សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យស្តាប់តាមការញុះញង់របស់អ្នកនៅខាងក្រៅប្រទេស ពិសេសគឺ ជនក្បត់ជាតិ ៣ជំនាន់ ដែលចង់រារាំងនិងបំផ្លាញការបោះឆ្នោត។
Author: rotha
សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។
សម្ដេចតេជោ ហ៊ុន សែន ៖ សេចក្តីព្រាងនៃវិសោធនកម្មច្បាប់បោះឆ្នោត បញ្ជូនទៅដល់រដ្ឋសភា តាំងតែពីល្ងាចម្សិលម៉ិញ
ថ្លែងក្នុង ពេលដែល ម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ថា សេចក្តីព្រាងនៃវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា តាំងតែពីល្ងាចម្សិលម៉ិញ។
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អំពាវនាវដល់ប្រជារាស្ត្រខ្មែរ អញ្ចើញទៅបោះឆ្នោត គ្រប់ៗគ្នា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានយាងសំណេះសំណាល ជាមួយសមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៦០០នាក់ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សោម ស្រីនាថ ជីវិតលំបាកពេក រហូតមិនហ៊ានរៀបការមានគ្រួសារ ព្រោះជាប់បន្ទុកមើលថែប្អូនៗ !
ដោយសារជីវិតជួបនូវការលំបាកច្រើនពេក ព្រោះត្រូវដើរតួជាម្តាយផង ជាឪពុកផង និងជាបងស្រីផង បានធ្វើឱ្យតារាសម្តែង តារាបង្ហាញម៉ូដ និងជាពិធីការិនីល្បីឈ្មោះរូបនេះ សុខចិត្តបន្តភាពនៅលីវ និងចង់រកគ្រួសារដ៏រុងរឿងមួយសម្រាប់ប្អូនៗរបស់ខ្លួនសិន មុននឹងសម្រេចចិត្តរៀបចំជីវិតគូសម្រាប់ខ្លួនឯង ។
គ.ជ.ប បោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹក សម្រាប់ការ បោះឆ្នោត
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញតំណាងគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
រូបភាព ហ្វីយ៉ាតា ពាក់ខ្សែរ៉ត់ហោះដូចទេវតា ធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ ក្រោយជួបរឿងអាស្រូវជាហូរហែ !
ហ្វីយ៉ាតា បានធ្វើឱ្យមហាជនជាច្រើនចាប់ អារម្មណ៍ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងថ្ងៃបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក រហូតធ្វើឱ្យនាងចាប់ផ្តើមលេចធ្លោក្នុងវិស័យសិល្បៈវិញ បន្ទាប់ពីមានរឿងអាស្រូវជាច្រើនបានកើតឡើងចំពោះនាង ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ អ្នកលេងហ្វេសបុក “រាជ្យបុត្រ សូរ្យកាយ្យ” ក្រោយចេញវីដេអូសុំទោស និងឲ្យរៀបចំខ្លួនមកស្រុកកំណើតវិញ
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ យុវជន ទឹម សុជា ដែលគេស្គាល់ឈ្មោះនៅលើបណ្តាញសង្គម Facebook ថា « រាជ្យបុត្រ សូរ្យកាយ្យ» បន្ទាប់ពីចេញវីដេអូសុំទោស និងបានប្រាប់ឲ្យរៀបចំខ្លួនមកស្រុកកំណើតវិញ។
សម្តេចតេជោ ហ៊ុន សែន គាំទ្រពង្រាងមាត្រា១៤២ថ្មី មាត្រា ១៤៣ថ្មី
សម្តេចតេជោ ហ៊ុន សែន គាំទ្រ ពង្រាង មាត្រា១៤២ថ្មី ដែលបានចែងអំពីការផាកពិន័យជាប្រាក់ពី ៥លានទៅ២០លានរៀល ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌ ផ្សេងទៀតចំពោះជនណា លើគ្រប់មធ្យោបាយ ទុច្ចរិត រារាំង ឬ ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬ រារាំងមិនឲ្យចុះ ឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន ៖ មានគណបក្សនយោបាយខ្លះ ដើរសន្យាថា បើគេឈ្នះឆ្នោត គេនឹងជួយកសាងផ្ទះក្បឿងជូន ខណៈខ្លួនឯងនៅផ្ទះសង្គសី
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជន មិនសន្យាទុកមុនទេ អ្វីដែលត្រូវធ្វើគឺធ្វើតែម្ដង ដើម្បីនាំមកផលប្រយោជន៍ជាតិនិងប្រជាជន ដូចអ្វីៗដែលកើតមានជាបន្តបន្ទាប់ នាសព្វថ្ងៃនេះ។
