សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋវៀតណាម

ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍៤ចំណុចច្រានចោលព័ត៌មានពីការកាត់ទឹកដី៤ខេត្តទៅប្រទេសវៀតណាម

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ទី២. […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគណនី Tik Tok ផ្លូវការផ្ទាល់ខ្លួនសម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះថា Manet Hun សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ នៅក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ “សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) […]

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសវៀតណាម ដើម្បី​​គោរព​វិញ្ញាណក្ខន្ធ ឯកឧ​ត្ដម ង្វៀន ហ៊្វូចុង

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រីនៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ។ គួរបញ្ជាក់ថា ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu […]

រថភ្លើងទិញពីជប៉ុន បាន​បើក​សាកល្បង​លើផ្លូវដែក​​ពីភ្នំពេញ​ទៅប៉ោយប៉ែត

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដំណើរការបើកសាកល្បងរថភ្លើងទិញពីជប៉ុនលើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូ គឺ Kiha183-4559, Kiha 182- 7561, Kiha182-7552 និងKiha182-4558។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ(ភ្នំពេញ-ប៉ោយប៉ែត)បន្ទាប់ពីផ្អាករយៈពេលវែង។ […]

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។​ គួរបញ្ជាក់ថា អ្នកឧកញ៉ា សុខ គង់ ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប និងក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ។ អ្នកឧកញ៉ា សុខ […]

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា មិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ​នៅខេត្តកំពតនិងខេត្តកែប

ក្នុងសំណេរនៅលើហ្វេកបុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបនោះទេ លើកលែងតែតំបន់ដែលធ្លាប់បានផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ ដូចជានៅតំបន់ភ្នំបូកគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ៖ ដោយយសារនៅមានសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថារាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ដែលធ្លាប់ផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូកគោ […]

ក្រសួងបរិស្ថាន ប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»

កូនត្នោតចំនួន១៥០០ដើម ត្រូវបានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគេនដល់ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាសទ្ធាភិរ័ត្នញាណ ហ៊ី ឡាយ ដែលជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាសៀលថ្ងៃទី២៣ កក្កដា ២០២៤ បានអញ្ជើញចូលរួមគោរពវិញ្ញា​ណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ […]

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់រកម្ចាស់គណនី Facebook ឈ្មោះ“អរគុណសន្តិភាព”

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់រកម្ចាស់គណនី Facebook ឈ្មោះ “អរគុណសន្តិភាព” ដោយបានយកសារដែលសម្តេចបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលសម្តេចរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហបុរីមកបង្ហោះឡើងវិញ បង្កឲ្យមានការភន័ច្រឡំ ក្នុងចំណោមប្រជាជន។ នៅលើទំព័រហ្វេកបុក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ សូមកុំរពឹសមានFace​book មួ​យឈ្មោះអរគុណសន្តិភាពដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហបុរីមកបង្ហោះឡើងវិញ។ ការបង្ហោះបែបនេះដោយ Facebook […]

5
Promotion