សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំបក្សវៀតណាម, ឡាវ បើកកិច្ចប្រជុំកំពូលត្រីភាគី

នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិមាន៧មករា ទីស្នាក់ការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំ​កំពូល​​គណ​បក្ស​ប្រជា​ជន​កម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជន​បដិវត្តន៍​ឡាវ។ កិច្ចប្រជុំកំពូលត្រីភាគីដ៏មានសារសំខាន់នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា, លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀត​ណាម និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការប្រជាជនបដិវត្តន៍ឡាវ។ កិច្ចប្រជុំ​នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការបក្សទាំងបីរូប និងមានការ​ចូល​រួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី […]

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះ​មហា​ក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ជាមួយនឹងជំនួបសាវនាកាផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម […]

សម្តេចតេជោ ហ៊ុន សែន៖ «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ កាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការ ដោយប្រាប់ទៅអ្នកដែលអះអាងថាខ្លួនជា កូនប្រុស ហ៊ុន កំសត់ របស់សម្តេចចាប់ជាតិនោះ ឱ្យបញ្ឈប់ការប្រើប្រាស់ការឈឺចាប់របស់សម្តេចកាលពី ៥០ឆ្នាំមុន មកបោកប្រាស់តទៅទៀត។  សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ កាលពី៥០មុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំ […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអបអរសាទរខួប៧០ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) និងបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សម្តេចបានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង

ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ កាលពីល្ងាចម្សិលមុិញថ្ងៃចន្ទទី៨ វីរកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មុិញនិងព្រឹកអង្គារ៍នេះ។ បើតាមសំណេរបញ្ជាក់លើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ។ សម្តេចតេជោ បានថ្លែងថា តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា និងប្រើកម្លាំងវាយយក ១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ សម្តេចតេជោមានប្រសាសន៍ថា យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះ ផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្តេចតេជោ បញ្ជាក់ថា សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃ […]

ឯកអគ្គរដ្ឋទូតអូទ្រីសចប់អាណត្តិ ប្រាប់សម្តេចតេជោ ហ៊ុន សែន ពីគម្រោងរបស់អ្នកវិនិយោគរបស់អូទ្រីសមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងខែក្រោយនេះ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា. យោងតាម ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវក្តីរីករាយ […]

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា បានលើកឡើងថា យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ បើតាមសម្តេច យុទ្ធសាស្ត្រនេះបានបញ្ជាក់ពីសកម្មភាពរបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ […]

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២៥នេះ បានបង្ហោះសារនៅលើបណ្តាញសង្គម អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្នុងសំណេរសម្តេចតេជោ ហ៊ុន សែន រៀបរាប់ថា ៣៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន សម្តេច តំណាងឱ្យរដ្ឋាភិបាលកម្ពុជា […]

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៥ របស់រដ្ឋសភា

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៦ ដែលក្នុងនោះបានពិនិត្យ និងពិភាក្សារួចលើ សេចក្តីព្រាងច្បាប់ទាំង៥ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនទៅគណៈកម្មការជំនាញពិនិត្យសិក្សា និងផ្តល់យោបល់។  បើតាមនាយកដ្ឋានព័ត៌មាននៃព្រឹទ្ធសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ធ្វើឡើងដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន […]

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន 

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា នៅវិមាន៧មករា។  នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន […]

5
Promotion