សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន៣០០០ដុល្លារ ដល់យុវតីស្ម័គ្រចិត្តស៊ីហ្គេមឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ។
Author: ratha
អង់គ្លេស ប្រកាសបោះទុនវិនិយោគជាង ១ពាន់លានដុល្លារ លើវិស័យបន្ទះឈីប
ថ្មីៗ ចក្រភពអង់គ្លេស បានធ្វើការប្រកាសថាខ្លួននឹងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន ១ពាន់លានផោន (១,២៦ពាន់លានដុល្លារ) សម្រាប់វិស័យបន្ទះឈីប semiconductor របស់ខ្លួន ក្នុងគោលបំណងពង្រឹងឧស្សាហកម្មក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប។
ចិន រៀបចំកិច្ចប្រជុំធំជាមួយបណ្ដាប្រទេសនៅអាស៊ីកណ្ដាល ខណៈអាមេរិកចូលរួមកិច្ចប្រជុំ G7
កិច្ចប្រជុំកំពូលក្រុមមហាអំណាចទាំង ៧ G7 កំពុងប្រព្រឹត្តនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែលមានរយៈពេល ៣ថ្ងៃ ខណៈការប្រជុំសារនេះ នឹងជជែកគ្នាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការទប់ស្កាត់ការពង្រីកខ្លួនរបស់ចិន។
ក្រុម G7 សម្រេចហាមឃាត់ការនាំចេញត្បូងពេជ្ររុស្ស៊ី
ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល G7 សមាជិកទាំងអស់បានឯកភាពគ្នា លើការកំណត់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៅលើប្រទេសរុស្ស៊ី ដែលនោះគឺជាការហាមឃាត់ការនាំចេញត្បូងពេជ្រ។ នេះបើតាមការចុះផ្សាយពី BBC។
ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ឲ្យទៅជាជីកសិកម្មដំបូងគេនៅភ្នំពេញ ត្រូវបានដាក់ឲ្យប្រើប្រាស់
ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
តើស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ផ្តល់អត្តប្រយោជន៍ដូចម្តេច ចំពោះប្រទេសកម្ពុជា?
ព្រឹត្តិការណ៍កីឡា Sea Games លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ បានបិទបញ្ចប់ជាផ្លូវការ និងបានប្រារព្ធពិធីបិទយ៉ាងមហោឡារិកនៅពហុកីឡាដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១៧ ខែឧសភា ថ្មីៗនេះ។ ជាមួយគ្នានេះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏នឹងចូលមកដល់នាខែមិថុនាខាងមុខនេះផងដែរនៅលើទឹកដីនៃប្រទេសកម្ពុជា។ តើស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផ្តល់អត្តប្រយោជន៍ដូចម្តេចចំពោះប្រទេសកម្ពុជា?
បេក្ខជនតំណាងរាស្ត្រខេត្តកណ្តាលរបស់បក្សភ្លើងទៀនមួយរូប ស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា
លោក ស៊ុយ ឆៃលាង ជាសមាជិកក្រុមការងារខេត្តកណ្តាលទទួលបន្ទុកចុះជួយស្រុកពញាឮ និងជា បេក្ខជនពេញសិទ្ធិឈរ ឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាលនៃគណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឈ និងកសាងប្រទេសកម្ពុជាទៅថ្ងៃអនាគត ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃកីឡាស៊ីហ្គេមគឺបានបង្ហាញថា“កម្ពុជាជាប្រទេសតូច តែចិត្តធំនិងមានបេះដូងទូលាយ”
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា“កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។
ឯកឧត្តម ហ៊ុន ម៉ានី៖ ផ្ទាំងទស្សនីយភាពនៃពិធីបើកនិងពិធីបិទ ជាកត្តាលិករមួយជួយជំរុញឲ្យកីឡាស៊ីហ្គេមនៅកម្ពុជាល្បីល្បាញ
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ភាពជោគជ័យនិងភាពល្បីល្បាញ ឮសាយខ្ទរខ្ទារពេញពិភពលោកនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ។
កម្ពុជាប្រគល់ទង់ស៊ីហ្គេមឲ្យថៃ ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ខាងមុខ
កម្ពុជា បានប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។