គ្រាន់តែចប់ចូលឆ្នាំភ្លាមតារាចម្រៀងសិចស៊ី រ៉ាប៊ឺ ប្រកាសថ្ងៃចូលរោងជ័យបញ្ចប់ភាពនៅលីវភ្នែត ជាមួយគូស្នេហ៍ដែលជាកីឡាករបាល់ទាត់ល្បីឈ្មោះ និងរូបសង្ហា Nick Taylor បន្ទាប់ពី Nick Taylor បាន Surprise សុំនាងរៀបការកាលពីអំឡុងខែ មីនា កន្លងមកនេះ ។ កន្លងមកតារាចម្រៀង រ៉ាប៊ឺ ធ្លាប់តែបង្ហើបក្តីស្រឡាញ់ចំពោះលោក Nick Taylor មុន តែក្រោយពីលោក Nick Taylor បាន Surprise នាងវិញដោយបានលុតជង្គង់សុំនាងរៀបការយ៉ាងផ្អែមល្ហែមបំផុតនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់កាលពីអំឡុងខែ មីនា កន្លងមកនេះ ធ្វើឱ្យនាងសប្បាយចិត្តជាខ្លាំង ។ អ្វីដែលការតែពិសេសនោះ គឺនាងបានកំណត់ពេលវេលាដើម្បីរៀបការនិងគ្នាផងដែរ ជាក់ស្តែងគ្រាន់តែចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្លាម កញ្ញា រ៉ាប៊ឺ បានបង្ហាញពីធៀបការ និងថ្ងៃរៀបការរបស់ខ្លួនឱ្យមហាជនបានដឹងលឺគ្រប់ៗគ្នា ។ […]
Tag: តារាចម្រៀង
តារាចម្រៀងរដឺន អឿន ស្រីមុំ ហោះទៅកើបលុយនៅ បារាំង ៣ខែក្នុងឱកាសបុណ្យចូលឆ្នាំថ្មី !
ជារៀងរាល់ឆ្នាំតារាចម្រៀងរដឺន អឿន ស្រីមុំ តែងតែហោះហើរចេញទៅក្រៅប្រទេស ចូលរួមការសម្តែងនានាទៅតាមការអញ្ជើញរបស់បងប្អូនសហគមន៍ខ្មែរ ជាក់ស្តែងសម្រាប់ឆ្នាំថ្មីនេះនាងបានត្រៀមហោះហើរទៅប្រទេស បារាំង រយៈពេល៣ខែដើម្បីកើបលុយនៅទីនោះ ។ តារាចម្រៀងរដឺនវ័យ ៤៧ឆ្នាំ អឿន ស្រីមុំ នៅតែមានទីផ្សារការងារសិល្បៈ មិនចាញ់ក្មេងៗឡើយ ភាគច្រើននាងលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីតាមខេត្ត និងពិធីជប់លៀង និងមង្គលការជាដើម…។ ជួបជាមួយតារាចម្រៀងរដឺន អឿន ស្រីមុំ កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា ឆ្នាំនេះនាងមិនបានចូលឆ្នាំនៅស្រុកកំណើតទេ នាងចេញទៅសម្តែងនៅប្រទេស បារាំង រយៈពេល៣ខែ និងអាចបន្តទៅសម្តែងនៅប្រទេស […]
ចូលឆ្នាំឆ្នាំនេះតារាចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ផ្អាកមិនទទួលការងារសិល្បៈទុកពេលទៅមើលថែចំការទុរេន !
តារាចម្រៀងជើងចាស់អ្នកស្រី ហ៊ឹម ស៊ីវន បានប្រកាសថាផ្អាកការងារសិល្បៈក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទុកពេលវេលាទៅមើលថែចំការទុរេន នៅទឹកដីខេត្ត កែប ។ អ្នកស្រី ហ៊ឹម ស៊ីវន មានឈ្មោះល្បីល្បាញនៅក្នុងវិស័យចម្រៀង និងអាចរកប្រាក់ចំណូលបានច្រើនគួរសមពីវិស័យនេះ តែអ្នកស្រីនៅតែមានការព្រួយបារម្ភ និងបានបណ្តាក់ទុននៅក្នុងការដាំដំណាំទុរេនបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ពីព្រោះមិនអាចពឹងលើអាជីពសិល្បៈរហូតដល់ខ្លួនចាស់ឡើយ ។ ជួបជាមួយអ្នកស្រី ហ៊ឹម ស៊ីវន កាលពីមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ អ្នកស្រីបានរៀបរាប់ប្រាប់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អ្នកស្រីមិនទទួលការងារសិល្បៈ ឬចេញទៅសម្តែងនៅក្នុងសង្រ្កាន្ត ឆ្នាំថ្មីដូចជារាល់ដងទេ ដោយសារអ្នកស្រីទុកពេលវេលាទៅមើលថែចំការទុរេនរបស់ខ្លួននៅលើទឹកដីខេត្ត […]
ជាង២០ឆ្នាំតារាចម្រៀង យ៉ាន់ លីនដា ទើបមានឱកាសចូលរួមកម្មវិធីនៅស្រុកខ្មែរក្រោយត្រូវគ្នាជាមួយលោក យ៉ែម សំអូន !
