កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ ប្រតិភូ […]

រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើមន្ត្រី និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីជាជំនួយដល់ការបំពេញការងារ និងការបង្រៀន

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ការបំពេញការងារ ការបង្រៀន និងរៀន ការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការងារអប់រំ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ […]

លោកជំទាវ ជា សិរី៖ អតិផរណាកើន ៦% ក្នុងខែមករា ដោយសារការឡើងថ្លៃម្ហូបអាហារ តែនឹងចុះមកវិញនៅក្នុងខែកុម្ភៈនេះ

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងពីអតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញដែលមានកម្រិតអតិផរណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ […]

ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា

ចិន បានអះអាងជាថ្មីថាទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការអះអាងនេះ តាមរយៈឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៃរដ្ឋធានីប៉េកាំង ក្នុងពេលចូលជួបសម្ដែងការគួរសមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា […]

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ចង់ឃើញការរីកចម្រើនក្នុងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-អាមេរិក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា […]

បណ្ឌិត សុខ ទូច លើកទិដ្ឋភាព៦ចំណុច​ ដែលលៀសនៅបឹងទន្លេសាបនឹងត្រូវរលាយ ដោយសារការនេសាទបែបបំផ្លាញ

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងពីហានិភ័យនៃការនេសាទលៀសនៅបឹងទន្លេសាប ដែលជាការអូសយកលៀសជាលក្ខណៈទ្រង់ទ្រាយធំ មិនមែនជាការរាវលៀសជាលក្ខណៈគ្រួសារនោះទេ។ តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត សុខ ទូច បានលើកឡើងថា៖ គេថារាវលៀសរកតែមួយក្រពះ តាមពិតគ្រាន់តែជាការនិយាយដោះសារទេ។ ការនេសាទលៀសនៅបឹងទន្លេសាប មានទិដ្ឋភាពចំនួន ៦គឺ៖ ១. គេនេសាទយកទៅសម្រាប់ធ្វើជាចំណីសត្វ២. គេមិនមែនរាវទេ គេយកម៉ាស៊ីននិងទូក អូសជាទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី […]

ស៊ីម៉ាក់ និងអង្គការ On The Road ចុះអនុស្សារណៈលើគម្រោងកែច្នៃសំណល់សង្គ្រាមជាវត្ថុអនុស្សាវរីយ៍មានតម្លៃ

អង្គភាពស៊ីម៉ាក់ និងអង្គការ On The Road នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក TAKAHASHI Ayumu ប្រធានក្រុមប្រឹក្សាអង្គការ On The Road។ តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន ព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការដោយសារមីន ក្នុងការបម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព […]

បក្សកម្ពុជា-ឡាវ-វៀតណាម បន្តពង្រឹង និងពង្រីកបណ្ដាយន្តការដែលមានស្រាប់ និងស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៍មានស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្ត​វៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២១ និង ២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រកាសព័ត៍មាន បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ […]

វិស័យមីន! ប្រមុខរាជរដ្ឋាភិបាល បន្តជំរុញឲ្យមានការកៀរគរធនធានពីវិស័យឯកជន និងសប្បុរសជន

ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាព​បោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏អំពាវនាវដល់អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តកៀរគរធនធាន ប្រកបដោយនវានុវត្តន៍ […]

មេបញ្ជាការ ដាក់បទបញ្ជាដល់កម្លាំងកងទ័ពមិនឲ្យប៉ះពាល់លុយកាក់របស់ឈ្មួញនេសាទខុសច្បាប់ឡើយ

មុនចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តការសឹករង កំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាស់តឿនដល់កម្លាំងកងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់ មិនអោយប៉ះពាល់ដល់លុយកាក់ ដែលឈ្មួញបទល្មើសនេសាទទាំងនោះកំពុងព្យាយាមសូកប៉ាន់ ជាថ្នូរនឹងការមិនបង្ក្រាបនោះឡើយ ។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា កន្លងមកលោកបានលឺថា មានឈ្មួញបទល្មើសនេសាទ ចង់យកលុយកាក់មកអោយកម្លាំងកងទ័ពជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសនេសាទ ក៏ប៉ុន្តែករណីនេះ ប្រសិនបើ […]