សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ អញ្ជើញអមដំណើរសម្ដេចធិបតី រួមមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ […]
Tag: អង្គការសហប្រជាជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាព ៣សំខាន់ៗ
«សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាត អង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ […]
តើពិភពលោកទាំងមូលកំណត់និយមន័យ ភាពមានការងារធ្វើ ឬគ្មានការងារធ្វើយ៉ាងដូចម្តេច?
អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ(ILO) បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ
