន២គឺ EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលត្រៀមនឹងរៀបចំឡើងចំនួន ៣៨ទីតាំងជុំវិញខេត្តក្រុង ដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំមកនូវសប្បាយភាពរីករាយដល់អ្នកគាំទ្រ ។ កិច្ចសហការខាងលើ ត្រូវបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផលិតកម្ម Galaxy Navatra […]
Full MV កម្រិតអន្តរជាតិ! ប្លែកអារម្មណ៍ ចម្រៀងរ៉េបដ៏អស្ចារ្យ CAMBO RAPPER ចេញផ្លូវការហើយ
ទីបំផុត Full MV កម្រិតអន្តរជាតិ ចម្រៀងដ៏អស្ចារ្យ CAMBO RAPPER បានចេញជាផ្លូវការហើយ សម្រាប់បងប្អូនទស្សនាកម្សាន្តអារម្មណ៍ បន្ទាប់ពីបានផលិតនិងកាត់តយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញៗប្រចាំផលិតកម្ម Galaxy Navatra ។ នៅក្នុង MV ចម្រៀង CAMBO RAPPER ផងដែរគឺមានលក្ខណៈពិសេសជាច្រើន មិនត្រឹមតែមានគ្រូបង្វឹកចំនួន៤រូបដែលមានទេពកោសល្យខាងផ្នែកចម្រៀងរាប់ឆ្នាំ បានពួតដៃគ្នាច្រៀងក្នុងបទចម្រៀងតែមួយប៉ុណ្ណោះទេ សូម្បីតែអត្ថន័យនៅក្នុងបទចម្រៀងនេះក៏បញ្ជាក់គ្រប់បែបយ៉ាងពីការចូលរួម និងការផ្តល់ប្រយោជន៍យ៉ាងច្រើនដែលតម្រង់ផ្លូវរបស់បេក្ខជនដែលមានបំណងចង់ក្លាយទៅជាតារាចម្រៀងរ៉េបអាជីពយ៉ាងពិតប្រាកដ ពីកម្មវិធីប្រឡងចម្រៀង CAMBO […]
អស្ចារ្យ ! គ្រូបង្វឹក CAMBO RAPPER ទាំង៤រូបពួតដៃគ្នាចេញបទចម្រៀងរ៉េបបង្កើតប្រវត្តិសាស្រ្តថ្មី
ក្រោយដំណើរការការប្រកួតកម្មវិធីប្រលងចម្រៀងរ៉េប CAMBO RAPPER អស់ជាច្រើនវគ្គ ពេលនេះគ្រូបង្វឹកទាំងបួនរូបនៃកម្មវិធី CAMBO RAPPER បានពួតដៃគ្នាត្រៀមចេញបទចម្រៀងរួមគ្នាជាលើកដំបូងដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងវិស័យចម្រៀងរ៉េប ។ តាមរយៈ Teaser ចម្រៀងដែលបង្ហាញពីការចាប់ដៃគ្នារវាងគ្រូបង្វឹកទាំង ៤រូប ដែលមានកញ្ញា តន់ ចន្ទសីម៉ា , លោក Tempo Tris , Bross La និង លោក […]
កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភី ១០០លានរៀល សហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នឹងចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN
កម្មវិធី «CAMBO RAPPER» ដែលមានការចូលរួមសហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ស្ថានីយ៍ទូរទស្សន៍ CTN នឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ក្នុងនោះបេក្ខជនចំនួន ៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប ដើម្បីបង្កើតជាសករាជថ្មី ជាពិសេសដើម្បីបង្កើតធនធានមនុស្សនិងសិល្បករវ័យក្មេងសម្រាប់វិស័យចម្រៀងរ៉េបនៅកម្ពុជា ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង តំណាងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស […]
កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់ជ័យលាភី ១០០លានរៀល និងឱកាសក្លាយជាតារាចម្រៀងកុងត្រា
បេក្ខជនចំនួន៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីដណ្តើមប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀលពីកម្មវិធី CAMBO RAPPER ។ កម្មវិធីប្រឡងចម្រៀង CAMBO RAPPER គឺជាកម្មវិធីថ្មីមួយដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចំណាយពេលវេលាអស់ជាច្រើនខែ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ក្នុងការផលិតកម្មវិធីនេះឡើងដើម្បីឱ្យមានភាពទាក់ទាញ និងចម្រាញ់យកធនធាន Rapper ដ៏មានទេពកោសល្យ និងមានគុណភាពមកបណ្តុះបណ្តាលឱ្យក្លាយទៅជាតារាចម្រៀងរ៉េបអាជីពនិងមានឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះកម្មវិធីគឺចង់លើកកម្ពស់និងផ្តល់ឱកាសឱ្យបេក្ខជនដែលមានទេពកោសល្យខាងជំនាញរ៉េបមានឱកាសបានចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពពិតរបស់ខ្លួន […]
