ដំណឹងល្អ ! «THE ZERO PROJECT» បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP បេសកកម្មចម្រាញ់កំពូលតារាខ្មែរឆ្ពោះទៅកាន់លំដាប់ពិភពលោក ! 

នេះជាដំណឹងល្អសម្រាប់សម្រាប់បេក្ខជនដែលមានបំណងចង់ក្លាយទៅជាតារាចម្រៀងលំដាប់ពិភពលោក ជាក់ស្តែង «THE ZERO PROJECT» បានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POPដែលជាបេសកកម្មចម្រាញ់កំពូលតារា ខ្មែរ ឆ្ពោះទៅកាន់លំដាប់ពិភពលោក ។ 

«THE ZERO PROJECT» គឺជាកម្មវិធី Reality Survival បែបថ្មីស្រឡាង ដែលបង្កើតឡើងក្នុងគោលបំណងស្វែងរក និងបណ្តុះបណ្តាលយុវជនមានសមត្ថភាព ដើម្បីក្លាយជាក្រុមតារាចម្រៀងប្រុស (BOY BAND)  និងតារាចម្រៀងទោល (Solo Artist) ដែលមានសមត្ថភាពពេញលេញទាំងការច្រៀង រ៉េប រាំ និងរូបសម្រស់លេចធ្លោ ដែលថ្មីៗនេះត្រូវបានសារព៌តមាននៅប្រទេសកូរ៉េខាងត្បូង ក៏បានចុះផ្សាយពីគម្រោង «THE ZERO PROJECT» ដូចគ្នា។

ក្រោមគោលគំនិត «FROM ZERO, BUT NOT ZERO» កម្មវិធីមានបេសកកម្មចម្បងក្នុងការលើកស្ទួយមុខមាត់វិស័យ CAM-POP ឱ្យមានគុណភាពស្តង់ដាខ្ពស់ ដើម្បីបង្កើតមោទនភាពជាតិ និងឆ្ពោះទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ 

ជាជំហានដំបូងដ៏រឹងមាំ «THE ZERO PROJECT» បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការជាមួយក្រុមហ៊ុន MOREA ដែលជាម្ចាស់ឧបត្ថម្ភធំ ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានលោក បាន ចន្ទី នាយកគ្រប់គ្រងកម្មវិធី និង លោកឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិកក្រុមហ៊ុន MOREA ដែលរូបលោកទាំងពីរមានចក្ខុវិស័យរួមគ្នា ក្នុងការជំរុញសិល្បៈកម្ពុជាឱ្យរីកចម្រើនប្រកបដោយគុណភាពលំដាប់ខ្ពស់បំផុត។ 

អ្វីដែលកាន់តែអស្ចារ្យ បេក្ខជននឹងត្រូវស្នាក់នៅ និងហ្វឹកហាត់រួមគ្នានៅក្នុង Trainee Dorm ក្រោមការបង្ហាត់បង្ហាញផ្ទាល់ពីគ្រូបង្វឹក (Coaches) លំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ រួមជាមួយគ្រូបង្វឹកឆ្នើមៗប្រចាំ កម្ពុជា។ នេះគឺជាបទពិសោធន៍ដ៏កម្រ និងជាការបង្ហាញសកម្មភាពរស់នៅពិតៗ (Reality) ដើម្បីចម្រាញ់យក «ជើងខ្លាំង» មកបង្កើតជាក្រុមតារាចម្រៀងអាជីពដែលពិភពលោកត្រូវស្គាល់៕

5
Promotion