បន្ទាប់ពីត្រូវគ្នាជាប្តីប្រពន្ធជាមួយលោក យ៉ែម សំអូន វិញ អ្នកនាង យ៉ាន់ លីនដា ក៏មានឱកាសបានលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះអ្នកនាងបានចូលរួមកម្មវិធីជាច្រើន បន្ទាប់ពីខកខានក្នុងការចូលរួមអស់ពេលជាង២០ឆ្នាំ ។ ចាប់តាំងពីសម្រេចចិត្តផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា ដែលជាភរិយា កាន់តែមានយីអ៊ុនល្អនិងទទួលការងារធំៗជាច្រើន ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះអ្នកទាំងពីរទទួលបានការងារធំៗជាបន្តបន្ទាប់ ថែមទាំងបានរៀបចំពិធីខួបកំណើតសម្រាប់កូនស្រីរបស់ខ្លួនយ៉ាងធំដុំនៅថ្ងៃទី ១២ […]
តារាចម្រៀង ខេម ចាប់ដៃគូជាថ្មីជាមួយតារាចម្រៀង តន់ ចន្ទសីម៉ា ក្នុង MV ចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា
បន្ទាប់ពីខកខាកខាននៅក្នុងការចេញបទចម្រៀងថ្មីរួមគ្នាជាច្រើនឆ្នាំ ពេលនេះតារាចម្រៀងលោក ខេម បានចាប់ដៃគូជាថ្មីជាមួយតារាចម្រៀង តន់ ចន្ទសីម៉ា ក្នុង MV ចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រខ្លួន ។ កាលពីប៉ុន្មានឆ្នាំមុនមហាជនជាច្រើនបានផ្ទុះការគាំទ្រខ្លាំងនូវបទចម្រៀងរបស់តារាចម្រៀងលោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា ក្នុងបទចម្រៀងជាច្រើន ប៉ុន្តែក្រោយៗមកអ្នកទាំងពីរក៏មិនសូវបានចេញបទចម្រៀងរួមគ្នាដូចជាពេលមុនៗទៀតទេ ។ ដើម្បីជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងឆ្នាំ២០២៥នេះ អ្នកដឹកនាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី […]
កៀកថ្ងៃចូលឆ្នាំតារាចម្រៀងលោក ខាន់ ជេមស៌ ទំលាក់បទចម្រៀង២បទយ៉ាងពិរោះរណ្តំចិត្តទុករាំលេងកម្សាន្តចូលឆ្នាំថ្មី !
តារាចម្រៀងលោក ខាន់ ជេមស៌ ក៏បានទំលាក់បទចម្រៀងថ្មីរបស់ខ្លួនចំនួន ២បទផងដែរនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីទុកជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រខ្លួនរាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ ។ បទចម្រៀងចំនួន ២ បទដែលសុទ្ធសឹងតែជាបទចម្រៀងបែបប្រពៃណី រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់តារាចម្រៀងលោក ខាន់ ជេមស៌ រួមមានបទ « ក្រមុំអឹមអៀន »និងបទ « Wife Bank » ។ គ្រាន់តែបើក្បាលចម្រៀង […]
បទចម្រៀងឌឺដងផ្លែផ្កា២បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង តន់ ចន្ទសីម៉ា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីពិតជាទាក់ចិត្តអ្នកគាំទ្រខ្លាំង !
ទើបតែចេញចម្រៀងញាក់ន្រ្តាក់អារម្មណ៍និងបទកន្រ្តឹមឆ្នាំថ្មីមិនបានប៉ុន្មានផង ស្រាប់តែប៉ុន្មានថ្ងៃនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា បានចាប់ដៃគូច្រៀងក្នុងបទចម្រៀងថ្មីចំនួន ២បទ ឌឺដងផ្លែផ្កាគ្នាយ៉ាងពិរោះរណ្តំចិត្ត អបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ ។ បទចម្រៀង « អូនលេងបងបាត់ » និងបទ « ទៅឬមិនទៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងកញ្ញា តន់ […]
រីករាយឆ្នាំថ្មីជាមួយ សង្រ្កាន្តកម្ពុជា នាតំបន់ Pub Street ខេត្តសៀមរាប ដែលរៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រយៈពេលបីថ្ងៃពេញ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកសៀមរាបរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តកម្ពុជា របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ។ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីសង្រ្កាន្ត កម្ពុជារបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ,កញ្ញា តន់ ចន្ទសីម៉ា ,លោក […]
ខេត្តប៉ៃលិនឆ្នាំនេះដឹងតែកក្រើកជាមួយការប្រគំតន្រ្តីសង្រ្កាន្តដាហ្ស8H រៀបចំដោយក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីទេសចរខ្នាតយក្សរយៈពេលបីថ្ងៃពេញ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះកុំភ្លេចណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី សង្រ្កាន្តដាហ្ស8Hរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ,លោក ខេម ,កញ្ញា […]
កៀកចូលឆ្នាំថ្មីហើយ អ្នកនាង ខាត់ សុឃីម និយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវីល័យតែអ្វីដែលថយចុះគឺការអប់រំ !
នៅសុខៗស្រាប់តែតារាចម្រៀងពហុជំនាអ្នកនាង ខាត់ សុឃីម និយាយពីសង្គមកាន់តែទំនើប មនុស្សកាន់តែស៊ីវីល័យ តែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ និងភាពស្មោះត្រង់របស់មនុស្ស ទៅវិញ ។ អ្នក ខាត់ សុឃីម ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបដែលទទួលមានមហាជនជាច្រើនស្រឡាញ់ និងចូលចិត្ត ជាក់ស្តែងរាល់ពេលដែលអ្នកនាងបញ្ចេញយោបល់ម្តងៗ តែងតែចំបេះដូងអ្នកគាំទ្រគ្រប់ពេលវេលា ។ អ្វីដែលកាន់តែក្តៅគគុកនៅក្នុងពេលនេះ គឺកៀកចូលឆ្នាំថ្មីហើយ អ្នកនាង ខាត់ សុឃីម បែរជានិយាយពីសង្គមកាន់តែទំនើបមនុស្សកាន់តែស៊ីវីល័យតែអ្វីដែលថយចុះគឺការអប់រំ គុណធម៌ សីលធម៌ […]
