យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation វិបត្តិទឹកជំនន់នៅប្រទេសថៃបានជន់លិចនៅក្នុងខេត្តចំនួន១០ ដែលស្ថិតនៅភាគខាងត្បូង ដោយមានប្រជាជនចំនួន ១.៩លាននាក់រងផលប៉ះពាល់។ ចំណែកផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ក៏ត្រូវបានរាយការណ៍ថាមានទំហំខាតបង់ចន្លោះពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ។ ប្រធានមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Thanavath Phonvichai បាននិយាយថា ការខាតបង់នៅក្នុងខេត្តទាំង ១០នៅភាគខាងត្បូងប្រទេស ត្រូវបានប៉ាន់ប្រមាណថាមានទំហំរហូតដល់ពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ […]
Author: rotha
ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT ក្នុងរដូវកាលថ្មីនៅលើទឹកដីខេត្ត កំពង់ឆ្នាំង !
ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្ត កំពង់ឆ្នាំង ។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី ២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទឹកដីខេត្ត កំពង់ឆ្នាំងក្នុងភូមិចំការស្វាយ ឃុំ សេដ្ឋី ស្រុក សាមគ្គីមានជ័យ […]
លោក Trump ហៅទំនាក់ទំនងអាមេរិកជាមួយចិន “រឹងមាំខ្លាំង”
ប្រធានាធិបតី លោក Donald Trump បានហៅទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិនថា “រឹងមាំខ្លាំង” នៅថ្ងៃចន្ទបន្ទាប់ពីបានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំចិន Xi Jinping ដែលបានប្រាប់ Trump ថា “ការវិលត្រឡប់របស់តៃវ៉ាន់” គឺជាផ្នែកសំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំងសម្រាប់សណ្តាប់ធ្នាប់ពិភពលោក។ ការនិយាយបែបនេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលពួកគេបានយល់ព្រមលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទាន់ត្រូវបានបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយ។ ប្រទេសចិនបានជាប់គាំងនៅក្នុងវិបត្តិការទូតដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុន។ ក្នុងខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi […]
ព្រះមហាក្សត្រថៃ បង្ហាញព្រះទ័យព្រួយបារម្ភជនរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគត្បូង
ព្រះមហាក្សត្រថៃ ព្រះបាទ វេជ្ជារ៉ាឡុងកន ទ្រង់មានព្រះរាជហឫទ័យព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូង និងបានចេញព្រះរាជបញ្ជាដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរកម្លាំងពីកងទ័ពជើងទឹក កងទ័ពជើងអាកាស ក្រសួងមហាផ្ទៃ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយដល់ប្រជាជន។ កាសែតថៃ Khaosod English បានចេញផ្សាយដោយព្រះមហាក្សត្រថៃ ទ្រង់បានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការសម្រាប់ទូកដើម្បីជួយសង្រ្គោះប្រជាជនពីតំបន់គ្រោះថ្នាក់ និងជម្លៀសពួកគេទៅកាន់តំបន់សុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក៏ដូចជាការផ្តល់ការផ្គត់ផ្គង់ចាំបាច់ រួមមានអាហារ និងទឹកស្អាតជាដើម។ អគ្គសេនាធិការកងទ័ពថៃ នៅថ្ងៃអង្គារនៅនេះ បានបញ្ជាឱ្យគ្រប់អង្គភាពកងទ័ព ចល័តសម្ភារៈ និងបុគ្គលិកជាបន្ទាន់ ដើម្បីជួយដោះស្រាយវិបត្តិទឹកជំនន់នៅទីក្រុង […]
ផន ស្រីពី ទៅប្រកួត Miss Cosmo មុនពេលកំណត់ព្រោះមូលហេតុនេះ !
កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 បានឡើងយន្តហោះទៅប្រកួត Miss Cosmo នៅប្រទេស វៀតណាម មុនពេលកំណត់នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះដោយសារមួយហេតុមួយនេះ ។ ការចេញដំណើរមុនពេលកំណត់របស់កញ្ញា ផន ស្រីពី ទៅកាន់ប្រទេស វៀតណាម ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Cosmo បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តសិល្បករជាច្រើនមានការងឿងឆ្ងល់គ្រប់ៗគ្នាដោយសារនាងបានផ្លាស់ប្តូរជើងហោះហើរលឿនពេក ជាក់ស្តែងតាមគម្រោង ផន ស្រីពី ត្រូវចេញទៅប្រទេស […]
បេះដូងមនុស្សធម៌! តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះធ្វើសម្លការីនំប៉័ង នំបញ្ចុក ជូនចាស់ជរា និងកុមារកំព្រា នៅអង្គការសង្គ្រោះជនអស់សង្ឃឹម
លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនបន្ដ ចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើសម្លការីនំប៉័ង និងនំបញ្ចុក ២ខ្ទះត្នោត ជូនចាស់ជរា និងកុមារកំព្រាចំនួន ២៨៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៣ […]
កងទ័ពមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាមប្រយុទ្ធគ្នា ធ្វើឲ្យថៃប្រកាសប្រុងជើងខ្ពស់ការពារព្រំដែន!
ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាម នៅក្បែរតំបន់មជ្ឈមណ្ឌលឆបោកមួយក្នុងរដ្ឋ Karen ជំរុញឲ្យកងទ័ពរបស់ថៃ បានប្រកាសត្រៀមខ្លួនចាត់វិធានការការពារតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។ កាសែតថៃ Bangkok Post នាថ្ងៃទី២៤ ខែវិច្ឆិកានេះនេះបានចុះផ្សាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា មានចម្ងាយតែមួយគីឡូម៉ែត្រប៉ុណ្ណោះពីទឹកដីថៃ ការណ៍នេះបានបង្កើនជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងស្រុក Mae Sot នៃខេត្ត Tak ដែលជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ តាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុកមីយ៉ាន់ម៉ា បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ […]
ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយនាំមកនូវឱកាសការងាររាប់ពាន់កន្លែង
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
សហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្តជជែកលើផែនការសន្តិភាពបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី
សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជួបគ្នានៅថ្ងៃច័ន្ទ លើផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី បន្ទាប់ពីបានយល់ព្រមកែប្រែសំណើពីមុន ដែលត្រូវបានគេមើលឃើញថា អំណោយផលពេកសម្រាប់ទីក្រុងម៉ូស្គូ។ សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ជុំវិញផែនការដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការបោះជំហានធំមួយឆ្ពោះទៅមុខ ខណៈទីក្រុងវ៉ាស៉ីនតោនក៏បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅពេលសម្រេចបាននឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន […]
ក្រោមវប្បធម៌សន្ទនា៖ អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តអញ្ជើញមកទទួលដំណោះស្រាយ!
អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយក្រោមវប្បធម៌សន្ទនា ជាមួយបុរីជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ លើបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកានេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]
