អតីតតារាចម្រៀង ផាន់ ម៉ូនីកា បង្ហាញពីសុភមង្គលខណៈត្រៀមសម្រាលកូនទី៣ ! 

អតីតតារាចម្រៀង ផាន់ ម៉ូនីកា បានបង្ហាញពីសុភមង្គល និងទទួលបានការស្រឡាញ់ថ្នាក់ថ្នមយ៉ាងខ្លាំងក្លាពីស្វាមី ខណៈពេលដែលខ្លួនត្រៀមសម្រាលកូនទី៣នាពេលឆាប់ៗខាងមុខនេះ ។ 

ថ្វីដ្បិតតែបោះបង់អាជីពចម្រៀងអស់ពេលជាច្រើនឆ្នាំ ដើម្បីធ្វើជាស្រ្តីមេផ្ទះ និងមើលថែគ្រួសារ ព្រមទាំងមុខរបររកស៊ីខ្លួន អតីតតារាចម្រៀង ផាន់ ម៉ូនីកា នៅតែបង្ហាញអារម្មណ៍នឹករលឹកចំពោះអាជីពចាស់ដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះខ្លួនល្បីល្បាញដូចសព្វថ្ងៃ ។ ផាន់ ម៉ូនីកា ថែមទាំងធ្លាប់បាននិយាយថា បើមានឱកាសល្អនាងនឹងថតបទចម្រៀងថ្មីៗដើម្បីជាកាដូសម្រាប់អ្នកគាំទ្រខ្លួនផងដែរ ។

មកទល់ពេលនេះមានរយៈពេលជាង១៣ឆ្នាំហើយដែលអតីតតារាចម្រៀង ផាន់ ម៉ូនីកា បានរៀបការមានគ្រួសារ នាងទទួលបានការកូនស្រី២នាក់ជាចំណងដៃ ប៉ុន្តែឆាប់ៗខាងមុខនាងត្រៀមនិងសម្រាលកូនទី៣ជាចំណងដៃថ្មីសម្រាប់គ្រួសារ ។ 

អតីតតារាចម្រៀង ផាន់ ម៉ូនីកា ពិតជារីករាយជាមួយកំណើតកូនទី៣នេះខ្លាំងណាស់ ទោះបីជាមិនទាន់បានប្រាប់ពីភេទរបស់កូនក្នុងផ្ទៃខ្លួនឱ្យទស្សនិកជនបានដឹង ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានយទាយថា កូនរបស់នាងគឺជាកូនប្រុស ។ 

ជាមួយគ្នានិងការត្រៀមខ្លួនសម្រាលកូនទី៣នេះ ផាន់ ម៉ូនីកា បានរៀបរាប់ពីទំហំចិត្តដែលទទួលបានក្តីស្រឡាញ់និងការថ្នាក់ថ្នមពីស្វាមីរបស់ខ្លួនថា « ក្តីសុខរបស់ភរិយានៅពេលដែលនាងទទួបានការមើលថែ យកចិត្តទុកដាក់យ៉ាងល្អ ពេលនាងកំពុងមានផ្ទៃពោះ អរគុណលោកប្តីដ៏ល្អរបស់អូន និងកូន Love You So Much » ៕

5
Promotion