លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពល ភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។
Author: rotha
ក្រសួងរ៉ែ ដាក់ដំណើរការគោលការណ៍សម្រាប់ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា
ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយប្រកាស ដើម្បីដាក់ដំណើរការគោលការណ៍សម្រាប់ការ អនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។
តើសម្តេចតេជោ ហ៊ុន សែន មានបំណងពិតអ្វីខ្លះក្នុងការបន្តជំនួបជាមួយកម្មករ កម្មការិនី?
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជីវិតនយោបាយរបស់អ្នកប្រឆាំងមួយចំនួន អាចនឹងត្រូវបញ្ចប់ ប្រសិនបើច្បាប់ថ្មីស្ដីពីការបោះឆ្នោត លេចរូបរាងឡើង
កាលពីព្រឹថ្ងៃទី១៣ ខែមិថុនា ក្នុងពេលចុះជួបជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ សម្ដេចតេជោក៏បានមានប្រសាន៍ផងដែរថា អ្នកដែលកំពុងធ្វើយុទ្ធនាការមិនទៅបោះឆ្នោត សូមធ្វើបន្តទៀតចុះ ក្នុងពេលដែលច្បាប់ថ្មីស្ដីពីការបោះឆ្នោតនឹងត្រូវចេញនៅពេលឆាប់ៗនេះ ដែលនឹងដកសិទ្ធិអ្នកមិនទៅបោះឆ្នោតដោយមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយៗដែរ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គាំទ្រទាំងស្រុងនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមបណ្ឌីត ហ៊ុន ម៉ាណែត ប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងគោលបំណងពង្រឹងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យសម្រាប់អ្នកគ្រប់គ្រងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដែលការស្នើធ្វើវិសោធនកម្មច្បាប់នេះ មានលក្ខណៈស្របតាមខ្លឹមសារបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។
ចំណងស្នេហ៍ច្រើនឆ្នាំ ឈិន មុន្នីនាថ និង នាយ ព្រែក អាចបន្តដល់ថ្ងៃរៀបការឬយ៉ាងណា ?
ថ្វីដ្បិតតែចំណងស្នេហ៍ច្រើនឆ្នាំតារាសម្តែង ឈិន មុន្នីនាថ និង នាយ ព្រែក ដំណើរការទៅមុខយ៉ាងរលូន តែពេលនិយាយដល់រឿងរៀបការម្តងៗ គូស្នេហ៍វ័យក្មេងមួយគូនេះ ហាក់បីដូចជាមិនទាន់ចង់រៀបការសោះ បើទោះបីទោះជាគ្រួសារទាំង សងខាងជំរុញ និងចង់ ឱ្យពួកគេរៀបការឆាប់ៗក្តី ។
ពិធីការិនី ហ៊ិន ចាន់និរ័ត្ន ជឿជាក់ខ្លាំងលើសម្រស់ធម្មជាតិរបស់ខ្លួន
ហ៊ិន ចាន់និរ័ត្ន មិនត្រឹមតែជាពិធីការិនីលេចធ្លោប៉ុនណោះទេ អ្នកនាងថែមទាំងជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិថែមទៀតផង។
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានាដើម្បីឲ្យការបំពេញភារកិច្ចរបស់កងកម្លាំងកាន់តែមានប្រសិទ្ធភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានាដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាពសសម្រាប់កងយោពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញដើម្បីចូលរួមក្នុងបេសកកម្មនានា ឲ្យទទួលបានជោគជ័យ និងទទួលបានផ្លែផ្កា។
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យកងទ័ពត្រូវអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែ នាំឲ្យកងទ័ពត្រូវបន្តអភិវឌ្ឍសមត្ថភាពឲ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិអាចកើតឡើងជាយថាហេតុ។
