សម្តេចធិបតី ហ៊ុន ម៉ាណែត​ ចាត់ឥស្សរជន៣រូប ឲ្យ​ត្រៀម​ដឹក​នាំ​យុវជ​ន​ទៅ​​​ទស្សនកិច្ចតំបន់​ព្រំ​ដែ​ន​​ដោយផ្ទាល់

ឥស្សរជន៣រូប រួមមានឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ,ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ឲ្យត្រៀមដឹកនាំយុវជន និងនិស្សិតទៅទស្សនកិច្ចដោយផ្ទាល់ខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា និងប្រទេសជិតខាង។ នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នក​អភិ​វឌ្ឍន៍​លំនៅឋានកម្ពុជា នាថ្ងៃទី២ ខែសីហា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ផ្តល់កុំព្យូទ័រ​​និងLCD projector ជូនសា​លាគោលដៅទាំង៥ ក្នុងខេត្តកំពង់ឆ្នាំង

កុំព្យូទ័រយួរដៃ និងLCD projector ដែលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនសាលារៀនគោលដៅទាំង៥ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលអនុវត្តកម្មវិធីវិធានការជំរុញវិស័យអប់រំ (គ.វ.អ)​ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ ការផ្តល់អំណោយដ៏ថ្លៃថ្លានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងស្ដាប់ពីសំណូមពរ របស់លោកគ្រូ អ្នកគ្រូ […]

ថ្ងៃ​បើកកា​រដ្ឋានព្រែក​ជីកហ្វូណន​តេជោ រដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃ

ក្នុងសារាចរដែលចេញនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និ​យោ​ជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១(មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា បន្ទាប់ពីការចូលរួមអបអរសាទរការបើកការ​ដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។ ការអនុញ្ញាតដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយា​កាសអធិកអធម កុះករ […]

ក្រសួងព័ត៌មាន ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ រួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយពី​ពិធីបើកការដ្ឋានព្រីកជីកហ្វូណន​តេជោ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិទាំងអស់ រួមគ្នាដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥ សីហា ២០២៤ ពិធីបើកការដ្ឋានព្រីកជីកហ្វូនតេជោ ឱ្យបានទូលំទូលាយ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោ ជា «គម្រោ​ងរ​បស់​ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» ដោយបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាមរតក​សម្រា​ប់ប្រជា​ជាតិកម្ពុជាគ្រប់ជំនាន់ត្រូវចងចាំពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់កម្ពុជា។ គួរបញ្ជាក់ថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក ដោយសារស្រ្តីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដែលចូលរួមចំណែកក្នុងការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ព្រមទាំងការគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់និងអន្តរជាតិដើម្បីជំរុញកំណើននិងនវានុវត្តន៍ឆ្លងព្រំដែន។ ការថ្លែង​បែប​នេះ បានធ្វើឡើងនៅក្នុង បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់​ទំនងរវាង​កងទ័ពកម្ពុជា-ឡាវ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងភាពជិតស្និទ្ធ​ នៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ឡាវ និងរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងពេលកន្លងមក។ ការវាយតម្លៃបែបនេះ បា​ន​ធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម ឧត្តម​សេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamli​eng Outhak​aysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅវិមានសន្តិភាព ថ្ងៃទី៣១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន […]

អគ្គរដ្ឋអាជ្ញាឡាវប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ៃសាណា ឃុតភុនថន Xaysana Khotpho​ut​hone អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវិមានសន្តិភាព នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម […]

តំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញបំណងពង្រីកទំនាក់ទំនងក្នុងវិស័យ​ធុរកិច្ច​និងវិនិយោគ ជាមួយកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) នៅវិមានសន្តិភាព នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង […]

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបួងសួងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមដល់វត្ថុសក្តិសិទ្ធិក្នុក្នុងលោកជួយតាមបីបាខ់ថែរក្សាដល់ក្រុមវិស្វករ ក្រុមជាង និងប្រតិបត្តិករដទៃទៀតឲ្យមានសុខភាពល្អ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកឲ្យដំណើរការនៃការកសាងព្រែកជីប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ដំណើរការទៅដោយរលូន និងសម្រេចតាមផែនការដែលបានកំណត់ ។ តាមរយ: ព្រែកជីកហ្វូណនតេជោ នេះផងដែរ ប្រជាពលរដ្ឋគ្រប់រូប […]

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៣១ ខែកក្កដា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ ក្រោមវត្តមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោតាមសេចក្តីប្រកា​ស​ព័ត៌មានលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ […]

5
Promotion