ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព នៃការពួនស្នាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។
Author: ratha
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ពង្រឹងការអប់រំឲ្យស្ត្រី បានបន្តការសិក្សាឲ្យបានខ្ពស់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសទី១នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។
រដ្ឋបាលស្រុកសំបូរ ថាវិទ្យុអាស៊ីសេរី ផ្សាយប្រឌិតរឿងគ្រោះអគ្គិភ័យ ទៅជារឿងបញ្ហាវិវាទដីធ្លី
ករណីអគ្គិភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋ ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្រែត្រាច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ ជាឧបទ្ទវហេតុសុទ្ធសាធ ពុំមានជាប់ពាក់ពន្ធ័នឹងបញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុន និងប្រជា ពលរដ្ឋនៅមូលដ្ឋាន ដូចការលើកឡើងរបស់ វិទ្យុអាស៊ីសេរី (RFA) ឡើយ ។
កម្ពុជា ចុះបញ្ជីសម្បតិ្តបេតិកភណ្ឌនិងបញ្ជីស្មារតីចងចាំបានចំនួន១៣ ក្រោយចូលជាសមាជិកអង្គការយូណេស្កូ ៧៣ឆ្នាំ
កម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១ គិតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល៧៣ឆ្នាំ។
អាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
កម្ពុជានិងម៉ាឡេស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើបង្កើតសួនឧស្សាហកម្មអាហារហាឡាល់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានពិភាក្សាគ្នាលើការជំរុញនូវកិច្ចសហប្រតិបត្តិការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យសមាគមសិល្បករខ្មែរ ជួយសិល្បករជួបការលំបាក និងមានវ័យចាស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំការងារសំខាន់ៗចំនួន៣ ដល់សមាគមសិល្បករខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ដល់សមាគមសិល្បករខ្មែរ។
ស្ពានខ្ពស់ជាងគេនៅកម្ពុជា សាងសង់សម្រេចបានជាង៤០ភាគរយ
ស្ពានខ្ពស់ជាងគេនៅកម្ពុជា ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ក្នុងខេត្តពោធិ៍សាត់ សាងសង់សម្រេចបាន ៤៣,៥០ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ។
អ្នកបំផ្លាញព្រៃលិចទឹក៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារថា កុំគិតថារដ្ឋាភិបាលថ្មីក្មេងៗ អត់ហ៊ានធ្វើអ្វី
ជាថ្មីម្តងទៀតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារព្រមានទៅកាន់អ្នកឈូសឆាយបំផ្លាញព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ថារដ្ឋាភិបាលនឹងបន្តអនុវត្តន៍វិធានការតឹងរ៉ឹងបំផុតទៅ ក្នុងការការពារតំបន់ទន្លេសាប ដោយមិនដកថយទុកលំហរ ឲ្យអ្នកល្មើសធ្វើសកម្មភាពផ្ដេសផ្ដាសនោះឡើយ។

