អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាម មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។ សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូន ដំណឹងជាមុន។ ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា […]
Author: Phea ra
កម្ពុជា-អាមេរិក ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ […]
គណៈសង្ឃនាយក និងក្រសួងធម្មការ លុបសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់៦អង្គ
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣ ចេញសេចក្តីសម្រេចស្តីពីការលុបសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចដល់មន្ត្រីសង្ឃជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៧ គណៈសង្ឃនាយកបានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចដល់មន្រ្តីសង្ឃជាន់ខ្ពស់ចំនួន៦អង្គក្នុងនោះទី១-ព្រះតេជគុណឃឹមសនទទួលបន្ទុករាជធានីភ្នំពេញខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំង។ទី២-ព្រះតេជគុណ ឃី សុវណ្ណរតនា ទទួលបន្ទុកខេត្តសៀមរាបខេត្តកំពង់ធំខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ ទី៣-ព្រះតេជគុណលន់ សុគន្ធា ទទួលបន្ទុកខេត្តតាកែវខេត្តកែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុនិងខេត្តកោះកុង។ ទី៤-ព្រះតេជគុណយ៉នសេងយៀតទទួលបន្ទុកខេត្តបាត់ដំបងពោធិសាត់បន្ទាយមានជ័យនិងខេត្តប៉ៃលិន។ទី៥-ព្រះតេជគុណ សុខ ប៊ុនធឿន […]
កម្ពុជា នឹងរៀបចំពិធីបួងសួងទ្រង់ទ្រាយធំ នៅរមណីយដ្ឋានប្រាសាទកោះករ
អាជ្ញាធរជាតិព្រះវិហារ ផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទី ដល់ ១២:០០នាទី ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ កម្ពុជាក្នុងនាមជារដ្ឋភាគីបានទទួលលទ្ធផលធំៗចំនួន២ គឺ ១. ការពិនិត្យអនុម័តលើរបាយការណ៍សមិទ្ធផលនៃកិច្ចអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូព្រៃគុក។ ២. ការអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ […]
ខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ពង្រីកសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀនតាមបណ្តាយព្រំដែន
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណ:ប្រតិភូ ទៅចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើលើកទី៦ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ហើយភាគីទាំង២ បានកំណត់យ៉ាងច្បាស់អំពីការអនុវត្តខ្លឹមសារកំណត់ហេតុកិច្ចប្រជុំលើកទី៥ រវាងខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ប្រទេសឡាវ នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១៨ ខែមិនា […]
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឡើងកាន់តំណែងក្នុងថ្ងៃតែមួយ នឹងជួបគ្នានៅវិមានសន្តិភាព
ឯកឧត្តម សេដ្ឋា ថាវីស៊ីន (SRETTHA THAVISIN) នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់មកឯកឧត្តមនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចធិបតី […]
ក្រសួងវប្បធម៌អះអាងថា សំណង់ប្រាសាទដែលសង្ស័យថៃចម្លងតាមរចនាប័ទ្មអង្គរវត្តខ្មែរ មិនមានការសាងសង់បន្តនោះទេ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធករណីនៃការសាងសង់សំណង់ប្រាសាទ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ […]
កម្ពុជា ស្នើធនាគារពិភពលោកជួយគាំទ្រគម្រោងអភិវឌ្ឍធនធានទឹករយៈពេលវែង
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារពិភពលោកក្នុងការកសាង និងការអភិវឌ្ឍធនធានទឹករយៈពេលវែងនៅកម្ពុជា។ តំណាងភាគីកម្ពុជា ឯកឧត្តមបានស្នើដល់ធនាគារពិភពលោកជួយគាំទ្រគម្រោងមួយចំនួន ដូចជា៖ ១. ជួយពង្រឹងគោលនយោបាយជាតិ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ […]
នាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី២៨កញ្ញានេះ
តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណំក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី […]
ជប៉ុន នឹងបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងជំរុញការវិនិយោគ និងទេសចរណ៍
ប្រទេសជប៉ុន នឹងបន្តផ្តល់ជំនួយដល់កម្ពុជា រួមទាំងជម្រុញការវិនិយោគ និងទេសចរណ៍ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម Ueno Atsushi ដែលបានថ្លែងនៅថ្ងៃទី២៦ ខែកញ្ញានេះ នៅចំពោះមុខអ្នកសារព័ត៌មានជិត ១០០នាក់ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅសណ្ឋាគារសាន់ & មូនរីវើសាយ។ ឯកឧត្តមក៏បានសន្យាថា នឹងជួយសម្រួលផ្តល់ Visa ដល់អ្នកសារព័ត៌មានកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានបង្ហាញអំពីគោលនយោបាយនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ […]
