ដើម្បីអបអរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសណ្ឋាគារ កន្លែងកម្សាន្ត សេវាកម្ម និងអាជីវកម្មនៅក្នុងខេត្តទាំងមូល បញ្ចុះតម្លៃពី១០ភាគរយ ទៅ៥០ភាគរយ រយៈពេល៥ថ្ងៃពេញ ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ខេត្តសៀមរាប ក៏មានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ និងផលិតផលផ្សេងៗទៀត ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញានេះ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប។ នៅព្រឹកថ្ងៃទី២៧ […]
Author: Phea ra
ក្រសួងធម្មការ ហាមដាច់ខាតការយកព្រះពុទ្ធសាសនា ធ្វើអាជីវកម្មតាមគ្រប់រូបភាព
ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រមានចាត់វិធានការអ្នកដែលយកព្រះពុទ្ធសាសនា ទៅធ្វើអាជីវកម្មតាមគ្រប់រូបភាព ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន។ ការព្រមាននេះ បន្ទាប់ពីក្រសួងពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា […]
អ្នកជំនាញបារម្ភពីបំណុលឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារនៅកម្ពុជា
បំណុលដែលវិស័យឯកជន និងពលរដ្ឋជំពាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានជាង ៥៧,៨ពាន់លានដុល្លារអាមេរិកស្មើនឹង ១៨៩% នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។ កំរិតបំណុលនេះ ខ្ពស់ជាងកំរិតបំណុលរបស់ពិភពលោកទាំងមូលដែលមានតែ ១៤៦% នៃទំហំសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការឲ្យដឹងពីលោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ អ្នកជំនាញរូបនេះ បានបញ្ជាក់ថា សម្រាប់បំណុលសាធារណៈរបស់ដែលមានតែរង្វង់ ៣០% នៃ GDP ប៉ុណ្ណោះ ពោលគឺអាចនៅខ្ចីបានច្រើនទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភ […]
រដ្ឋមន្រ្តីសង្គមកិច្ច លើកទឹកចិត្តអ្នកកំពុងបន្សាបគ្រឿងញៀន ហាត់ពត់លត់ដុំខ្លួនកសាងអនាគតឡើងវិញ
ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅកែវផុស ខេត្តព្រះសីហនុ។ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ […]
បន្ទាន់! កម្ពុជា រកឃេីញមានអ្នកឆ្លងជំងឺភ្នែកក្រហមជិត ១០០ករណី
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាយើងរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ CDC បញ្ជាក់ថា ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពិភពលោកថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះឡើយ
ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការបន្តដើរលើមាគ៌ានយោបាយឯករាជ្យ អព្យាក្រឹត្យ ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬក៏ការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមាន […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលផ្សព្វផ្សាយរូបភាពស្វាគមន៍សម្តេចនៅ Time Square ដោយឥតគិតថ្លៃ
“សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា។ នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មតាម Billboard ដែលបានជួយផ្សាយដោយឥតគិតថ្លៃចំពោះសារស្វាគមន៍នេះ”។ នេះជាសារលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ខ្លឹមសារនៃជំនួបរដែលផ្សព្វផ្សាយនៅថ្ងៃទី២៥ […]
គិតត្រឹមឆមាសទី១ ឆ្នាំនេះ ទំហំប្រាក់កម្ចីពីគ្រឹះស្ថានធនាគារនៅកម្ពុជា កើនឡើងប្រមាណ ១០ភាគរយ
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។ នេះបើរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញនេះ។ […]
ក្រសួងបរិស្ថាន ដាក់ចេញផែនការដាំកូនឈើ ១លានដើម ជារៀងរាល់ឆ្នាំ
សម្រាប់ដំណាក់កាលទី១នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារជាអាទិភាពចំនួន៣ គឺ៖ ទី១).ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស់ស្ទិក»ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងសាលារៀន ទី២).ការដាំស្តារដើមឈើគ្រប់ប្រភេទដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើអោយបាន៦០% នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញនូវផែនការដាំកូនឈើចំនួន ១លានដើម ជារៀងរាល់ឆ្នាំ។ ទី៣).ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការរៀបចំ និងអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិ និងវប្បធម៌ និងការផ្តល់នូវជម្រើសមុខរបរសមស្របទៅនឹងស្ថានភាពរស់នៅរបស់សហគមន៍នីមួយៗ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ […]
