ពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសោរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍វីដេអូត្រូលឆាវឆាវ ដែលបានលើកឡើងពីអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានយកទូរស័ព្ទរបស់សម្តេចចាក់ឃ្លីបវីដេអូត្រូលឆាវឆាវ ហើយសម្តេចបានអរគុណអ្នកធ្វើវីដេអូត្រូលនេះ និងបានផ្តល់មតិតាមឃុំ សង្កាត់ តាមខេត្តនានា យកឃ្លីបនេះទៅចាក់ជាមួយបទចម្រៀងឃោសនាបោះឆ្នោត ព្រោះឃ្លីបនេះបានទាំងសើចផង បានទាំងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតផង និងគួរបោះឆ្នោតឲ្យអ្នកណា។ សម្តេចមានប្រសាសន៍ថា៖ […]
Author: Phea ra
សម្តេចតេជោ ហ៊ុន សែន៖ ទូរទស្សន៍មនសិការជិតរលាយហើយ ព្រោះបែកហ្វូងគ្នា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “យើងមិនអត់ឱនឲ្យក្រុមជ្រុលនិយម ដែលតែងតែបញ្ចេញមតិវាយប្រហាររដ្ឋាភិបាលខុសពីការពិតនោះទេ”។ សម្តេចបានណែនាំឲ្យមន្ត្រីជំនាញតាមដានក្រុមនេះ ចំពោះការបញ្ចេញមតិ និងខំមិនលើបណ្តាញសង្គម តើមានប៉ុន្មាននាក់នៅក្នុងស្រុក?” សម្តេចបន្តថា “ត្រូវប្រដៅភាពជម្លើយរបស់ក្រុមនេះ ព្រោះវាមិនមែនសិទ្ធិបញ្ចេញមតិទេ គឺជាការញុះញង់ សំខាន់ខំមិនក្នុងស្រុកគាំទ្រអាហ្នុង (សម រង្ស៊ី) នៅទូរទស្សមសិការ ដែលតាមដឹងជិតរលាយហើយ បែកហ្វូងគ្នា”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថម្តងហើយម្តងទៀតពីជនអគតិមកពីបក្សប្រឆាំង ជាទង្វើគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត
ឯកឧត្តម ហ៊ុន ម៉ានី បានប្រតិកម្មចំពោះជនអគតិមកពីបក្សប្រឆាំង ដែលបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសាររបស់ឯកឧត្តម ពិសេសមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ “ទង្វើម្តងហើយម្តងទៀតដែលនាំអោយខ្ញុំត្រូវបង្ខំចិត្តអោយមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌”ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។តើនេះជាការធ្វើនយោបាយអ្វី? […]
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រោងចក្រសហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារចំនួន១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។ នេះបើតាមការឲ្យដឹងពីពីឯកឧត្តមបណ្ឌិត […]
ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការផលិតវីដេអូ និងមាតិកាកម្សាន្តលើបណ្តាញសង្គម ដែលមានលក្ខណៈអាសអាភាស
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំរបស់ស្តីពីការទប់ស្កាត់ការផលិតស្នាដៃវីដេអូ និងមាតិកាកម្សាន្ត (Entertainment Content) គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តី និងកុមារ។ ក្នុងសេចក្តីណែនាំផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា ថ្មីៗនេះ មានអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផលិតវីដេអូខ្លីៗ និងមាតិកាកម្សាន្ត ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ […]
រដ្ឋសភា៖ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីចំនួន៦ ផ្តល់គុណប្រយោជន៍យ៉ាងធំធេង
សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានភាពិក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៦ ទៀតទាក់ទងវិស័យថាមពលអគ្គិសនី។ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីនៃសេចក្តីព្រាងច្បាប់ទាំង៦នេះ ដែលរដ្ឋសភាពអះអាងថា បានផ្តល់គុណប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ចជាតិសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះគម្រោងអភិវឌ្ឍថាមពលអគ្គិសនី នេះ ក៏បានផ្តល់គុណប្រយោជន៍ផ្សេងទៀតផងដែរដូចជា ការទទួលបានអគ្គិសនីពីប្រភពថាមពល ស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូន និងធានារក្សាបាននូវបរិស្ថានល្អ ធនធានធម្មជាតិ […]
ទីតាំងអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប នឹងត្រូវស្នើសុំប្រមុខរាជរដ្ឋាភិបាល ទុកធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ
ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មគាំទ្រនូវសំណូមពររបស់អង្គសន្និបាតក្នុងការលើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះផងដែរ។ សូមជម្រាបថា អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម […]
កម្ពុជា-កាណាដា ចង់បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនានេះ បានឲ្យដឹងពីជំនួបរវាង ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវបណ្ឌិត សារ៉ា ថេយ៍ឡ័រ ដែលបានបញ្ចប់បេសកកម្មការទូត ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងជំនួបនោះភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្ន រួមទាំងកំណើនជាបន្តបន្ទាប់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរកាណាដាដែលមកទស្សនាកម្ពុជា និងទំនាក់ទំនងកម្រិតខ្ពស់ជាវិជ្ជមានរវាងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ប្រការនេះបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងកាណាដា ដែលស្តែងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។ ភាគីទាំងពីរក៏បានបញ្ជាក់ពីបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី […]
ក្រសួងរ៉ែ បង្ហាញបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ដល់បណ្តាញអង្គការសង្គមស៊ីវិល
ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាថា ក្រសួងបានបើកកិច្ចប្រជុំបណ្តាញអង្គការសង្គមស៊ីវិល (EISEI) លេីកទី៤៥ ដែលរៀបចំឡេីងដោយមានការសហការរវាងបណ្តាញ EISEI និងអង្គការឌីភីអេ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីបង្កេីនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖១. បច្ចុប្បន្នភាពនៃការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា,២.ការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាននិងអភិបាលកិច្ចក្នុងវិស័យរ៉ែរបស់វិស័យឯកជន (ក្រុមហ៊ុនស៊ីម៉ងត៍)។ ក្នុងនោះ មន្ត្រីជំនាញក្រសួងបានឡេីងធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជាដោយផ្តោតលើប្រធានបទមួយចំនួនដូចជា៖ ១. សារប្រយោជន៍រ៉ែក្នុងជីវភាពប្រចាំថ្ងៃ ២. សញ្ញាណពីរ៉ែ និងជម្រករ៉ែ ៣. ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ […]
រាជរដ្ឋាភិបាល បង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឲ្យស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើត និងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការដឹកនាំការគ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងអនុក្រឹត្យបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម អនុលោមតាមគោលនយោបាយយុទ្ធសាស្រ្ត […]
