កូនកាត់ ខ្មែរ រុស្ស៊ី កញ្ញា ឌៀប សូហ្វៀរ៉ា ក៏មានវត្តមាននៅក្នុងថ្ងៃតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ចុះកុងត្រាចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ផងដែរកាលពីប៉ុន្មានថ្ងៃមុន ដោយនាងជាតួអង្គសំដែងដ៏សំខាន់នៅក្នុង MV ចម្រៀង « Stuck With You » របស់លោក សុវត្ថិ សិរីវុឌ្ឍ
Tag: តារាចម្រៀង
បុរសម្នាក់នេះហើយ ជាអ្នកនៅពីក្រោយ ភាពជោគជ័យរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត
(ភ្នំពេញ)៖ ឈរនៅលើទីផ្សារសិល្បៈជាច្រើនឆ្នាំ កេរ្តិ៍ឈ្មោះរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត នៅតែល្បី ទោះបីជាមានតារាចម្រៀងស្រករក្រោយលេចមុខមកជាបន្តបន្ទាប់ក៏ដោយ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ គេសម្លឹងមើលឃើញការបទចម្រៀងរបស់លោកកំពុងវាយលុកទីផ្សារយ៉ាងខ្លាំង ដោយ CALL ME PAPA មានការគាំទ្រទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅលើបណ្តាញសង្គមនានា
អីយ៉ា MV ចម្រៀង « ងរអីងរម្ល៉េះ » របស់លោក ខេម ផ្ទុះការចាប់អារម្មណ៍ខ្លាំងព្រោះតារាស្រី ឃីមឃីម គ្រងឈុតក្រមា ខ្មែរ យ៉ាងស្រស់ស្អាត
ពិតជាអែមហួស តារាស្រីនៅក្នុង MV ចម្រៀងរបស់លោក ខេម ដែលមានចំណងជើងថា « ងរអីងរម្ល៉េះ » ពិតជាទាក់ទាញខ្លាំងដោយនាងបានគ្រងឈុតក្រមា ហើយសម្តែងយ៉ាងសមឥតខ្ចោះជាមួយលោក ខេម ។ ក្នុង MV ចម្រៀងមួយបទនេះផងដែរ គឺបង្ហាញពីទេសភាពស្រុកស្រែចំការយ៉ាងស្រស់ស្អាត និង ត្រជាក់ភ្នែក អមដោយសិល្បកររាំលេងកម្សាន្ត កាន់តែធ្វើឱ្យអារម្មណ៍នឹកស្រុកនឹកស្រែ នឹកពុកនឹកម៉ែ និងចង់ទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ
បងប្អូន អ្នក ខេត្ត ត្បូងឃ្មុំ ត្រៀមសប្បាយទាំអស់គ្នា ចុងសប្តាហ៍នេះ មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert សុទ្ធតែ កំពូលតារាចម្រៀង តែម្ដង
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ត្បូងឃ្មុំ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ
ខ្លាំងមិនធ្លាប់មាន « Stuck With You » MV ចម្រៀងបើកឆាកជីវិតថ្មី សុវត្ថិ សិរីវុឌ្ឍ នៅលើទឹកដីថ្មីរួមជាមួយលោកឪពុក និងបងប្រុសធំ !
តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ Galaxy Navatra ក្នុងថ្ងៃចុះហត្ថលេខាធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatraដោយបានចេញបទចម្រៀង « Stuck With You » ជាលើកដំបូងបើកទំព័រថ្មី ដោយទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងខ្លាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាឪពុក និងលោក សុវត្ថិ មុនីវណ្ណ ដែលជាបងប្រុសធំ
Galaxy Navatra រៀបចំទទួលស្វាគមន៍តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ មកចូលទ្រនំរបស់ខ្លួនជាផ្លូវការ
លោក សុវត្ថិ សិរីវុឌ្ឍ ជាកូនប្រុសពៅរបស់ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចុះកុងត្រាចូលរួមជាមួយផលិតកម្មកម្សាន្តដ៏ធំឈានមុខគេ Galaxy Navatra
ធ្លាប់លឺគេដៀលពួកអ្នកសិល្ប:ឲ្យតែធ្លាក់ខ្លួនគឺដឹងតែលើកដៃសុំលុយ ឌីជេក្តិប តស៊ូរកការងារធ្វើមិនខ្ចីសុំជំនួយ
អតីតតារាចម្រៀងរ៉េប ឌីជេ ក្តិប បានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការស្វែងរកប្រាក់មកផ្គត់ផ្គង់ជីវភាពដោយមិនលើកដៃសុំជំនួយពីអ្នកដទៃនោះឡើយបើទោះបីខ្លួនធ្លាក់ដល់កម្រិតសូន្យក៏ដោយ ព្រោះមិនចង់ឲ្យគេមើលងាយអ្នកសិល្បៈនៅពេលធ្លាក់ខ្លួនលើកដៃសុំជំនួយពីសប្បុរជន
ដឹងតែរាំហ៊ុយដីហើយឆ្នាំនេះ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង « ចូលឆ្នាំភូមិយើង » !
ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗដែលប្រជុំទៅដោយកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាក់ស្តែងនៅក្នុងថ្ងៃនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចូលឆ្នាំភូមិយើង » ដើម្បីជាចំណងដៃដល់អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជួបជុំមិត្តភក្តិ បងប្អូនមកពីទីជិត និងទីឆ្ងាយនានា…
រងចាំយូរហើយមែនទេ Fan Fan ! « ញ៉ែសង្សារចាស់ » លោក ពូ ប្រកាសតាមសុំស្នេហ៍ កញ្ញា ហ៊ិន លីដា ជាផ្លូវការហើយ ព្រោះខ្លាចមានអ្នកទី ៣ ឆក់យកបាត់
នរណាថាសង្សារចាស់បែកគ្នាហើយមិនអាចត្រូវគ្នាបាន ? ប្រៀបដូចជាកញ្ញា ហ៊ិន លីដា និង លោក ពូ ចូលឆ្នាំថ្មីនេះ អ្នកទាំងពីរត្រូវគ្នាវិញហើយ បន្ទាប់ពីលោក ពូ តាមលួងលោមកញ្ញា ហ៊ិន លីដា ទាំងយប់ទាំងថ្ងៃ ប្រកបដោយចិត្តស្មោះស
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជឿជាក់ថា បទចម្រៀង «អូនរាំអែន » អាចនឹងល្បីដល់ទៅ ៤ ប្រទេស ព្រមទាំងស្រូបទាញភ្ញៀវទេសចរណ៍បានមួយផ្នែកតូច !
MV ចម្រៀង « អូនរាំអែន » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងតែផ្ទុះខ្លាំងក្នុងបណ្តាសង្គម ជាពិសេសតាមរយៈបទចម្រៀងមួយបទនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជឿជាក់ថា បទចម្រៀងនេះអាចនឹងល្បីដល់ទៅបួនប្រទេស ដោយសារតែចំណុចពិសេសទាំងនេះ អាចនឹងស្រូបទាញភ្ញៀវទេសចរណ៍បាមួយផ្នែកតូច មកទស្សនាប្រទេស កម្ពុជា ។ ការពិតណាស់គ្រាន់តែបទចម្រៀង « អូនរាំអែន » បានចេញជាផ្លូវការក្នុងផលិតកម្ម […]
