វ័យកាន់តែច្រើន មាន សូនីតា កាន់តែប្រឹងប្រែងថែរក្សារូបរាង និងសម្រស់ឱ្យស្រស់ស្អាត ប៉ុន្តែគួរឱ្យស្តាយនាងមិនទាន់រៀបការមានស្វាមីនៅឡើយទេ ។ កន្លងមក មាន សូនីតា តែងតែប្រាថ្នាជីវិតគូ និងបន់ស្រន់សុំឱ្យខ្លួនបានជួបគូស្រករឆាប់ ដើម្បីសាងជីវិតគ្រួសារនិងគេ ពីព្រោះនាងមិនចង់រស់នៅលីវតែម្នាក់ឯងទេ ជាក់ស្តែងជួបជាមួយនាងម្តងៗ នាងតែងតែនិយាយថា នាងចង់បានស្វាមីឆាប់ៗដូចមិត្តភក្តិដែរ តែរកដៃគូពិតប្រាកដមិនបាន ដូច្នេះមិនដឹងថាត្រូវរៀបការជាមួយបុរសណាម្នាក់ទេ ។ ថ្មីៗនេះផងដែរ មាន សូនីតា ក៏បានបង្ហាញពីការថែទាំរូបសម្រស់ និងរូបរាងរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ […]
Author: rotha
ខកឆាកឡើងឆាកសម្តែងអស់ពេលយ៉ាងយូរទីបំផុតនាដការីរបាំ សាលី ស្រីមាស ល្បីខូចក្រលៀនបានត្រឡប់មកវិញហើយ !
នាដការីរបាំ សាលី ស្រីមាស ដែលមានសុខភាពមិនល្អគេងនៅលើគ្រែពេទ្យ គ្មានកម្លាំងកំហែង ទឹមុខស្លេកស្លាំងដោយសារតែខូចក្រលៀនកាលពីបំណាច់ឆ្នាំ២០២៤នោះ ពេលនេះនាងមានសុខភាពល្អប្រសើរព្រមទាំងជាសះស្បើយ និងបានវិលត្រឡប់មកកាន់ឆាកសម្តែងឡើងវិញហើយ ។ តាមរយៈវិដេអូដែលខាងសមាគមសិល្បករខ្មែរបានបង្ហោះកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធី ខួប៩ឆ្នាំចាប៉ីដងវែងដែលរៀបចំឡើងនៅផ្សារជីបម៉ុង យើងចាប់អារម្មណ៍ឃើញថា នាដការីរបាំបុរាណ សាលី ស្រីមាស មានសុខភាពល្អប្រសើរឡើងវិញហើយ ហើយថែមទាំងអាចសម្តែងបានយ៉ាងល្អដូចដើម បន្ទាប់ពីទទួលបានការព្យាបាលយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញអស់មួយរយៈពេល ។ ជាមួយគ្នានោះដែរផេកសមាគមសិល្បករខ្មែរ បានសរសេរថា តើនៅចាំទេ នាដការី សាលី ស្រីមាស ដែលធ្លាប់ទទួលបានការរ៉ាប់រងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង តាមរយៈការជួយសម្របសម្រួលពីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីចុងឆ្នាំ២០២៤ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់តំណាងចូលរួមរំលែកទុក្ខដល់គ្រួសារសពតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា
នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ដែលបានទទួលមរណភាពដោយរោគាពាធនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នៅក្នុងសារលិខិតប្រកបដោយក្ដីអាឡោះអាល័យនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមចូលរួមសម្ដែងនូវសមានទុក្ខប្រកបដោយភាពសោកស្ដាយជាពន់ពេកចំពោះការបាត់បង់លោក ម៉ារ៉ា ប៊ណ្ណា ដែលជាសិល្បករមួយរូបធ្លាប់បានរួមដំណេីរក្នុងវិស័យសិល្ប:អស់រយ:ពេលជាច្រេីនឆ្នាំមកហេីយ។ ទន្ទឹមគ្នានេះ […]
ក្រសួងរៀបចំដែនដី រៀបចំកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់-ផលិត ភាពកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ “ឧស្សាហកម្មសំណង់ – ផលិតភាពកម្ពុជា” រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មធនាគារ […]
ចូលរួមរំលែកទុក្ខ តារាសម្តែងនិងចម្រៀង ម៉ារ៉ា ប៊ុណ្ណា ទទួលមរណភាពដោយសារគាំងបេះដូងនៅលើរថយន្ត !
