រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រនោះឡើយ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី៨ ខែមករា […]
Author: Phea ra
នាយករដ្ឋមន្ត្រី ដាក់ចេញការងារអាទិភាព ៤ចំណុចទៀត សម្រាប់ក្រសួងការងារអនុវត្តរយៈពេល ២ឆ្នាំខាងមុខ
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវទិសដៅការងារអាទិភាព ចំនួន ៤ ចំណុចបន្ថែមទៀត សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អនុវត្តក្នុងរយៈពេល ២ ឆ្នាំខាងមុខ ជាអាទិ៍៖ ទី១. សិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ-សហគ្រាស ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ព្រមទាំងគិតគូរអំពីយន្តការនៃការកសាង, ការគ្រប់គ្រង, ការធានាគុណភាព និងការរក្សានិរន្តរភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករ-និយោជិតរបស់យើងដែលមានកូនតូចៗ ជាពិសេសរយៈពេល ៣ […]
សម្ពោធជាផ្លូវការ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព
«បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព» នៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី […]
ឯកឧត្តម ហេង រតនា៖ អ្នកមួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាព និងថ្ងៃរំដោះជាតិមិនបានផងតេីចង់ទៅធ្វេីអ្វីបានសម្រាប់ជាតិ និងប្រជាជន?
“ប្រទេសមួយមានឯករាជ្យជាតិនិងសន្តិភាពពេញលេញ ជាតម្លៃមរតមហាសាលសំរាប់ជាតិនិងប្រជាជន! មានអ្នកមួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាពនិងថ្ងៃរំដោះជាតិមិនបានផង តេីចង់ទៅធ្វេីអ្វីបានសំរាប់ជាតិនិងប្រជាជននៃព្រះរាជាណាចក្រដ៍កំសត់មួយនេះ? ចង់បានលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការអភិវឌ្ឍមែនទេ? តេីអ្វីៗដែលខ្លួនចង់ចូលរួមពង្រឹងនិងអភិវឌ្ឍន៍ប្រទេសដែរនោះ អាចប្រព្រឹតិ្តទៅរួចទេបេីសិនជាប្រទេសគ្មានសន្តិភាពទេនោះ? ចម្ការមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាមស្ថិតនៅរាយប៉ាយពេញផ្ទៃប្រទេសយ៉ាងច្រេីន ដែលនៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជននិងជាឧបសគ្គធ្ងន់ធ្ងរដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ!”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤៕
រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំឲ្យសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ផ្នែកខាងក្រោម ៣ពាន់ម៉ែត្រទៀត
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ។ សូមជម្រាបថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ប្រវែង១២០០ម៉ែត្រ សម្រេចបានប្រមាណ ៦២% ដែលក្នុងនោះរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក […]
អ្នកនាំពាក្យសាលាដំបូង បញ្ជាក់ពីការសម្រេចឃុំខ្លួនឈ្មោះ នី ណាក់ ជុំវិញសំណុំរឿងមិនរាងចាល និងមួលបង្កាច់ ប៉ះពាល់កិត្តិយសរដ្ឋមន្ត្រីក្រសួងការងារ
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម […]
អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការចល័តទ័ពអាកាស និងបាញ់គ្រាប់ពិត ក្នុងថ្ងៃហ្វឹកហ្វឺនជុំវិញទីលានភ្នំខ្យង ពីថ្ងៃទី១០-១៤ ខែមករានេះ
រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និងប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ថា បញ្ជាការដ្ឋានការពារអាកាស ធ្វើការចាត់តាំងចល័តទ័ពពីសាលាការពារអាកាសពី ឃុំស្រែណូយ ស្រុកវ៉ារិន ទៅធ្វើលំហាត់បាញ់គ្រាប់ពិតនៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។ ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក […]
យុវជនច្រើនចាប់អារម្មណ៍វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ក្នុងចំណោមជាង ២ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ
បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី “TVET 1,5M” សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់) […]
សម្តេចតេជោ ហ៊ុន សែន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនាប្រទេសជាតិ
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសថា រាជរដ្ឋាភិបាលនិតីកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបែបនេះ ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ […]
សម្តេចតេជោ ហ៊ុន សែន៖ សូមឱ្យស្មារតីថ្ងៃរំដោះជាតិ ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកោះពេជ្ររាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ គឺជាខួប លើកទី៤៥ឆ្នាំ […]
