នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ […]
Author: Phea ra
ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស […]
រាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរការមុខងារស្នើសុំចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន ឬសហគ្រាសចំនួន៥ តាមប្រព័ន្ធអនឡាញ
រាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។ មុខងារទាំង ៥ នេះរួមមាន ៖ (១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ […]
ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI រីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលអំណោយផលដល់ការវិនិយោគ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយប្រឆាំង ទោះមិនស្រឡាញ់រដ្ឋាភិបាល តែគួរឲ្យតម្លៃទៅលើផលប្រយោជន៍ជាតិ
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការងឿងឆ្ងល់ចំពោះអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ដែលចេញសារធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន តើសារនេះបានន័យស្អី? សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឲ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុបជាង ២ពាន់នាក់ នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានកម្លាំងចិត្តដ៏ខ្លាំងក្លាពីសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប សម្រាប់បេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹងលោកជំទាវ បានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង។ ជាមួយនេះ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅអឺរ៉ុបជិត ៣០០នាក់ផងដែរ។ សម្តេចធិបតីបានលើកឡើងថា ការជួបជុំថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនដែលសម្តេចតេជោ ហ៊ុន សែន […]
ក្រសួងធនធានទឹក៖ ឆ្នាំនេះ មានការធ្វើស្រូវប្រាំង នៅលើផ្ទៃដីដែលធ្លាប់តែទុកចោល
ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួនដែលមិនធ្លាប់ធ្វើស្រូវប្រាំងតែបែរជាមានការដាំដុះស្រូវប្រាំងក្នុងឆ្នាំនេះ។ ជាក់ស្តែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានឱ្យដឹងថា ផ្ទៃដីស្រូវប្រាំងប្រជាពលរដ្ឋប្រមាណជាង ៧០០ហិកតា កំពុងបន្តធ្វើការសង្រ្គោះ ដែលជំហានដំបូងនៃការអន្តរាគមន៍មន្ទីរបានយកគ្រឿងចក្រចំនួន ២គ្រឿង កាយស្តារប្រឡាយដើម្បីនាំទឹក […]
ឯកឧត្តម ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
ថ្លែងក្នុងសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម […]
អបអរសាទ! ប្រាសាទអង្គរវត្ត ជាប់ជាកន្លែងមើលថ្ងៃរះល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងពិភពលោក
តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ ថ្ងៃរះ នៅក្នុងប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្ត របស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថា ជាកន្លែងល្អបំផុតក្នុងការមើលថ្ងៃរះ៕
សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល!
តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរនិងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់ និស្សិតនិងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍និងជួបជាមួយប្រមុខដឹកនាំប្រទេស។ ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។ […]
