បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE ត្រៀមឈុតធំអ្នករាំជាង1000នាក់ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទការប្រកួត ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ
Author: rotha
ចំណងស្នេហ៍ ៥ឆ្នាំជាមួយបុរសអូស្រ្តាលីត្រូវបញ្ចប់ នី មុន្នីនាថ ព្យាយាមធ្វើជាស្រ្តី រឹងមាំនិងងាកមកកែសម្ជស្សឱ្យក្មេងជាងវ័យ
ចំណងស្នេហ៍ ៥ ឆ្នាំរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព នី មុន្នីនាថ និងគូស្នេហ៍នៅប្រទេស អូស្រ្តាលី ត្រូវបានបញ្ចប់ បន្ទាប់ពីនាងរងចាំដោយគ្មានដំណឹង និងគ្មានចម្លើយ រហូតធ្វើឱ្យនាងក្លាយជានារីម្នាក់ដែលកាន់តែរឹងមាំ ឈប់រងចាំ ហើយព្យាយាមធ្វើខ្លួនឱ្យសប្បាយៗ និងថែរក្សាសម្រស់ឱ្យកាន់តែក្មេងជាងវ័យ
តារាសម្តែង លឹម ជាឡាយ មានបញ្ហាអ្វីបានស្រកគីឡូខ្លាំងដល់ថ្នាក់មិត្តភក្តិចាំសឹងមិនបាន ?
តារាសម្តែងរូបសង្ហា លឹម ជាឡាយ បានវិលមកជួបទស្សនិកជនឡើងវិញហើយ បន្ទាប់ពីបាត់មុខពីឆាកសម្តែងអស់ពេលរាប់ឆ្នាំ ជាពិសេសការវិលត្រឡប់របស់លោកលើកនេះបានធ្វើឱ្យមិត្តសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល ក្រោយឃើញរូបរាងលោកស្រក់គីឡូខ្លាំង មុខមាត់ឃើញតែឆ្អឹង រហូតមានអ្នកខ្លះនិយាយថា លោក មានជំងឺជាប់កាយ
ជាង១០ឆ្នាំក្នុងសិល្បៈ គៀត សុវណ្ណាឡាង នៅតែមិនហ៊ានថតឈុតឆាកសិចស៊ី ទោះបីជាឱ្យតម្លៃខ្លួនខ្ពស់ប៉ុណ្ណា
ជាង ១០ ឆ្នាំក្នុងវិស័សម្តែង តារាសម្តែង គៀត សុវណ្ណាឡាង នៅតែប្រកាន់ជំហររបស់ខ្លួនមិនថតឈុតសិចស៊ី អោបថើប ជាមួយតួប្រុសណាម្នាក់ទេ បើទោះបីជាអ្នកដឹកនាំរឿងឱ្យតម្លៃខ្លួននាងខ្ពស់យ៉ាង នាងបដិសេធមិនទទួលថតឡើយ
សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»ដល់សម្តេច គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់
ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយសធំៗចំនួន២ ក្នុងពេលតែមួយ
ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលគោរមងារកិត្តិយសធំៗចំនួន២ ក្នុងពេលតែមួយពីសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង និងអង្គការពុទ្ធសាសនិកពិភពលោក
សម្តេចតេជោ ហ៊ុន សែន ទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ បានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»
កែសម្ជស្សអស់ប្រាក់រាប់ម៉ឺនដុល្លារនៅមិនទាន់អស់ចិត្ត ប្រុស ខួច ត្រៀមហោះទៅកែសម្ជស្សថ្មី
ជិតមួយឆ្នាំហើយដែលតារាសម្តែង ប្រុស ខួច បានទៅវះកាត់កែសម្ជស្សមុខមាត់ថ្មី ដោយពេលនេះមុខមាត់របស់លោកបានផ្លាស់ប្តូរស្ទើរតែមួយរយភាគរយ មើលទៅពិតជាស្រស់ស្អាតខ្លាំងមិនចាញ់តារាបរទេសនោះឡើយ
ក្រសួងកសិកម្ម និងវិស័យឯកជន ចុះMOU បង្កាត់ពូជ គោសិប្បនិម្មិតលើកស្ទួយវិស័យកសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន
កម្ពុជាមានបំណងនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារអាមេរិក
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន។

