ក្រោយពីតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានបញ្ចេញសកម្មភាពអប់រំជាច្រើននៅតាមបណ្តាខេត្តនានា អស់ពេលពីរឆ្នាំ ថ្មីៗនេះនាងទទួលបានលិខិតសរសើរក៏ដូចជាពានរង្វាន់ពី UNICEF Cambodia ផងដែរ ។ តារាសម្តែង ស៊ីន យូប៊ីន តែងតែលេចមុខនៅក្នុងការងារសប្បុរសធម៌ជាច្រើនជាពិសេសរយៈពីរឆ្នាំមកនេះនាងបានលេចមុខខ្លាំងជាមួយ UNICEF Cambodia ដែលផ្តោតទៅលើសកម្មភាពការងារលើកកម្ពស់សិទ្ធិកុមារនាទិវាកុមារពិភពលោកនៅខេត្ត មណ្ឌលគិរី ជាដើម ។ ជាមួយក្តីរំភើបក្នុងការទទួលបានប័ណ្ណសរសើរ និងពានរង្វាន់ពី UNICEF Cambodia តារាសម្តែងដ៏មានប្រជាប្រិយភាព […]
Author: rotha
កម្មករនិយោជិត÷ការបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ខែមករា ឆ្នាំ២០២៥ រួមនិងអត្ថប្រយោជន៍ផ្សេងទៀតសរុបប្រមាណ៣០០ដុល្លារ
កម្មករនិយោជិតសប្បាយចិត្តបន្ទាប់ពីបានបើកប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិតទទួលបានប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារក្នុងមួយខែ។ ការលើកឡើងបែបនេះបន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ត្រូវបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។ លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិតនៃរោងចក្ររបស់លោកស្រីបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករារួចហើយ។ […]
ក្រុមស្រាវជ្រាវប្រទះឃើញកូនៗសត្វត្រយងចង្កំក-ស និងសត្វត្រដក់តូច ដែលជាសត្វកម្របំផុតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ
អង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពទាក់ទងជាមួយការអភិរក្ស មានឈ្មោះ WWF -Cambodiaបានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន ៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានស្វែងរកទីតាំងសំបុកនៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន។ WWF-Cambodia បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អំពីលទ្ធផលនៃបេសកកម្មដែលមានរយៈពេល បួនថ្ងៃរបស់ខ្លួនថា ទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន៖ សំបុកសត្វត្រយងចង្កំក-ស ចំនួន ១២ សំបុក ,សំបុកសត្វត្រដក់តូចចំនួន ៥ សំបុកនិង […]
ទប់លែងជាប់ តារាចម្រៀងរ៉េប ជី ដេវីត លេងធម៌ក្តៅហើយពេលនេះ ដើម្បីទទួលបានយុត្តិធម៌
ដោយសារមើលឃើញពីភាពឈឺចាប់និងការម៉ាក់ងាយទៅលើភរិយាជាទីស្រឡាញ់ តារាចម្រៀងរ៉េប ជី ដេវីត ចាប់ផ្តើមលេងធម៌ក្តៅ និងប្រកាសចាត់ការតាមផ្នែកច្បាប់ហើយ ដើម្បីទទួលបានយុត្តិធម៌ដល់ក្រុមក្រួសារខ្លួន ។ តារាចម្រៀងរ៉េប ជី ដេវីត បានប្រកាសសារជាថ្មីនៅថ្ងៃទី១០ ខែ កុម្ភះឆ្នាំ២០២៥ នេះថា « សូមគោរពជូនដំណឹងដល់សាធារណជន និង បងប្អូនអ្នកគាំទ្រជាទីស្រឡាញ់អោយបានជ្រាបនូវចំណាត់ការផ្នែកច្បាប់របស់យើងខ្ញុំដែលនឹងចូលជាធរមាននៅថ្ងៃនេះ ។ យើងខ្ញុំនឹងជូនដំណឹងបន្ថែមនូវពេលដែលគ្រប់យ៉ាងទទួលបានដំណោះស្រាយចប់សព្វគ្រប់និងយុត្តិធម៌ ។ ដោយក្តីគោរពពីខ្ញុំ ងួន ចាន់ដាវិត […]
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយតបយ៉ាងត្រជាក់ប្រកបដោយសីលធម៌ទៅកាន់អ្នករិះគន់មួយចំនួនក្រោយពីចេញបទចម្រៀងថ្មី !
បន្ទាប់ពីចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « កុំទទឹងទទែង » មក តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពីបុគ្គលមួយចំនួន តែទោះជាយ៉ាងណាលោក ខេមរៈ សិរីមន្ត មិនខ្វល់នោះទេ ផ្ទុយទៅវិញលោកបែរជាតបយ៉ាងត្រជាក់ចិត្ត និងប្រកបដោយសីលធម៌បំផុត ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួនដែលរិះគន់នូវបទចម្រៀងរបស់លោកថា « តាមពិតបងរកឃើញហើយ គឺប្អូនហ្នឹងហើយដែលតែងតែជេរប្រមាថបង ប្រៀបផ្ទឹមបង បន្ទោសបង្អាប់បងរហូតច្រើនឆ្នាំមកនេះ […]
ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ
«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ […]
សហភាពសហព័ន្ធយុវជនកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ សមាគមប្រជាជនសិង្ហបុរី
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore — PA Singapore ) នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា។ ពិធីនេះធ្វើឡើងនៅប្រទេសសិង្ហបុរី ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh […]
និស្សិតជាង៦ពាន់នាក់ បានទទួលជ្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៤
ក្រៅពីបេសកកម្មពង្រឹងការងារព័ត៌មាននិងអ្នកនាំពាក្យ ជូនរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងរយៈពេល១ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអញ្ជើញធ្វើបាឋកថាស្តីពី “ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅតាមសាកលវិទ្យាល័យ និងពុទ្ធិកសាកលវិទ្យាល័យនានាសរុបចំនួន ១៥លើក ដែលមានសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ចូលរួមសរុបជាង ៦ ២១០នាក់។ ក្នុងនោះរួមមាន៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យស្វាយរៀង, […]
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្តេជ្ញាចិត្តនាំយកស្នាដៃវិចិត្រករខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ
«ពួកយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជារបស់យើង ទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ» ។ នេះជាប្រសាសន៍ប្តេជ្ញាចិត្ត របស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នៅចំពោះមុខភ្ញៀវកិតិ្តយស និងសិល្បករសិល្បការិនី ថ្មីចាស់យ៉ាងច្រើនកុះករ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ […]
សម្តេចតេជោ ហ៊ុន សែន ត្រៀមទម្លាយសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណីលោក សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកសម្តេចជាសត្រូវ
អំឡុងបំពេញទស្សនកិច្ចនៅប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន បានទម្លាយសារថា សម្ដេចមានឯកសារជាអក្សរ ជាសំឡេងជាច្រើនរាប់ការនិយាយតាមទូរសព្ទដែលលោក សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយអ្នកស្រី មួ សុខហួរ លោក អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។ នៅរាត្រីថ្ងៃទី៦កុម្ភៈម្សិលមិញ បន្ទាប់ពីលោក សេង សារី បាននិយាយភូតកុហកនៅក្នុងកម្មវិធីវិទ្យុអាស៊ីសេរីករណីបែកធ្លាយសារសំឡេងឆ្លងឆ្លើយរវាងសម្ដេចតេជោជាមួយនិងអ្នកវិភាគរូបនេះ សម្តេចតេជោបញ្ជាក់ថា សម្តេចមិនដែលចាត់ទុកលោក សេង សារី […]
