ការប្រមូលចំណូលពន្ធនិងអាករក្នុងឆ្នាំ២០២៤ កើនឡើងប្រមាណ ១៣,៨%

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានលើកឡើងថាក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៤នេះ បានជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ […]

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចាត់ទុកការងារសាធារណមតិ មានសារៈសំខាន់ក្នុងការរួមចំណែកធានានិរន្ដរភាព និងស្ថិរភាពសង្គម ក្នុងយុគ្គសម័យឌីជីថល

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ការងារសាធារណមតិ មានសារៈសំខាន់ណាស់ ជាពិសេសក្នុងយុគសម័យឌីជីថល ដើម្បីគ្រប់គ្រងព័ត៌មាន រួមចំណែកធានានិរន្ដរភាពសតិអារម្មណ៍របស់ពលរដ្ឋ ពោលគឺកុំឱ្យពួកគាត់មានចិត្តច្របូកច្របល់ ដោយសារតែការទទួលបាននូវព័ត៌មានបំពុលសង្គម ជាពិសេសធ្វើយ៉ាងណាឱ្យពលរដ្ឋទទួលបាននូវព័ត៌មានត្រឹមត្រូវ មានភាពនឹងនរក្នុងចិត្ដ និងការសម្រេចចិត្តនានាប្រចាំថ្ងៃ។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិជូនមន្ត្រីរាជការអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្ដម […]

កក្រើកខេត្តតាកែវនៅទិវានៃក្តីស្រឡាញ់ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស2ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗជាច្រើនរូប

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តតាកែវហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា៖ លោក ព្រាប សុវត្ថិ, លោក ខេម, […]

វណ្ណៈ បូរមី ប្រកាសផ្អាកថតភាពយន្តព្រោះធ្លាក់សម្រស់ខ្លាំង ! 

តារាសម្តែង វណ្ណៈ បូរមី បានប្រកាសផ្អាកពីអាជីពសិល្បៈមួយរយៈ បន្ទាប់ពីសម្រស់ខ្លួនធ្លាក់ខ្លាំងធ្វើឱ្យនាងមិនជឿជាក់លើខ្លួនឯង ។ រយៈពេលមួយឆ្នាំមកហើយដែលតារាសម្តែង និង បង្ហាញម៉ូដ វណ្ណៈ បូរមី បានបាត់មុខពីសិល្បៈនាងពុំមានស្នាដៃថ្មីណាមួយបង្ហាញទស្សនិកជនឡើយ រហូតមានព័ត៌មានថា នាងបានរៀបការមានគ្រួសារស្ងាត់ៗទៅហើយ ។  ជូបជាមួយតារាសម្តែង វណ្ណៈ បូរមី កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា នាងពិតជាផ្អាកពីអាជីពសម្តែងយ៉ាងពិតប្រាកដ ដោយសារតែនាងមានបញ្ហាសម្រស់ ម្យ៉ាងវិញទៀតពេលនេះនាងកំពុងពត់ធ្មេញផង ។ ដោយសារតែមិនជឿជាក់លើសម្រស់របស់ខ្លួន ទើបធ្វើឱ្យនាងផ្អាកមិនទទួលថតរឿង […]

ភរិយាតារាចម្រៀង ជា សុជាតិ ឆ្លើយតបយ៉ាងឆ្ងាញ់ដៃទៅកាន់អ្នករិះគន់មួយចំនួនពីសម្រស់ខ្លួនពេលសម្រាលកូន ! 

ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃ ភរិយាតារាចម្រៀង រ៉េប ជា សុជាតិ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានអ្នករិះគន់ពីសម្រស់ខ្លួនក្នុងអំឡុងពេលសម្រាលកូន ដោយអ្នកនាង រឹម លក្ស្មី បានតបយ៉ាងឆ្ងាញ់ដៃ និងធ្វើឱ្យអ្នករិះគន់ចុះចាប់បំផុត និងបានផ្តាំអ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះ ថា “អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ ” ។ កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងរ៉េប បានបង្ហោះរូបភាពយ៉ាងសប្បាយរីករាយជាមួយភរិយាដែលទើបនិងសម្រាលកូនដំបូងរបស់ខ្លួន ។ ជាមួយនិងភាពរីករាយនោះស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានចូលខមមិននិងរិះគន់នូវពាក្យសម្តីមិនសមរម្យទាក់ទងនិងសម្រស់ភរិយាខ្លួនថាមិនស្អាត រហូតធ្វើឱ្យលោកមិនសប្បាយចិត្តឡើយ ។  ដោយឡែកនៅថ្ងៃទី១២ ខែ កុម្ភះ […]

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាភាពជាអ្នកដឹកនាំ ស្តីពី «វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា» ជូនមន្ដ្រីបុគ្គលិកជិត៤ពាន់នាក់

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៩៣៥នាក់ ក្រោមប្រធានបទ «វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា (Thinking dialectically)»។ […]

ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ កាលពីល្ងាច ថ្ងៃអង្គារ ទី១១ […]

អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញខិតខំបន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាព

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញ ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព ព្រមទាំងរួមគ្នាបន្តទប់ស្កាត់បង្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការជំរុញបែបនេះរបស់ឯកឧត្តម នួន ផារ័ត្ន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តមអភិបាលខេត្តបានអំណគុណដល់កងម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលសហការគ្នាបានល្អ រួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិ […]

ដឹងតែសប្បាយហើយ! ថ្ងៃValentine’s Dayក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស នៅទីរួមខេត្តពោធិសាត់ ២ថ្ងៃជាប់គ្នា ប្រជុំដោយកំពូលតារាល្បីៗ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ទីរួមខេត្តពោធិសាត់មហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងល្បីៗ លោក ព្រាប […]

តារាសម្តែង ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ពី UNICEF Cambodia លើកិច្ចការងារមួយនេះ

ក្រោយពីតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានបញ្ចេញសកម្មភាពអប់រំជាច្រើននៅតាមបណ្តាខេត្តនានា អស់ពេលពីរឆ្នាំ ថ្មីៗនេះនាងទទួលបានលិខិតសរសើរក៏ដូចជាពានរង្វាន់ពី UNICEF Cambodia ផងដែរ ។ តារាសម្តែង ស៊ីន យូប៊ីន តែងតែលេចមុខនៅក្នុងការងារសប្បុរសធម៌ជាច្រើនជាពិសេសរយៈពីរឆ្នាំមកនេះនាងបានលេចមុខខ្លាំងជាមួយ UNICEF Cambodia ដែលផ្តោតទៅលើសកម្មភាពការងារលើកកម្ពស់សិទ្ធិកុមារនាទិវាកុមារពិភពលោកនៅខេត្ត មណ្ឌលគិរី ជាដើម ។ ជាមួយក្តីរំភើបក្នុងការទទួលបានប័ណ្ណសរសើរ និងពានរង្វាន់ពី UNICEF Cambodia តារាសម្តែងដ៏មានប្រជាប្រិយភាព […]

5
Promotion