ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ និងក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ឲ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងប្រទេសកម្ពុជា នៅរដូវប្រាំងមានសភាពក្ដៅហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរំឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង […]
Tag: ក្រសួងបរិស្ថាន
កម្ពុជា មិនទាន់ធ្លាក់ចុះគុណភាពខ្យល់នៅឡើយ ខណៈថៃកំពុងជួបវិបត្តិខ្យល់ពុលជាងពាក់កណ្តាលប្រទេស
តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ […]
រដ្ឋមន្ត្រីបរិស្ថាន ជំរុញឲ្យរោងចក្រទាំងអស់យកចិត្តទុកដាក់លើការបញ្ចេញសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងពេលចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី […]
កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទកំពូល COP28 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានចាត់តាំងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានជោគជ័យថ្មីបន្ថែមទៀត នៅក្នុងគោលនយោបាយរបស់កម្ពុជា លើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង […]
មន្ទីរបរិស្ថានខេត្តកំពង់ធំថា ពិតជាមានការកាប់ទន្ទ្រានយកដីជាច្រើនហិកតា តែមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទេ
មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី អំពីសកម្មភាពការចុះល្បាតរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលរកឃើញទីតាំងកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ មន្ទីរបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី(RFA) បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីការចុះល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ រកឃើញមានការលួចកាប់រាន ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធនៅតំបន់អូរតាលោកជាច្រើនហិកតា ស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ទីរបរិស្ថានខេត្តកំពង់ធំបាន បញ្ជាក់ថា ក្រោយពីទទួលព័ត៌មានអំពីបទល្មើសការកាប់រានទន្ទ្រានយកដីនៅតំបន់អូរតាលោក ក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ […]
បុណ្យអុំទូក! ជាឱកាសដ៏ល្អបំផុតសម្រាប់យុទ្ធនាការផ្សព្វផ្សាយ និងបំផុសស្មារតីឲ្យពលរដ្ឋខ្មែរចេះស្រលាញ់បរិស្ថាន
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នេះវាជាឱកាសដ៍ល្អបំផុតសម្រាប់ធ្វើ យុទ្ធនាការផ្សព្វផ្សាយ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យចេះស្រលាញ់បរិស្ថាន និងសង្គម ព្រម ទាំងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកដែលបានប្រើប្រាស់រួមឱ្យមានរបៀប រៀបរយ។ ដើម្បីប្រទេសជាតិ និងសង្គម ព្រមទាំងបរិស្ថានយើងស្អាត ទាល់តែយើងគ្រប់គ្នាចាប់ផ្តើមចេញពីយើងគ្រប់គ្នា និងការចេះទុកដាក់នូវប្លាស្ទិកដែលយើងបានប្រើប្រាស់រួច ឱ្យមានរបៀបរៀបរយ ហើយថ្ងៃអនាគតយើងជឿថា ប្រទេសកម្ពុជាយើងនិងបោះជំហ៊ានដ៍ធំមួយដែលជាប្រទេសមានបរិស្ថានស្អាតល្អ ដូចប្រទេសជឿនលឿនមួយចំនួន នៅទូទាំងពិភពលោកដូចគេដែរជាក់ជាមិនខាន។ ថ្មីៗនេះ មានការសម្រេចចិត្តចូលរួមសហការបន្ថែមទៀតជាមួយក្រសួងបរិស្ថាន […]
ខេត្តចំនួន៦ និងអង្គការធំៗចំនួន២បន្ថែមទៀត ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គិតមកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពោលគឺមានរយៈពេលជាង២ខែ មានរដ្ឋបាលខេត្តចំនួន៧ និងស្ថាប័នកាកបាទក្រហមកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។ សម្រាប់ខេត្តទាំង៧ […]
ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨»
ក្រសួងបរិស្ថាន ប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដោយឈរលើអាទិភាព ចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាន នូវអព្យាក្រឹតភាពកាបូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានានូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង […]
ប្រជាជនកម្ពុជាជិតពាក់កណ្តាលប្រទេស បានចូលរួមក្នុងយុទ្ធនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
គិតត្រឹមថ្ងៃនេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាល់ប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន អស់រយៈពេល២ខែកន្លងមកនេះ។ យោងតាមទិន្នន័យផ្តល់ដោយមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣០ ខែតុលានេះ សិស្សានុសិស្សសរុបចំនួន ១,៨៦១,២២៣ នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ សរុបចំនួន ៦៦,៥០៣ នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចំនួន ៣,៩៦៩ សាលា […]
មន្ត្រី និងពលរដ្ឋអះអាងថា មិនមានការធ្វើផ្លូវសម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើនៅក្បែរតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះឡើយ
ក្រសួងបរិស្ថាន បានរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។ ជាក់ស្ដែង នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។ ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ […]