តារាចម្រៀងនិងសម្តែងលោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយសារគាំងបេះដូងនៅលើរថយន្ត ។ ពេលនេះសពរបស់តារាចម្រៀងនិងសម្តែងលោក ម៉ារ៉ា ប៊ុណ្ណា កំពុងកម្កល់នៅវត្តពោធិចិនតុង ។ បើតាមប្រភពព័ត៌មានពីមិត្តភក្តិស្និទ្ធរបស់តារាសម្តែងនិងចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បានឱ្យដឹងថា លោក ម៉ារ៉ា ប៊ុណ្ណា ទទួលមរណភាពដោយសារគាំងបេះដូងនៅលើរថយន្ត ។ គួររំលឹកផងដែរថាលោក […]
ព្រឹត្ដិការណ៍ប្រគំតន្រ្តីដ៏កក្រើក Ganzberg Premium IDOL Tour Concert បានមកដល់ទៀតហើយ ២ថ្ងៃជាប់គ្នានៅក្រុងព្រះសីហនុ រៀបចំដោយ GANZBERG និង Galaxy Navatra
សូមស្វាគមន៍មកកាន់ឆាកតន្រ្តីថ្មី ប្លែកអារម្មណ៍ទៀតហើយ គឺព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នៅតំបន់ឆ្នេរសមុទ្រភាគនារតី ហើយមកលើកនេះមិនមែនជាការប្រគំតន្រ្តីធម្មតានោះទេគឺជាការជួបប្រជុំដោយកំពូលតារាចម្រៀងល្បីៗលើឆាកដ៏ធំអស្ចារ្យពីអ្នកឧបត្ថម្ភផ្តាច់មុខរបស់យើង Ganzberg និង Galaxy Navatra ។ តស់! ជួបគ្នារាំលេងកម្សាន្ត ស្រែកហ៊ោកញ្ជៀវតាមចង្វាក់ភ្លេង ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅទីលានកន្ទុយនាគ ពយតាមូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៥-៦ […]
ក្រសួងរៀបចំដែនដី ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងជ្រែមួយរយ ដំណាក់កាលទី៣ចំនួន ២៤៦៣បណ្ណ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ។ ពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ឡេង ណាវ៉ាត្រា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី […]
អ្នកកំពង់ស្អឺចាំទទួលផង! មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានទៅដល់ហើយ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ អ្នកកំពង់ស្ពឺ ចាំទទួលផងណា។ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីខេត្តកំពង់ស្ពឺ នៅក្បែរផ្សារត្រពាំងក្រឡឹង ឃុំគរីវ័ន្ត […]
វិបត្តិទឹកជំនន់នៅថៃ មហាជន និងបក្សប្រឆាំងរិះគន់រដ្ឋាភិបាលមានភាពយឺតយ៉ាវជួយសង្រ្គោះ
វិបត្តិទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលតំបន់នេះជួបប្រទះ។ សាធារណៈជនបានរិះគន់រដ្ឋាភិបាលរបស់លោក អនុទីន ចាន់វីរៈគុល មានភាពយឺតយ៉ាវក្នុងការឆ្លើយតបជួយសង្រ្គោះ។ តំណាងមកពីគណបក្សភឿថៃ ដែលចុះទៅជួបជនភៀសខ្លួនមកទីទួលសុវត្ថិនៅសាលា Hatyairatprachasan បានសម្តែងការខកចិត្តចំពោះការឆ្លើយតបយឺត និងមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលលោក អនុទីន ចំពោះវិបត្តិទឹកជំនន់ ដោយបានលើកឡើងថា ប្រជាជនជាច្រើនត្រូវបានទុកចោល។ នេះបើតាមកាសែត Thai Enquirer ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា។ គ្រួសារមួយបានរៀបរាប់ថា បានយកទូកផ្ទាល់ខ្លួនពីរ៉ាណង ទៅជួយសង្គ្រោះសាច់ញាតិដែលជាប់នៅក្នុងផ្ទះ […]
ទប់ទល់ការគំរាមពីចិន មេដឹកនាំតៃវ៉ាន់ស្នើបន្ថែមកញ្ចប់ថវិកា $៤០ពាន់លានដុល្លារពង្រឹងវិស័យយោធា
ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បាននិយាយកាលពីថ្ងៃពុធថា តៃវ៉ាន់នឹងស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន $៤០ ពាន់លានដុល្លារ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួននៅពេលប្រឈមមុខនឹងការគំរាមកំហែងកើនឡើងពីប្រទេសចិន។ កោះតៃវ៉ាន់បាន និងកំពុងបង្កើនការចំណាយលើវិស័យយោធា នៅចំពោះមុខការដាក់សម្ពាធយោធាកាន់តែខ្លាំងឡើងពីមហាអំណាចចិនដែលកាន់តែបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញដែនកោះតៃវ៉ាន់។ គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ បានស្នើថវិការួចហើយចំនួន $៣០ ពាន់លានដុល្លារ ឬស្មើនឹង ៣.៣២% នៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់ការចំណាយក្នុងវិស័យយោធានៅឆ្នាំក្រោយ។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអង្គារ […]
