ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ ពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន៥ ជាប្រយោជន៍មន្ត្រីរាជការ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជានាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាប់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នទាំងអស និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជិត ២០០នាក់។ ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ការជួបជុំគ្នាពិភាក្សា […]

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្ត្រីរាជការ ៥ក្រសួងស្ថាប័នទៀត

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៥ រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, និងអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ អង្គប្រជុំបានពិភាក្សាពីការកំណត់ពេលវេលា ដើម្បីប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ […]

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីមូលហេតុដែលមិននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈ

ក្នុងរយៈពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយនឹងអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកទេសនានា របស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់ និងដែលទើបតែត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ។ ទន្ទឹមនឹងនេះ អ្វីដែលជាការកត់សម្គាល់ចេញពីជំនួបកន្លងមកនោះ និងតាំងពីពេលឯកឧត្តមរដ្ឋមន្ត្រីកាន់តួនាទី ភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ។ ក្រៅពីក្រុមការងារ និងមន្ត្រីនៅខុទ្ទកាល័យ មានតែក្រុមការងារក្នុងកម្រិតនយោបាយតែប៉ុណ្ណោះ ដែលមានវត្តមានជាមួយឯកឧត្តមនៅក្រសួងមុខងារសាធារណៈ។ ក្នុងជំនួបនីមួយៗឯកឧត្តម តែងតែបានលើកឡើងថា ការធ្វើបែបនេះ […]

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនអនុញ្ញាតឲ្យជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណី…

ក្រសួងមុខងារសាធារណៈ ណែនាំដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ​។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅថ្ងៃទី១១ […]

ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំការពិនិត្យវាយតម្លៃជ្រើសរើសសម្រាំង អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃគ.វ.ជ. ដើម្បីពិនិត្យវាយតម្លៃជ្រើសរេីសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ​. ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធរួមមាន ឯកឧត្ដម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី […]

5
Promotion