ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អង្គភាពព័ត៌មានដែលផ្សាយជាភាសាបរទេស សូមចូលរួមបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។ ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តម បានអនុញ្ញាតឱ្យលោក SUN YINGLONG (ម្ចាស់ក្រុមហ៊ុន Point Business Service និងអង្គភាពសារព័ត៌មាន Khmer Industrial Economy […]